សា​សា ត្រូវ​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា វាយ​ធ្វើបាប ដើម្បី​រំសាយ​អារម្មណ៍ (​វីដេអូ​)

, , Leave a comment

08-7-2015 (1)

​រាជធានី​ភ្នំពេញ : វីដេអូ​ដែលមាន​រយៈពេល​ជាង​មួយ​នាទី ដែល​ត្រូវបាន​កាត់​ចេញពី​កាមេរ៉ា​សុវត្ថិភាព ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ទំនាក់ទំនង​បង្ហោះ​ចែកចាយ​បន្តបន្ទាប់ ដែល​បង្ហាញ​ពី​សកម្មភាព​ដ៏​កាច​សាហាវឃោរឃៅ​មួយ​ដែល​បង្កឡើង​ដោយ​ឧកញ៉ា សុខ ប៊ុន បាន​វាយ​យ៉ាង​ចាស់ដៃ​មកលើ​កញ្ញា ឯក សុជាតា ហៅ “​សា​សា​” អតីត​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ដោយ​វាយ​ចាប់​សក់​អូស និង​មាន​អង្គរក្ស​ម្នាក់ទៀត​បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជនរងគ្រោះ​អ្នក​ជួយ​អន្តរាគមន៍ ទើប​ធ្វើ​ឲ្យ​សកម្មភាព​របស់​ឧកញ៉ា សុខ ប៊ុន មានឱកាស​ធ្វើបាប​ទៅលើ​កញ្ញា​រូបនេះ​វាយ​អូស​ពី​កន្លែង​សា​ឡុង​អង្គុយ​រួមគ្នា ចេញ​មកពី​ទីតាំង​នោះ​បន្ថែមទៀត បណ្តាល​ឲ្យ​របូត​សម្លៀកបំពាក់ នៅសល់តែ​ខោខ្លី​មួយ​។​

 

​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះដែរ គេ​ក៏​បានឃើញ​បុរស​ម្នាក់​អាចជា​បុគ្គលិក​របស់​ក្លឹប​នៅ​ទីនោះ ពិតជា​បាន​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​កញ្ញា​សា​សា គេច​ផុតពី​កណ្តាប់ដៃ​ជនបង្ក​ទើប ក្រោយមក​សកម្មភាពរ​បស់​ឧកញ៉ា សុខ ប៊ុន រួមទាំង​អង្គរក្ស​បានគេច​ចាកចេញ​ពី​ទីតាំង​ប្រើ​អំពើហិង្សា បន្សល់ទុក​តែ កញ្ញា សា​សា ឈរ​ទាំង​ពុំ​ដឹងខ្លួន​នៅសល់តែ​ខោខ្លី ទើប​បុរស​ម្នាក់​សង្ស័យថា​ជា​បុគ្គលិក​នៅ​ទីនោះ បាន​យក​សម្លៀកបំពាក់​ជូន​នាង​។​

20150219_04

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​បែកធ្លាយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា តាមរយ​វីដេអូ​ឃ្លី​ប​កាម​រ៉ា​សុវត្ថិភាព​។​

 

​គួររំលឹកថា ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា គឺជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ដ៏​ស្តុកស្តម្ភ និង​ជា​អ្នកជំនួញ​មួយរូប​ដែល​បាន​បណ្តាក់ទុន​លើទឹក​ប្រាក់​៥០០​លាន​ដុល្លារ លើ​គម្រោង​សាងសង់​នៅ​ជ្រោយចង្វា​។​

 

​គ្មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ពី​ករណីនេះ​ជា​សកម្មភាព​ឧកញ៉ា សុខ ប៊ុន វាយ​ដោយ​អំពើហិង្សា​ទៅលើ​កញ្ញា សា​សា នោះទេ ខណៈ​ជនរងគ្រោះ​មិនទាន់​បង្ហាញ​ពី​រឿងនេះ ឬក៏​ដាក់​ពាក្យបណ្តឹង​ណាមួយ​នោះ ដូច្នេះ​អាចជា​ចំណាប់អារម្មណ៍​មួយ​របស់​ទស្សនិកជន​ដើម្បី​តាមដាន​ក្នុង​ហេតុការណ៍​នេះ​ថា តើ​អ្នកមាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ​ប្រកបដោយ​កិត្តិយស​ថ្លៃថ្នូរ​ដាច់ចិត្ត​លើកដៃ​វាយ​ទៅលើ​កញ្ញា សា​សា ដែលជា​ស្ត្រី​ទន់ខ្សោយ​អាចជា​ការផ្តើម​ចេញ​នូវ​កំហឹង​ណាមួយ​ក្នុង​មុខ​ជំនួញ ឬក៏​ពាក់ព័ន្ធ​បញ្ហា​ជីវិត​ឯកជន​?

 

​បើ​មើល​សកម្មភាព​ក្នុង​វីដេអូ​ឃ្លី​ប​នេះ បានបង្ហាញ​នូវ​សកម្មភាព​ដែល​កញ្ញា សា​សា ដែល​រង​កណ្តាប់ដៃ​បុរស​មានទ្រព្យ ព្រមទាំង​ទង្វើ​របស់​អង្គរក្ស​លោក​ឧកញ៉ា សុខ ប៊ុន មាន​កាន់​កាំភ្លើង​នៅក្នុង​ដៃ​ហាក់ដូច​មាន​ចេតនា​ទុច្ចរិត និង​រង់ចាំ​បញ្ជា​ពី​ចៅហ្វាយនាយ​ថា ត្រូវ​បាញ់សម្លាប់ ឬ​មិន​បាញ់ ក្នុង​ហេតុការណ៍​ដែល​ចៅហ្វាយ​របស់ខ្លួន​កំពុង​ធ្វើ​សកម្មភាព​វាយ​កញ្ញា សា​សា និង​ចាប់​សក់​អូស វាយ​ទាត់​ធាក់​រហូតដល់​របូត​សម្លៀកបំពាក់​។

 

បញ្ហា​នេះ កញ្ញា សា​សា បាន​ប្តឹងទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រួចហើយ តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​មិនមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ទេ ដោយហេតុថា​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​ម្នាក់ ជួយ​អន្តរាគមន៍​បិទ​រឿងនេះ​មិន​ឲ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ឡើយ​៕​

 

 

សាសា អតីតពិធីការិនី CTN ត្រូវឧកញ៉ា សុខ ប៊ុន វ៉ៃយ៉ាងដំណំ

Posted by Komneut Thmey News on Tuesday, 7 July 2015

 

Leave a Reply

(*) Required, Your email will not be published