បញ្ហាដែលបុរសភេទតែងតែព្រួយបារម្ភបំផុត គ្រប់សម័យកាល ហើយកំពុងតែកើនឡើងជាលំដាប់នោះ គឺបញ្ហាឆាប់ចេញទឹកកាម។តើមានវិធីអ្វីខ្លះ ដើម្បីបង្កើនប្រសិទ្ធភាពនៃអវយវៈភេទ ក្នុងការរួមភេទឲ្យមានរយៈពេលយូរ? បុរសខ្លះមិនទាន់ទាំងដឹងអីស្រួលបួលផងក៏ចេញទឹកទៅហើយធ្វើឲ្យភាគីនារីមិនអស់ចិត្ត រហូតឈានដល់ដំណាក់កាលចែកផ្លូវគ្នាក៏សឹងមាន។ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការរួមភេទឲ្យមានរយៈពេលយូរមិនឲ្យអវយៈវភេទបុរសឆាប់ចេញទឹកកាម វិធីខាងក្រោមនេះ អាចជួយសម្រួលដល់អ្នកបាន ៖
ជំហានទី១ : មុនដំបូងបំផុតអ្នកត្រូវដាស់ប្អូនប្រុសសំណព្វចិត្ត (អវយវៈភេទ) របស់អ្នកឲ្យងើបឡើងនៅពេលងូតទឹកជាមួយគ្នា ទោះបីជាប៉ុន្មានដងក៏ដោយត្រូវតែព្យាយាមឲ្យប្អូនប្រុសរបស់អ្នកងើបឡើងដោយច្របាច់អង្អែលរួចចុះឡើងសន្សឹមៗ ដើម្បីឲ្យឈាមរត់មកផ្តុំនៅទីនោះបានល្អ ជាការម៉ាស្សាអង្អែលដោយមិនចាំបាច់ប្រើប្រេងរំអិល ប្អូនប្រុសអ្នកដឹងខ្លួនរយៈពេល៥-១០នាទី ដោយហាមធ្វើអ្វីតទៅទៀត។ វិធីនេះជាការហ្វឹកហាត់គ្រប់គ្រងចិត្ត បញ្ជាចិត្ត ឲ្យមានភាពអត់ទ្រាំទប់ទល់នឹងការចេញទឹកកាម។ អ្នកត្រូវហាត់ដំណាក់កាលនេះជាមុនសិន សឹមឆ្លងចូលជំហានបន្តទៅទៀត។
ជំហានទី២ : អាចនិយាយបានថា វិធីធ្វើឈប់ៗជាវិធីដែលអ្នកឯកទេសផ្នែកភេទសាស្ត្រ ម៉ាស្ទើរ និងចនសាន់ ណែនាំក្នុងការជួយខ្លួនឯង នៅពេលប្អូនប្រុសរបស់អ្នកជិតចេញទឹកកាម ក៏ត្រូវឈប់ធ្វើសិន រង់ចាំរហូតដល់អារម្មណ៍ស្ងប់ ទើបចាប់ផើ្តមជាថ្មី កុំបណ្តោយឲ្យចេញទឹកកាមឲ្យសោះ (ចង្វាក់ការបញ្ឈប់ការជំរុញវាស្ថិតនៅលើបុគ្គលម្នាក់ៗ ព្រោះវាមិនដូចគ្នាទេ)។ ហ្វឹកហាត់រហូតដល់ទ្រាំបានប្រមាណ១០-១៥នាទីហើយ ទើបបណ្តោយឲ្យវាហូរចេញមកខាងក្រៅ។
ត្រូវហ្វឹកហាត់ជាប្រចាំ រហូតដល់អាចគ្រប់គ្រងការចេញទឹកកាមបានរយៈពេលយូរ និងប្រាកដក្នុងចិត្តថា អាចឆ្លងកាត់ដំណាក់កាលទី២នេះបាន។ តែបើទប់មិនជាប់មានវិធីដោះស្រាយមួយទៀត គឺប្រើមេដៃនិងចង្អុលដៃ ដែលប្រើស្ទាត់បំផុតនោះ ច្របាច់បរិវេណគន្លាក់លិង្គ ហើយច្របាច់ឲ្យខ្លាំងៗ ក៏អាចនឹងបញ្ឈប់ការហូរចេញទឹកកាមបាន។
