ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនីរុស្ស៊ី ធ្លាក់ត្រឹមជុំទី២ ក្រោមថ្វីដៃកីឡាការិនីចិន ទទួលប្រាក់លើកទឹកចិត្ត ពីពលករខ្មែរនៅកូរ៉េ ធ្វើអោយនាងរំភើបស្រក់ទឹកភ្នែក

, , Leave a comment

សាធារណៈរដ្ឋកូរ៉េ ៖កញ្ញា ស៊ន សៀវម៉ី បានអញ្ជើញចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ជើងឯកកីឡាសាកល វិទ្យាល័យពិភពលោក (Universiade Gwangju 2015) លើកទី២៨ ដែលរៀបចំឡើងនៅទីក្រុង

Gwangju នៃសាធារណៈរដ្ឋកូរ៉េ ។ តែការប្រកួតមិនទទួលបានលទ្ធផលល្អនោះទេ ពោលការប្រកួត នៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីរុស្ស៊ី Kurbanova Guzel ដោយលទ្ធផល១១-២ពិន្ទុសម្រាប់មួយប្រកួតដំបូងប៉ុន្ដែគួរឲ្យស្ដាយ សៀវ ម៉ី បានធ្លាក់ត្រឹមជុំទី២ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាការិនីចិនដែលធ្វើឲ្យរូបគេគ្មានសំណាងដណ្ដើមបានមេដាយជូនប្រទេស កម្ពុជាឡើយ។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា ស៊ន សៀវម៉ី បានសរសេរសារថា «ទឹកភ្នែកនាងខ្ញុំស្រក់ ដោយពុំដឹង ខ្លួន រំភើបហួសនឹងថ្លែង។ បងៗ ខំមកមើលប្អូនប្រកួតហើយ ថែមទាំង ផ្តល់ថវិកាលើកទឹកចិត្តទៀត ដោយហេតុប្អូនដឹងថា ថវិការទាំងនេះ បងៗបានវាដោយលំបាក ដោយត្រូវប្តូរ និង កម្លាំងញើស ឈាម ស្រស់ របស់បងៗ។ សៀវម៉ី សូមគោរពអគុណនូវសណ្តានចិត្តដ៏មហិមានេះ។ ដោយក្តីស្រលាញ់» ៕ ដោយ ស្រស់ និការ

11692613_897900326951817_5177139192429084509_n SR-058 SR-059

 

Leave a Reply

(*) Required, Your email will not be published