ការគេងសម្រាកក្នុងឥរិយាបថមួយណាដែលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ សកម្មភាពទាំងអស់នេះអាចបញ្ជាក់ប្រាប់អំពីនិស្ស័យចិត្តគំនិតរបស់អ្នកបាន។ ថ្ងៃនេះ សារព័ត៌មានកំណើតថ្មី សូមបង្ហាញនូវឥរិយាបថនៃការគេងប្រចាំថ្ងៃ ដូចខាងក្រោម ៖
-គេងផ្ងារ
ជាមនុស្សស្រឡាញ់សេរីភាព មានភាពម្ចាស់ការខ្លួនឯងខ្ពស់ ស្រឡាញ់ភាពស្អាតបាត និងចូលចិត្តការសប្បាយ ពូកែរកប្រាក់ ហើយក៏ពូកែចាយវាយប្រាក់ដែរ។
-គេងដាក់ជើងគងខ្វែងគ្នា
ជាមនុស្សមិនហ៊ានទទួលស្គាល់ការផ្លាស់ប្តូរ ចូលចិត្តគិតវិលវល់តែអំពីរឿងរបស់ខ្លួន ប៉ុន្តែជាមនុស្សមានភាពអត់ធ្មត់ខ្ពស់។
-គេងយកដៃទ្រក្បាល
ជាមនុស្សវៃឆ្លាត មានបញ្ញាស្មារតីល្អ ចូលចិត្តរៀនសូត្រនូវអ្វីថ្មីៗ មានគំនិតប្លែកៗ ស្រឡាញ់ក្រុមគ្រួសារ ប៉ុន្តែពិបាកស្រឡាញ់មនុស្សបន្តិច។
-គេងផ្កាប់មុខ
បើចូលចិត្តគេងបែបនេះរហូតមកបង្ហាញឲ្យឃើញថា ជាមនុស្សចិត្តចង្អៀត ធ្វើតាមទំនើងចិត្តរបស់ខ្លួន និងចូលចិត្តឲ្យអ្នកដទៃ ធ្វើតាមតម្រូវការរបស់ខ្លួនថែមទាំងជាមនុស្សធ្វេសប្រហែស មិនសូវទទួលខុសត្រូវទៀតផង។
-គេងចំកោងខ្លួន
ជាមនុស្សពូកែច្រណែន មិនចង់អ្នកដទៃល្អជាងខ្លួន ជាមនុស្សអាត្មានិយម មានគំនិតគុំកួន និងចងអាឃាតព្យាបាទ។
-គេងផ្អៀង
ជាមនុស្សមានការជឿជាក់លើខ្លួនឯង តែងតែទទួល បានជោគជ័យ ដោយសារការប្រឹងប្រែងព្យាយាម។ បើចូលចិត្តគេងផ្អៀង ស្តាំ និងបោះដៃទៅផុតលើក្បាល តែងតែមានបុណ្យវាសនាល្អ។
-គេងសង្កត់លើដៃខ្លួនឯង
ជាមនុស្សសុភាពទន់ភ្លន់ ស្មោះត្រង់ ប្រាកដប្រជា ប៉ុន្តែ ខ្វះការជឿជាក់ និងខ្វះភាពកក់ក្តៅ។
-គេងអង្កុញ
ជាមនុស្សអផ្សុកដោយងាយ និងឆាប់ក្រៀមក្រំ ក្នុងចិត្ត ព្រោះគិតច្រើនពីរឿងអតីតកាលរបស់ខ្លួន ថែមទាំងមានភាពមន្ទិល សង្ស័យច្រើន ស្ទាក់ស្ទើរក្នុងចិត្ត ខ្វះការជឿជាក់លើខ្លួនឯង។
-គេងទទូរភួយ
ជាមនុស្សមានការខ្មាសអៀន ទន់ជ្រាយ តែងតែរក្សាទុកអាថ៌កំបាំងក្នុងចិត្ត មិនព្រមបង្ហើបឲ្យអ្នកផ្សេងដឹង រួចយកទៅគិត ខ្វាយខ្វល់តែម្នាក់ឯង។
-គេងរវើរវាយ
ជាមនុស្សគិតច្រើន ផ្តោតជាប់តែលើអតីតកាល មិនព្រមបំភ្លេច ខ្វះការជឿជាក់លើខ្លួនឯង និងចូលចិត្តសម្របតាមអ្នកដទៃជានិច្ច។
តើសកម្មភាពខាងនេះ មួយណាជាសកម្មភាពគេងប្រចាំថ្ងៃរបស់ប្រិយមិត្ត?