វណ្ណ ម៉ូ​នី​កា ៖ អ្នក​ទម្លាយ​រូប​ស្រាត​របស់​នាង ជា​មនុស្ស​ខ្ទើយ (​ភេទ​ទី​៣)

, , Leave a comment

12-7-2015 (1)

12-7-2015

​រាជធានី​ភ្នំពេញ : កាលពីពេល​ថ្មីៗ​នេះ រូប​ស្រាត​ដែល​ជនអនាមិក​បាន​អះអាងថា ជា​របស់ វណ្ណ ម៉ូ​នី​កា ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​ក្នុង​បណ្តាញ​សង្គម​ជាមួយនឹង​សារ​យ៉ាង​ក្តៅគគុក​ថា “​ជា​រូប​ស្រាត​របស់ វណ្ណ ម៉ូ​នី​កា​” នៅលើ​បណ្ដាញ ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​នាង​ក្ដៅ​ចុង​ច្រមុះ​ប្រតិកម្ម​យ៉ាងខ្លាំង​។ បន្ទាប់ពី​មានការ​ទម្លាយ​បែបនេះ កញ្ញា វណ្ណ ម៉ូ​នី​កា បាន​ប្រតិកម្ម​ជាខ្លាំង​ភ្លាមៗ​ដែរ​ថា ៖«​នាង​ខ្ញុំ​សូម​ផ្តាំ​ទៅ account ក្លែងក្លាយ​នេះ​ផង​ថា នៅ​ពីក្រោយ account ក្លែងក្លាយ​នេះ គឺជា​ខ្ទើយ​ទេ ដែល​ប្រើ​account នេះ​… វា​ធ្វើ​នេះ ដើម្បី​ឲ្យ​នាង​ខ្ញុំ​ស្អុយឈ្មោះ​ពី​សិល្បៈ ហើយ​លើក​បងប្អូន​របស់​វា​ឡើង​… អ្នកឯង​ធ្វើ​នេះ​ស្មានថា ខ្ញុំ​មិនដឹងថា ពួកអ្នកឯង​រួមដៃគ្នា​នោះ​កាលពីមុន​share account របស់ខ្ញុំ​ហើយ​ដៀល​ជេរ​ខ្ញុំ ដោយ​ពាក្យ​អសុរោះ​ជាច្រើន​សុទ្ធតែ​ថា ខ្ញុំ​ដើរ​បោក​ប្រុស​ពេញ​២៤​ខេត្ត​ក្រុង ហើយ​ថា ខ្ញុំ​ដេក​ជាមួយ​ប្រុស​ម្តង​៥​នាក់ ហើយ​សុទ្ធតែ​និយាយ​គំរាម​ឲ្យ​ខ្ញុំ​ថា ចង់​បាត់​មុខ​ពី​សិល្បៈ មែន​ទៀតផង …»​។​

 

​វណ្ណ ម៉ូ​នី​កា បាន​សរសេរ​បន្តទៀត​ថា «​ខ្ញុំ​បាន​សម្រួល​ជាមួយ​បង​ពួកវា​ម្តង​រួចមកហើយ តែ​មិន​នឹកស្មានថា ពួកនេះ​វា​មាន​ល្បិច​ថោកទាប​ដល់​ម្ល៉ឹង​នោះទេ បងប្អូន បើសិនជា​គេ យក​រូប​បងប្អូន ឬក៏​រូប​ម៉ែ​របស់​ពួកវា​មក​កាត់ត​ស្រាត ហើយ​ផុស​អញ្ចឹង (​អីចឹង​) តើ​វា​ឈឺចាប់​ឬ​អត់​? វា​លេង​តែ​ជាមួយ​ខ្ញុំ​ដែល​ខ្ញុំ​គិតថា ចូលកាន់​ទុក្ខ​ហើយ តែបើ​ពួកអ្នកឯង​ចង់ លេង​បន្តទៀត បាន​តើ​ខ្ញុំ​ព្រម​លេង​បន្ត ទៅទៀត​ក៏បាន​… ចាំមើល​ថ្ងៃ​ណាមួយ អ្នក​ដែល​នៅ​ពី​ក្រោយខ្នង របស់​អ្នកឯង​ដឹង​ពី​ទង្វើ​ថោកទាប​របស់​ពួកអ្នកឯង ធ្វើ​មកលើ​អ្នកដទៃ ដោយ​យក​អំណាច​គាត់ មក​អាង តើ​គាត់​គិត​យ៉ាងម៉េច​វិញ​? ស្រុក​ខ្មែរ​ឥឡូវ គឺមាន​ច្បាប់​ណា​មិន​ថា អ្នកឯង​មាន​លុយ ឬក៏​មានអំណាច​ប៉ុណ្ណា​នោះទេ​…»​។​

 

​តាមរយៈ​សារ​បង្ហាញ​ពី​សំណាក់​តារា​សម្ដែង វណ្ណ ម៉ូ​នី​កា ខាងលើនេះ គេ​អាច​សន្និដ្ឋានបានថា នាង​ប្រាកដជា​ស្គាល់​អ្នក​ទម្លាយ​រូប​ស្រាត​នោះ​យ៉ាងច្បាស់ ព្រោះ​មុននឹង បង្ហាញ​រូប​ស្រាត វណ្ណ ម៉ូ​នី​កា បានទទួល​ការ​គំរាម​ជាច្រើន​ដង​ហើយ​ដឹងថា ជា​មនុស្ស​ខ្ទើយ (​ភេទ​ទី​៣) ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ទៀតផង​។​

 

​គួ​បញ្ជាក់ដែរថា រូបភាព​ស្រាត​នេះ ត្រូវបាន​គណនី​មួយ​ឈ្មោះ Sophea So បាន​បង្ហោះ​រូបភាព អាក្រាតកាយ​មួយ​ល្វែងលើ​របស់​នាង ក្នុង​បណ្ដាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក ហើយ​គេ​មិនដឹងថា កា​បង្ហោះ​នេះ ក្នុង​ចេតនា​អ្វី​នោះទេ​។ ជារឿយៗ តារា​សម្ដែង វណ្ណ ម៉ូ​នី​កា ដែល​សម្បូរ​រឿងអាស្រូវ មិនចេះចប់ មិនចេះហើយ​។ កន្លងមក​នាង​ធ្លាប់មាន​រឿងរ៉ាវ ឈ្លោះប្រកែក​គ្នា យ៉ាង​តឹង​សរសៃ ក ជាមួយនឹង​អ្នកដឹកនាំ​សម្ដែង​ក្នុង​ផលិតកម្ម ទីក្រុង​ភាពយន្ត (Town) គឺ​លោក វ៉ាត លី​ម៉េង ជុំវិញ​ការ​គំរាម ទម្លាយ រូបអាក្រាត​កាយ រហូត វណ្ណ ម៉ូ​នី​កា បានដាក់​ពាក្យបណ្ដឹង ទៅកាន់​សមត្ថកិច្ច ព្រោះតែ​ជម្លោះ​នេះ​ទៀតផង ។ ប៉ុន្តែ​រឿង​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ចុងក្រោយ​នេះ ខណៈ​ចំណាត់ការ​ពី​សមត្ថកិច្ច​លើ​បណ្ដឹង​នោះ​ក៏​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះ​៕

 

 

Leave a Reply

(*) Required, Your email will not be published