កាដូ​ដ៏​សិច​ស៊ី ដាស់​អារម្មណ៍​គូស្នេហ៍​

, , Leave a comment

11-7-2015 (1)

​វេជ្ជ​ប​ណ្ឌ​តិ ម៉ារ​ទីន ស្តូ​ន នៅ​ទីក្រុង​ហូ​ស្តុ​ន រដ្ឋ​តិក​សាស់ សហរដ្ឋអាមេរិក បាន​ថ្លែងថា “​ចំណុច​សំខាន់​នៃ​ការជូន​កាដូ​ដ៏​សែន​សិច​ស៊ី​បំផុត គឺ​ការដឹង និង​ស្គាល់​នូវ​ក្តី​ស្រមើស្រមៃ​ក្នុង​រឿង​ផ្លូវភេទ​របស់​បុរស​ដែល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​គេ​កើតមាន​អារម្មណ៍​ឡើង​។ អ្វីដែល​អ្នកនឹង​ត្រូវយក​មក​ធ្វើជា​កាដូ​នេះ ចាំបាច់​ត្រូវ​ឲ្យ​មាន​ប្រយោជន៍​ដល់​អ្នក​ទាំងពីរ​ផង​។ កាដូ​៩​ប្រភេទ​ដូចតទៅ​នេះ នឹង​ជួយ​ឲ្យ​បុរស​គូស្នេហ៍​របស់​អ្នក នៅតែ​ចិញ្ចឹមចិត្ត​ស្រឡាញ់​អ្នក​បានយូរ​អង្វែង​…​។​

 

១-​ប្រេង​ម៉ាស្សា​ខ្លួន : ការធ្វើ​ម៉ាស្សា គឺជា​រឿង​ដែល​ស្តែង​ឲ្យ​ឃើញ​នូវ​ភាពស្និទ្ធស្នាល​ស្នេហា ព្រមទាំង​ផ្តល់ឱកាស​ឲ្យ​អ្នក​បាន​ប៉ះពាល់​នូវ​អ្វីដែល​អ្នក​ប្រាថ្នា​។ នៅពេល​យក ប្រេង​សម្រាប់​រឹត​ខ្លួន​មក​ប្រើ សីតុណ្ហភាព​លើ​គ្រែ នឹង​ពុះពោរ​ឡើង​ភ្លាម​មួយ​រំពេច​។ អ្នក​គួរ​ជ្រើស​ប្រើ​ប្រេង​រឹត​ម៉ាស្សា​ខ្លួន ក្លិន​ដែល​អ្នក និង​បុរស​គូស្នេហ៍​ចូលចិត្ត ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​សប្បាយ​។​

 

២-​កំណាព្យកាព្យឃ្លោង : ជា​កាដូ​ដ៏​សែន​វិសេសវិសាល សម្រាប់​បុរស ឬ​ស្ត្រី​ដែល​ចូលចិត្ត​ពាក្យពេចន៍​ដ៏​សែន​ពីរោះ​រណ្តំ​។ អត្ថន័យ​នៃ​កំណាព្យ មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​អារម្មណ៍ ឲ្យ​អណ្តែតអណ្តូង​ទៅរក​ភាព​រ៉ូ​មែន​ទិ​កបាន​ភ្លាម​។ កំណាព្យ​គួរ​តែង​ឡើង​ដោយ​ស្នាដៃ​ខ្លួនឯង តែបើ​មិនអាច​ទេ ជ្រើស​យក​ស្នាដៃ​របស់​កវីនិពន្ធ​ល្បីៗ មក​ជំនួស​ក៏បាន​។ អ្នក​ត្រូវ​រិះរក​វិធី​ធ្វើ​ឲ្យ​គូស្នេហ៍​បាន​សប្បាយចិត្ត ទើប​នៅពេល​ស្តាប់​កំណាព្យ​នាំ​ឲ្យ​អារម្មណ៍​គេ​អណ្តែតអណ្តូង​ទៅតាម​នោះដែរ​។​

 

៣-​កាដូ​ប័ណ្ណ​រង្វាន់ : ជា​កាដូ​ដែល​មិនចាំបាច់​ចំណាយ​អ្វី​ច្រើន តែ​ទទួលបាន​នូវ​ភាព​ពុះកញ្ជ្រោល រោលរាល​អារម្មណ៍​បំផុត ដោយ​គ្រាន់តែ​សរសេរ​ប័ណ្ណ​មួយ​សន្លឹក​ជូន​បុរស កំពូល​ស្នេហ៍ ទុកជា​រង្វាន់​ដែល​ក្នុងនោះ​មាន​អត្ថន័យ​ថា អ្នកសុខ​ចិត្ត​បម្រើ​រឿង លើ​គ្រែ​មួយ​យប់ និង​យល់​ព្រមធ្វើ​អ្វី​ក៏ដោយ​តាមតែ​គេ​ត្រូវការ​។​

 

៤-​សម្លៀកបំពាក់​ឈុត​ក្នុង : ជា​អាថ៌កំបាំង​ដ៏​សែន​ចំណាស់​បំផុត​។ បើ​ធ្វើបាន​ត្រឹមត្រូវ​តាម​ក្បួន​វិធី​កាដូ​ប្រភេទ​នេះ នឹង​ជួយ​សាង​នូវ​ភាព​អស្ចារ្យ​ដល់​អ្នក និង​គូស្នេហ៍ ហើយ មិនចាំបាច់​សិច​ស៊ី ឬ​ដាស់​អារម្មណ៍​សិច​ពេក​ទេ​។ ជួនកាល​ឈុត​ក្នុង ឬ​ឈុត​ខោអាវ​ទ្រនាប់ ដែល​ពាក់​ទៅធ្វើ​ឲ្យ​កើតមាន​អារម្មណ៍​សប្បាយៗ ក៏​នឹងធ្វើ​ឲ្យ​អ្នក​គិតថា សិច​ស៊ី​បានដែរ​។ ពេលខ្លះ​បើ​បាន​គូស្នេហ៍​ទិញ​ជូន​ហើយ​អ្នក​ពាក់​វា នេះ​ក៏​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សែន​សិច​ស៊ី​បំផុត​ដែរ​។​

