មណ្ឌលគិរី : សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំងនគរបាលខេត្តមណ្ឌលគីរី បានឃាត់ខ្លួន មន្ត្រីអាវុធហត្ថ ខេត្តមណ្ឌលគិរី ២នាក់ ពីបទចែកចាយថ្នាំញៀន។ ការឃាត់ខ្លួននេះ បានធ្វើឡើង
តាំងពីថ្ងៃទី៦ ខែកក្កដា រហូតដល់រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ទើបជនសង្ស័យ ទាំង២ នាក់ បានសារភាព។ជនសង្ស័យដែលជាអ្នកចែកចាយថ្នាំញៀននេះ នឹងត្រូវបញ្ជូនទៅកាន់សាលា ដំបូងខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង២រសៀល។
មន្ត្រីនគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីអាវុធហត្ថទាំងពីររូបនោះមាន៖ ទី១ ឈ្មោះ សេក ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្រ្តីប៉េអឹម ខេត្តមណ្ឌលគិរី ពាក់ស័ក្តមួយ ទីពីរឈ្មោះ អៀប សុខុម ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថខេត្តមណ្ឌលគីរី។សមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញដោយលោក ជា សុវណ្ណថេត ព្រះរាជ្ញារង អមសាលាដំបូងខេត្ត។វត្ថុតាងដែលរឹបអូសបានមាន៖ សារធាតុ ញៀន មួយចំនួន កាំភ្លើងខ្លីម៉ាកK59 ចំនួន២ដើម និងគ្រាប់មួយចំនួន រថយន្តម៉ាកម៉ុងធើរ៉ូ ពណ៌ ត្រេអ៉ីចំនួន១គ្រឿង និងប្រាក់រៀលមួយចំនួន៕