ជំហានទី៣ : ប្រើក្បាច់រួមរ័កជាមួយគូសេ្នហ៍ដែលគេហៅថា “Woman on Top“ ឬឲ្យស្ត្រីជាអ្នកកម្រើកចលនាពីលើអ្នក។ សំខាន់បំផុតអ្នកត្រូវនិយាយជាមួយគូសេ្នហ៍អ្នកឲ្យនាងអនុវត្តការកម្រើកឈប់ៗ ជាចង្វាក់សម្រាកជាដំណាក់កាល។ ធ្វើបែបនេះរហូតដល់អ្នកប្រាកដក្នុងចិត្តថា អាចគ្រប់គ្រងការចេញទឹកកាមបាន។ បន្ទាប់ពីនោះពន្យាររយៈពេលឲ្យយូរបន្តិចទៀតរហូតដល់សំរេចដំណាក់កាលទី។
ជំហានទី៤ : លើកនេះឲ្យនាងជាអ្នកចាំទទួលរងម្តងវិញដោយអ្នកនាំអវយវៈភេទអ្នកបញ្ចូលទៅក្នុងអវយវៈភេទនាង ដោយវាយសម្រុកជាជំហានៗ ហើយក៏មានការឈប់សម្រាកជាជំហានដូចគ្នាដែរ។ ហ្វឹកហាត់រួចអាចពន្យាររយៈពេលនៃការរួមរ័កបាន តាមដែលអ្នកពេញចិត្តរហូតដល់សម្រេចជំហានទី៤នេះ។
ជំហានទី៥ : បើឆ្លងកាត់ជំហានទី៥បាន អ្នកនឹងក្លាយទៅជាបុរសដែលមានសុពលភាពផ្លូវភេទខ្ពស់បំផុត។ អ្នកត្រូវហាត់ការកម្រើកខ្ជឹបគូទ ដើម្បីឲ្យសាច់ដុំត្រង់ត្រគាកមានកម្លាំងអាចច្របាច់រឹតមិនឲ្យបាញ់ទឹកកាមចេញបានហើយអាចបញ្ជាបានតាមដែលចិត្តចង់។ ការខ្ជឹបគូទត្រូវពឹងពាក់លើកំលាំងចិត្តនិងភាពអត់ធន់។ ត្រូវខ្ជឹបគូទឲ្យបានម្តង៥-១០វិនាទី ហើយយ៉ាងហោចណាស់១ថ្ងៃ១០០-២០០ដង ជាប្រចាំរៀងរាល់ថ្ងៃប្រមាណ៦ខែ។ បើអ្នកអាចអត់ទ្រាំក្នុងការហ្វឹកហាត់បាន ការឆាប់ចេញទឹកកាមមិនមែនជាបញ្ហាសម្រាប់អ្នកតទៅទៀតជារៀងរហូត។ ធានាថា មានប្រសិទ្ធភាពល្អបំផុត បើអ្នកអាចហ្វឹកហាត់បាន។
អ្នកត្រូវចាំថាការព្យាយាមរមែងបានសម្រេច។ ដូចនេះអ្នកត្រូវផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ក្នុងការព្យាយាម ដោយអនុវត្តតាមគោលការណ៍ខាងលើទាំង។ សូមកុំអស់សង្ឃឹមតូចតិច ឬរាថយ បើអ្នកជួបប្រទះនូវការបរាជ័យក្នុងជំហាននីមួយៗ ត្រូវតែព្យាយាមហ្វឹកហាត់បន្តទៀត រហូតដល់ស្ទាត់ជំនាញ…៕