ចាប់​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១០​នាក់ ដែល​ជ្រក​សម្ងំ​រស់នៅ​មិន​ស្របច្បាប់​អន្តោ​ប្រវេ​ស្តន៍​

, , Leave a comment

08-7-2015 (3)08-7-2015 (4)

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ ក្នុងនោះ​ស្រី​៩​នាក់ ដែល​លបលួច​ចូលមក​រស់នៅ និង​ធ្វើការ​នៅក្នុង​ហាង​កាហ្វេ “​ណាត់ជួប​” ដោយ​ខុសច្បាប់​ស្ថិតនៅ​ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ចាប់​កាលពី​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​ពួកគេ​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

 

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​និយាយថា​ប្រតិបត្តិការ​នោះ​ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​មូលដ្ឋាន​ខណ្ឌមានជ័យ រួមជាមួយ​នឹង​កងក​ម្លាំ​ង​សមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចុះ​ឆែកឆេរ ត្រួតពិនិត្យ​ហាង​កាហ្វេ​ណាត់ជួប ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ដោយ​រកឃើញ​ជនជាតិ​វៀតណាម​រស់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ចំនួន​១០​នាក់ ក្នុងនោះ​ជា​ស្រីក្មេង​៩​នាក់​។​

 

​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញថា ពុំមាន​លិខិតអនុញាត​ត្រឹមត្រូវ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បា​នប​ញ្ជួ​ន​ពួកគេ​ទាំង​១០​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សាកសួរ និង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។ សមត្ថកិច្ច​បញ្ជាក់ថា​តាមច្បាប់​កម្ពុជា​មិនមាន​សៀវភៅ​បញ្ជាក់​ពី​ការងារ​ត្រូវ​នោះ​នឹង​ផាកពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល សម្រាប់​ជនជាតិ​បរទេស​ម្នាក់​។ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ឯកសារ​ទាំងអស់​គឺ​សមត្ថកិច្ច​និង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​។

 

​លោក​បន្តថា ជនជាតិ​វៀតណាម​ទាំងនោះ មក​ធ្វើការ និង​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខុសច្បាប់​គឺ​មិនមាន​លិខិតស្នាម​អ្វី​ឡើយ​។

 

​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវ ២៧១ និង​៣៧១ មាន​តៀម​កាហ្វេ​ជាច្រើន​រួមទាំង​កន្លែង​កោស​ជប់​ម៉ាស្សា​មាន​បង្កប់​ពួក​ជនជាតិ វៀតណាម​ដែល​ចូលមក​រស់នៅ និង​ប្រកប របរ​រកស៊ី​ដោយ​ខុសច្បាប់ ប៉ុន្តែ​នៅ​ពុំមាន​ការចុះ​ឆែកឆេរ​ឲ្យ​បាន​ល្អិតល្អន់​នៅឡើយ​នោះទេ​។​

 

​តាម​របាយការណ៍​រប​ស់​នគរបាល​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន​រួមទាំង​ការចុះ​ត្រួតពិនិត្យ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ផង​គឺ​បាន​រកឃើញ​ជនជាតិ​វៀតណាម​ខុសច្បាប់​សរុប​ចំនួន​២៣០០​នាក់​ហើយ និង​បាន​ឃាត់ខ្លួន​ជនបរទេស​ដែល​មក​ស្នាក់នៅ​ខុសច្បាប់​នៅ​ទឹកដី​កម្ពុជា​ចំនួន​៤៣​សញ្ជាតិ​សរុប​ចំនួន​២០៥០​នាក់​ហើយ​ត្រូវបាន​បណ្ដេញ​ចេញទៅ​ប្រទេស​ដើម​វិញ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥ កន្លងទៅ​៕

08-7-2015 (5) 08-7-2015 08-7-2015 (1) 08-7-2015 (2) 

 

Leave a Reply

(*) Required, Your email will not be published