ខេត្តបន្ទាយមានជ័យ : ប្រាសាទបន្ទាយទ័ព ស្ថិតនៅក្នុងក្រុមប្រាសាទបន្ទាយឆ្មា ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ សំណង់ប្រាសាទនេះត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២-១៣ ក្នុងសាសនាព្រះពុទ្ធ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ រចនាប័ទ្មបាយ័ន ជាប្រាសាទធំ និងល្បីល្បាញក្នុងខេត្តបន្ទាយមានជ័យ និងជាប្រាសាទបុរាណដែលត្រូវបាន ហ៊ុមព័ទ្ធដោយការលូតលាស់នៃព្រៃយ៉ាងស្មុគស្មាញ ហើយប្រាសាទបាក់បែកស្ទើររលំទាំងស្រុង ដោយសារតែការដុតរោលដោយភ្លើងសង្គ្រាម និងការរុករើកកាយយករូបចម្លាក់យកទៅលក់ឲ្យថៃ ដោយពពួកជនទុច្ចរិត។ កំពែងមុខប្រាសាទនៅក្នុងព្រៃដ៏ទូលំទូលាយ ត្រូវបានរក្សាយ៉ាងល្អ។
ប្រាសាទបន្ទាយទ័ព ជាកន្លែងប្រវត្តិសាស្ត្រដែលមានមានចម្ងាយប្រមាណ៤១៩ គីឡូម៉ែត្រពីភ្នំពេញ និង៥៩គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណ៕