សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ព្រមទាំងក្រុមគ្រួសារទាំងពីរ ទទួលទានអាហារពេលល្ងាច ជុំគ្នា នៅសណ្ឋាគារ កាំបូឌីយ៉ា

, , Leave a comment

រាជធានីភ្នំពេញ ៖ វេលាម៉ោង៧យប់ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និងជាប្រធានក្រុមសមាជិកសភា

សម្លេងភាគតិច ព្រមទាំងក្រុមគ្រួសារ ទទួលទានអាហារ រួមគ្នាយ៉ាងរីករាយ ជាលើកដំបូង នឹងមិនធ្លាប់ មាននៅក្នុងប្រវត្តិនយោបាយរបស់អ្នកដឹកនាំកំពូលទាំងពីរ នៅសណ្ឋាគារកាំប៊ូឌីយ៉ាណា ។

 

នៅក្នុងពិធី ទទួលទានអាហារ ជាលក្ខណៈមហាគ្រួសារ របស់អ្នកនយោយបាយជាន់ខ្ពស់ទាំងពីរ រួមមាន សម្តេចតេជោ ហ៊ុន សែន, ឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រម ទាំងកូន៦នាក់ ក្នុងនោះកូនបង្កើត៤នាក់ និងកូនប្រសារ២នាក់ រីឯលោក សម រង្ស៊ី អមដោយ ឧត្តម ភរិយា លោកស្រី ជូឡុង សូមួរ៉ា ព្រមទាំងកូន៣នាក់ ក្នុងនោះមានកូនប្រសារចូលរួមផងដែរ។

 

នៅក្នុងពិធី ទទួលទានអាហារ ថ្នាក់ដឹកនាំកំពូលទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានបង្ហាញនូវភាព ស្និទ្ធ ស្នាល រាក់ទាក់ជាទីបំផុត ហើយក៏ជាការបង្ហាញឲ្យឃើញ ពីវប្បធម៌សន្ទនា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា កាន់តែលេចខ្ពស់ត្រដែត ដែលជាសញ្ញាដ៏ល្អសម្រាប់ស្ថេរភាពនយោបាយ និងភាពត្រជាក់ត្រជុំ ដល់ប្រជារាស្រ្ត ទូទាំងប្រទេស ដែលមានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងតែគ្រងរាជ្យសម្បត្តិ៕

 

11705335_1469448803369486_1452853951977764200_n

 

Leave a Reply

(*) Required, Your email will not be published