ស្រោមអនាម័យមានប្រយោជន៍យ៉ាងច្រើន ទាំងការពារការឆ្លងមេរោគផ្សេងៗ និងការពន្យារកំណើតជាដើម។ ប៉ុន្តែមនុស្សមួយចំនួនបែរជា មិនចូលចិត្តពាក់ស្រោមអនាម័យនៅពេលរួមភេទ។ ចម្ងល់ទាំងអស់នេះ សារព័ត៌មានកំណើតថ្មី សូមបង្ហាញពីចំណោទខាងក្រោមដែលជាហេតុផល នាំឲ្យគូស្នេហ៍មួយចំនួនយកធ្វើជាលេស ដើម្បីមិនចង់ប្រើស្រោមអនាម័យ…។
១-ជាឧបសគ្គចំពោះសម្ព័ន្ធភាព
មនុស្សមួយចំនួនអាចមានអារម្មណ៍ថា គ្មានការប៉ះរវាងសាច់ និងសាច់ ទោះបីជាស្រោមអនាម័យ មានកម្រាស់មិនលើសពី ០,០៦មីល្លិម៉ែត្រ ក៏ដោយក៏ធ្វើឲ្យអ្នកមានអារម្មណ៍ថា ហាក់ដូចជាកំពុងមានអ្វីមករាំខណ្ឌធ្វើឲ្យមិនអាចប៉ះគ្នាបានរវាងសាច់ប្រដាប់ភេទរបស់ដៃគូ។ ប៉ុន្តែការពិតវាក៏មានផលល្អ ចំពោះបុរសដែលឆាប់ដល់ចំណុចកំពូលមុនដៃគូឲ្យពន្យាពេលវេលា នៃសេចក្តីសុខបានយូរជាងមុនដែរ។
២-ភាពទុកចិត្ត
នេះអាចជាឧបសគ្គដ៏ពិបាកមួយ ព្រោះមនុស្សមួយចំនួនបានគិតថា បើយើងស្រឡាញ់គ្នាស្មោះហើយអីៗជាមួយគ្នាតែពីរនាក់នោះ ចាំបាច់ត្រូវពាក់ស្រោមអនាម័យធ្វើអ្វី ព្រោះបើមិនបានក្បត់ចិត្តគ្នាទៅឆ្លងរោគពីអ្នកទីបីផងនោះ? ប៉ុន្តែការប្រើស្រោមអនាម័យគឺមិនមែនសម្ដៅទៅលើតែការមិនទុកចិត្តគ្នានោះឡើយ។
៣-មិនបានដល់រសជាតិនៃអារម្មណ៍
ជាពិសេសចំពោះស្ត្រីដែលធ្វើឱរ៉ាល់សិចឲ្យបុរសដែលស្ត្រីភាគច្រើនបែរជាមិនបានគិតថា អវយវៈភេទជារបស់កខ្វក់នោះឡើយ តែបែរជាគួរឲ្យចង់ភ្លក្សពីរសជាតិជាពិសេស ហើយការធ្វើឱរ៉ាល់សិចលើស្រោមអនាម័យ គឺជាបញ្ហាដែលធ្វើឲ្យយល់ថា មានសេចក្តីសុខមិនគ្រប់គ្រាន់។
៤-កាត់ចង្វាក់មិនរលូន
ប្រសិនបើអ្នកជាមនុស្សដែលជំនាញលួងលោមនោះ ច្បាស់ជាគ្មានពាក្យថាដាច់ចង្វាក់កើតឡើងនោះទេ។ អ្នកអាចត្រៀមស្រោមអនាម័យទុកនៅឲ្យជិតដៃបំផុត អាចក្រោមខ្នើយ ឬលើក្បាលគ្រែក៏បាន ហើយបើស្ត្រីជាអ្នកជួយពាក់ឲ្យទៀតនោះ កាន់តែធ្វើឲ្យបង្កើត ភាពរោលរាលកាន់តែខ្លាំងឡើង។ ប៉ុន្តែផ្ទុយទៅវិញមនុស្សមួយចំនួនបែរជាគិតថា នៅពេលដែលកំពុងតែចូលអារម្មណ៍ហើយ បែរជាឈប់មកពាក់ស្រោមអនាម័យនោះ អាចនឹងធ្វើឲ្យដាច់ចង្វាក់។
៥-ខ្មាសអៀន នៅពេលត្រូវទៅទិញ
បុរសភាគច្រើនតែងតែមានអារម្មណ៍ខ្មាសអៀន នៅពេលដើរទៅទិញស្រោមអនាម័យ ខ្លាចគេនិយាយ ថាជាមនុស្សល្មោភកាម ឬរោគចិត្ត។ប៉ុន្តែអ្នកត្រូវតែក្លាហានបន្តិច ព្រោះគេអាចនឹងមើលអ្នកដោយខ្សែភ្នែកដែលគិតថា អ្នកគឺជាបុរសដែលមានភាពទទួលខុសត្រូវហើយអ្នកត្រូវតែធ្វើចិត្តឲ្យរឹងប៉ឹង កុំខ្មាសអៀន ហើយគិតថា វាជាឧបសគ្គផ្លូវភេទមួយប៉ុណ្ណោះ។
៦-សេពគប់យូរមកហើយ
ទោះបីអ្នកសេពគប់គ្នាមកយូរ ហើយតែគេនោះសេពគប់អ្នកតែម្នាក់ឬទេ ហើយគេគ្មានឆ្លងរោគពីស្រីដទៃ គួរឲ្យទុកចិត្តបានឬទេ? ចំណែកបញ្ហានៃការពន្យារកំណើត ក៏ជាតួនាទីឲ្យអ្នកជាស្ត្រី មើលថែខ្លួនឯង ឬក៏អាចជាគូស្នេហ៍ដែលព្រម និងសង្ឃឹមបង្កើតជីវិតជាគ្រួសារបស់អ្នកទាំងពីរ។
៧-គ្រាន់តែម្តង
ពាក្យចាស់និយាយថា “ស្គាល់មុខ តែមិនស្គាល់ចិត្ត” ព្រោះមានមេរោគជាច្រើន ជាពិសេសគឺមេរោគ HIV និងមេរោគដែលមិនបង្ហាញឲ្យឃើញនៅលើផ្ទៃមុខ និងរាងកាយ ដែលយើងអាចដឹង បានតាមវិធីតែម្យ៉ាង គឺការពិនិត្យឈាម ព្រោះមានបុរសជាច្រើន បានឆ្លងមេរោគ HIV ពីការរួមភេទលើកដំបូង ហើយស្ត្រីក៏មានឱកាសមានផ្ទៃពោះ ឬឆ្លងរោគពីបុរស ដោយមិនបានការពារពីការរួមភេទតែមួយលើក ក៏ថាបានដែរ៕