រាជធានីភ្នំពេញ : គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា.វៀតណាម នឹងធ្វើការប្រជុំចង្អៀតពិភាក្សាលើបញ្ហព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសល់មិនទាន់ដោះស្រាយចប់ និងបាតុភាពដែលបានមានឡើង នៅតាមបណ្តោយព្រំដែនដែលកើតមនអំពើហិង្សា។
កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក ហូរ សិនសឺន (Ho SenSen) អនុរដ្ឋមន្ត្រីទី១ និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម។
លោកជំទាវ កុយ ពិសី អនុប្រធានទទួលបន្ទុកកិច្ចការទូទៅនៃលេខធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានមានប្រសាសន៍ នៅថ្ងៃទី៦ ខែក្កដាថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែកម្ពុជាវៀតណាម ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ គឺមិនមានអ្វីប្រែប្រួលទេ គ្រាន់តែប្តូរទីតាំងប្រជុំពីក្រុងសៀមរបមកប្រជុំនៅរជធានីភ្នំពេញ។ ហើយដូចអ្វីដែលបានគ្រោង គឺកិច្ចប្រជុំនៅដដែល។
លោកជំទាវ កុយ ពិសី បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែកម្ពុជា-វៀតណាម គឺមានារបៀបវារៈចំនួនពីរសំខាន់ ទី១.បន្តពិភាក្សាកិច្ចការដែលបានប្រជុំកន្លងមកដែលនៅសេសសល់មិនទាន់ដោះស្រាយបានបន្តការចរចា និងទី២.បញ្ហាដែលកើតមានឡើងនៅតាមព្រំដែនដែលជាចំណុចសំខាន់ដែលដាក់នៅក្នុងរបៀបវារៈកិច្ចប្រជុំនាថ្ងៃទី៧ និងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។ ចំណែកភាគីវៀតណាមដឹកនាំដោយលោកហូរ សិនសឺន (Ho SenSen) អនុរដ្ឋមន្ត្រីទី១ និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម និងខាងកម្ពុជាដឹកនាំដោយលោកទេសរដ្ឋមន្ត្រី វ៉ា គឺមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា៕