រាជធានីភ្នំពេញ : ពិធីការិនី “រាត្រីកម្សាន្ត” ឈ្មោះដើមថា ពេជ្រ សូលីដា ហៅ “ជីជី” ដែលជាប្អូនស្រីពេជ្រ សិរីរ័ត្ន កាន់តែធ្វើខ្លួនឲ្យមានរូបសម្រស់ស្អាតឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលធ្វើឲ្យប្រុសៗមិនតិចទេ គ្រឺតក្នាញ់នឹងសម្រស់របស់នាង ហើយថ្មីៗនេះ សាច់របស់នាងកាន់តែសខ្ចីរលោងម៉ដ្ឋខៃ និងមានដើមទ្រូងធំទ្រលុកទ្រលន់ជាងមុនទៀតផង ទើបគេសង្ស័យថា ស្រីក្មេងរូបនេះ បានទៅកែកុនពង្រីកដើមទ្រូង ដើម្បីឲ្យប្រុសៗ កាន់តែឈ្លក់នឹងសម្រស់នាង។
នៅពេលបានឮដំណឹងនេះ ជីជី ប្រកែកយ៉ាងដាច់ខាត ដោយនិយាយស្ទើរភ្លាត់សំឡេងថា “អូយបង! ខ្ញុំមានទៅកែដោះហ្នឹង ឯណាទៅ? ងាប់ហើយបង! ខ្ញុំមិនហ៊ានទេ ព្រោះខ្លាចកើត មហារីកសុដន់ហ្នឹងណាស់! អត់ចង់ទេ បើចង់ឲ្យស្អាតតែថ្ងៃក្រោយទៅមានបញ្ហា ក៏ខ្ញុំអត់ហ៊ានដែរ សុខចិត្តទុករបស់ធម្មជាតិធម្មតាៗវិញ”។
ជីជី បន្ថែមថា “មិនថាតែកន្លែងហ្នឹង (សុដន់) ទេ ច្រមុះក៏ខ្ញុំអត់កែទេ ពេលខ្លះមើលទៅឃើញ ច្រមុះខ្ញុំស្រួចខុសធម្មតា តាមពិត មកពីខ្ញុំផាត់មុខ ទៅ ឃើញបែបនេះ មានទៅកែច្នៃអីកន្លែងណា តែខ្ញុំបានស្ទីម ស្ប៉ា ជារៀងរាល់សប្តាហ៍ ប្រឹងថែ តែអារបស់មានស្រាប់ហ្នឹងទៅ”៕