ក្រុមអ្នកស្រាវជ្រាវបានសាកសួរបុរសស្ត្រីដាណឺម៉ាកវ័យ១៨-៣០ឆ្នាំ ចំនួន២០០នាក់ អំពីការមើលវីដេអូសិចរបស់ពួកគេ និងធ្វើតេស្តពីអត្តចរិតមួយចំនួន។ លទ្ធផលឃើញថា ខណៈស្ត្រីមើលវីដេអូសិចច្រើន ហាក់ដូចជាមិនជះឥទ្ធិពលក្នុងអាកប្បកិរិយាប្រកាន់ភេទ បុរសដែលមើលវីដេអូសិចច្រើន មានអាកប្បកិរិយា អវិជ្ជមានកើនឡើង ឬសូម្បីតែការប្រឆាំងជំទាស់នឹងភេទផ្ទុយ។
លើសពីនេះពេលអ្នកស្រាវជ្រាវនាំអ្នកចូលរួមឲ្យមើលវីដេអូសិច ក្នុងបន្ទប់ពិសោធន៍ និងឲ្យបំពេញតេស្តអាកប្បកិរិយាបន្ទាប់នោះ មានតែអ្នកដែលត្រូវបានដាក់ពិន្ទុថាទាបក្នុងភាពរីករាយ លើតេស្តពីមុន បានបង្ហាញនូវការកើនឡើង ក្នុងទស្សនៈប្រកាន់ភេទ ចំពោះស្ត្រីភ្លាម បន្ទាប់ពីមើលវីដេអូសិចរួច។
ទោះយ៉ាងណាការសិក្សាដោយឡែកមួយ របស់អូស្ត្រាលីបានរកឃើញថា ការមើលវីដេអូសិច មិនអាចព្យាករថាតើនរណាម្នាក់ អាចមានទស្សនៈអវិជ្ជមានចំពោះស្ត្រីទេ។ ខណៈការសិក្សាមួយចំនួនបង្ហាញថា វីដេអូសិច ជះឥទ្ធិពល អាក្រក់ ដោយសារវាអាចនាំទៅរកកការរំពឹងគិតដែលប្រាកដចំពោះសិច។
អ្នកស្រាវជ្រាវ កាណាដា ពីសាកលវិទ្យាល័យម៉ុងត្រេអាល់ បានបដិសេធដោយលើកឡើងថា បុរសភាគច្រើនមើលវីដេអូសិច ហើយបុរសភាគច្រើនមានទំនាក់ទំនងល្អជាមួយវា។ របកគំហើញនេះប្រឆាំងនឹងទស្សនៈដែលថា អ្នកចូលចិត្តវីដេអូសិច អាចនាំទៅរកការរំលោភបំពានសិច ឬការរិះគន់ស្ត្រី៕