 

៥-​ស្នាដៃ​សិល្បៈ : ដើម្បី​បំពេញចិត្ត និង​ទាក់ទាញ​អារម្មណ៍​គូស្នេហ៍ ចូរ​អ្នក​សាកល្បង​គូរ ផាត់​ជា​រូបភាព ឬទេ​សភាព​លើ​រាងកាយ​ខ្លួនឯង​ម្តង​មើល​ពិសេស​គូរ​នៅត្រង់​បរិវេណ​ដែល​គិតថា អាច​ដាស់​អារម្មណ៍​សិច​គូស្នេហ៍​របស់​អ្នក​បាន​។ នេះ​ក៏​ជា កាដូ​ពិសេស សម្រាប់​គូស្នេហ៍​ផងដែរ​។​

 

៦-​ដំណើរ​កម្សាន្ត​ដ៏​រ៉ូ​មែន​ទិ​ក : ការ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ណាមួយ ដែលមាន​បរិយាកាស​ល្អ បែប​ធម្មជាតិ ជា​ចំណែក​មួយ​ដ៏​សែន​រ៉ូ​មែន​ទិ​ក​បំផុត សម្រាប់​សេចក្តីស្នេហា​។ វា​អាច​ផ្តល់ឱកាស​ឲ្យ​អ្នក​ទាំង​ពីរបាន​ស្ថិតនៅ​ជាមួយគ្នា​សាង​នូវ​ភាព​ផ្អែមល្ហែម និង​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរស្បើយ​។ ប៉ុន្តែ​កុំ​ភ្លេច​យក​ប្រេង​រឹត​ខ្លួន និង​សម្លៀកបំពាក់​ដំណេក​ដ៏​សិច​ស៊ី​ទៅជា​មួយ​ផង​។​

 

៧-​បទ​ភ្លេង និង​ចម្រៀង​ដាស់​អារម្មណ៍ : បច្ចុប្បន្ននេះ ស៊ី​ឌី​បទ​ចម្រៀង មាន​លក់​ស្ទើរ​គ្រប់​ទីកន្លែង ដែល​អ្នក​អាច​ជ្រើស​ទិញ​បាន​នូវ​បទ​ដែល​ស្តាប់ទៅ​អាច​ដាស់​អារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល​បាន​។ ដូច្នេះ​គួរ​ចាក់​បទ​ចម្រៀង​ណា​ដែល​អ្នក និង​បុរស​កំពូល​ស្នេហ៍​ចូលចិត្ត​។​

 

៨-​អាប៉ោង​សិច : នេះ​ជា​តិច​និក​កម្តៅ​ម៉ាស៊ីន មុននឹង​ឈានដល់​ដំណាក់កាល​នៃ​ការរួមរ័ក និង​មិនចាំបាច់​ចំណាយ​អ្វី​ច្រើន​ឡើយ​។ អ្នក​អាច​រក​ទិញ​អាប៉ោង​ប្រភេទ​នេះ​បាន នៅតាម​ហាង​លក់​ឧបករណ៍​សិច ដែល​គ្រាប់​អាប៉ោង​នោះ​មាន​ពាក្យ​ជំនួស​ដោយ តួលេខ​ដូចជា “​លិទ្ធ​” “​ខាំ​ញេញ​”  ឬ “​បឺត​មាត់​។ ប៉ុន្តែ​បើ​អាប៉ោង​ប្រភេទ​នេះ មិនមាន​លក់​ទេ អ្នក​អាច​កែច្នៃ​ធ្វើ​ដោយ​ខ្លួនឯងបាន បន្ទាប់មក​ចាប់ផ្តើម​លេង​វា​ជាមួយ​គូស្នេហ៍​។​

 

៩-​បិទ​ភ្នែក​ដាស់​អារម្មណ៍ : ធ្វើ​ឲ្យ​មនុស្ស​ពិសេស​របស់​អ្នកមាន​ភាព​ភ្ញាក់ផ្អើល​ក្នុង​ចិត្ត​ដោយ​ប្រើ​ក្រណាត់​ចង​បិទមុខ​របស់គេ​។ ជ្រើស​កន្លែង​ដែល​អ្នក​ធ្លាប់បាន​ជួបគ្នា​កាល​គ្រា​ដំបូង ឬ​ធ្លាប់បាន​ថើប​បឺត​មាត់​គ្នា ជា​លើកទីមួយ​។ វិធី​គឺ​ចង​បិទមុខ​គេ​ឲ្យ​ជាប់ ហើយ​នាំ​រូបគេ​ទៅកាន់​កន្លែង​នោះ ឬ​អាច​ស្ថិតនៅ​ផ្ទះ​ហើយ​យក​ក្រមា ចង​បិទមុខ​របស់គេ បន្ទាប់មក​ឲ្យ​គេ​រង់ចាំ​យ៉ាង​អន្ទះសា នូវ​អ្វីដែល​អ្នកនឹង​ធ្វើ​ចំពោះ​រូបគេ​៕

 11-7-2015

 

Leave a Reply

(*) Required, Your email will not be published