សម្រែករកយុត្តិធម័ពីស្រ្តីគ្រួសារសព ក្រោយពីរថយន្តបុកប្តី ហើយថយកិនសម្លាប់ សង៥លានរៀលបញ្ចប់រឿង

, , Leave a comment

ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចររាចរនៅខេត្តសៀមរាបដ៍រន្ឋត់ បង្ករឡើងរថយន្តដឹកដី ថយក្រោយ កិនចំក្បាលជនរងគ្រោះសម្លាប់យ៉ាងអាណោចអាធម័ អ្នកបើកបរគេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្ត

សងតែ៥លានរៀលបញ្ចប់រឿង។ស្ត្រីជាភរិយាសពជនរងគ្រោះ ទាមទារ រកយុត្តិធម័ ដើម្បីទទួលសំណង បានសមរម្យដើម្បីដោះស្រាយជីវភាព ព្រោះការសងសំណងប្រាំលានរៀល មិនអាចដោះស្រាយជីវភាព បានទេនៅពេលគ្រួសារជួបការលំបាកក្រោយពីបាត់បង់ស្វាមី។

 

ស្ត្រីឈ្មោះ ហៃ ចរិយា ជាប្រពន្ធរបស់សពរងគ្រោះបានរៀបរាប់ ប្រាប់ក្រុមអ្នកកាសែត ទាំងទឹកភ្នែកគួរ អោយអាណិតថាជីវិតរបស់គាត់ត្រូវបានក្លាយជាស្ត្រីមេម៉ាយ រីឯកូនក្លាយជាកូនកំព្រាឪពុកដោយសារតែ បើកម៉ូតូប៉ះគ្នាជាមួយរថយន្តដឹកដី រួចរថយន្តនោះថយក្រោយ កិនចំក្បាលសម្លាប់បន្ថែមយ៉ាងព្រៃផ្សៃ។ ហើយរហូតមកទល់ពេលនេះខាងក្រុមហ៊ុនធានារ៉ាប់រងឈ្មោះថាកាំមិនកូនោះបានមកនិយាយប្រាប់គាត់ថា ព្រមសងតែប្រាំលានរៀល ទុកជាការចូលបុណ្យ ព្រោះគេនិយាយថា ខ្លួនគ្មាន ភស្តុតាងត្រឹមត្រូវ។ប្រាក់៥លានរៀលបញ្ចប់រឿងវាតិចណាស់មិនអាចដោះស្រាយការលំបាកបានទេព្រោះជំពាក់គេធ្វើបុណ្យ សពប្តី ណាមួយរកប្រាក់ចិញ្ចឹមកូន។គាត់មិនចង់បានសំណងអ្វីធំដុំនោះទេគ្រាន់ តែចង់បានសំណងមួយ ឲ្យបានសមរម្យប៉ុណ្ណោះ ហើយនិងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកភាពយុត្តិធម៌ឲ្យគាត់ផង។ដោយគ្រួសាររបស់គាត់ មិនមានលទ្ធភាពតតាំង ជាមួយ ភាគីម្ខាងទៀតឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា ហេតុការណ៍​គ្រោះថ្នាក់​នោះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៤ខែមិថុនា ឆ្នាំ២០១៥​ស្ថិតនៅ​ជិត​យានដ្ឋាន យីហោ ជាង​យីន ​ក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ សព​ជនរងគ្រោះ​មានឈ្មោះ អៀង​ភារ​ម្យ អាយុ​៣១​ឆ្នាំ​ជិះ​ម៉ូតូ​មា​កវី​វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1C-0411​សៀមរាប។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ីយាន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ 3A-0327​អ្នក​បើកបរ​គេច​ខ្លួន​បាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត។

 

ប្រជាពលរដ្ឋនៅខេត្តសៀមរាបបានសំដែងនូវក្តីឈឺងឆ្អាលជួសស្រ្តីគ្រួសាររងគ្រោះថា ក្រុមហ៊ុនឡានដឹកដី នោះ សងសំណងប្រាំលានរៀល ដល់គ្រួសារសពគឺ មិនបានស្មើនិងកិនខ្មោចឆ្កែរបស់អ្នកធំផង។ហេតុដូចនេះជាសំណូមពរដល់ អស់លោកមេសមត្ថកិច្ច គ្រប់ជាន់ថ្នាក់មេត្តា ជួយរកយុត្តិធម័ ដល់ស្រ្តី គ្រួសារសពខាងលើ ទទួលបានយុត្តិធម័ គួរមានសងសំណងសមរម្យ ជូនគ្រួសារសព ដើម្បីបានជួយ ទ្រទ្រង់ជីវភាពខ្លះផង ព្រោះគ្រោះថ្នាក់ចររាចរបង្ករដោយរថយន្តដឹកដីដ៍សាហាវ បើកបុកហើយបើក ថយក្រោយកិនមនុស្សស្លាប់យ៉ាងព្រៃផ្សៃសងប្រាំលានរៀលបញ្ចប់រឿង ខណះអ្នកបង្ករមិនមានទោស៕

T-07-11-15-j-full-700x400

 

Leave a Reply

(*) Required, Your email will not be published