រាជធានីភ្នំពេញ : អតីតតារាសិចស៊ី ដល់កំពូល នាងស្រីម៉ុច (ជីដូនកាកី) ដែលបាត់មុខឈឹងពីពិភពសិល្បៈមួយរយៈធំ ព្រោះចេញទៅរស់នៅតាមប្តីឯប្រទេសសិង្ហបុរី ស្រាប់តែវិលត្រឡប់មកថតរូបឱបរឹតជាមួយលោក អែនឌី យ៉ាងស្រើបស្រាលអស់ដៃតែម្តងហាក់មិនខ្លាចប្តីប្រចណ្ឌទាល់តែសោះ។ ស្រីម៉ុច បញ្ចោញសាច់លើកនេះ គឺធ្វើឱ្យតារាសិចស៊ីជើងថ្មីៗ ភ្ញាក់ផ្អើលមិនតិចទេ តែនាងគ្មានបំណងប្រជែង តារាណាឡើយ…។
លោក អែនឌី ដែលជាមនុស្សមានសំណាងបានប៉ះខ្លួនប្រាណតារាស្រីស្អាតជាង៥០នាក់នោះនិយាយថា ៖«ស្រីម៉ុច មកស្នាក់នៅស្រុកខ្មែរ បានតែ២ថ្ងៃទេ ខ្ញុំមិនសូវបានជួបអាម៉ុចទេ ព្រោះគាត់ទៅរស់នៅប្រទេសសាំងហ្គាពួរ ជាមួយស្វាមីនិងកូនៗគាត់ តែចុះឡើងមកស្រុកខ្មែរញឹកញាប់ដែរ តែអាម៉ុចរវល់ណាស់ គឺទើបតែពេលនេះទេ បានចាប់ដៃគូថតរូបជាមួយគ្នាសាជាថ្មី»។
ក្នុងឈុតឱបរឹតដៃគូចាស់ លោកអែនឌី លើកជើងឡើងលើបញ្ចោញគល់ភ្លៅ ដ៏សត្រសូលគួរឱ្យព្រឺព្រួចនោះ នាងស្រីម៉ុច ហៅជីដូនកាកី ពិតជាសាហាវមិនចាញ់ កាលនៅក្រមុំឡើយ បើទោះជាពេលនេះ មានប្តីនិងកូន៣ (ស្រី១) ទៅហើយក្តី។ ការជិះយន្តហោះមកពីប្រទេសសិង្ហបុរី ហើយគ្រាន់តែចុះពីកាំជណ្តើរយន្តហោះ ភ្លាម រត់ទៅថតកៀកកើយលោកអែនឌី នេះ ត្រូវបានប្រភពបង្ហើបថា ស្រីម៉ុច ត្រូវ បានហាងរក្សាសម្រស់មួយ ឈ្មោះឌែរម៉ូ គ្លីនិក ជាអ្នកហៅនាង មកថតស្ពតឃោសនា ដោយចាប់ដៃគូជាមួយលោកអែនឌី ហើយថៅកែហាងរក្សាសម្រស់នោះ បានឱ្យតម្លៃខ្លួន ជីដូនកាកី ខ្ពស់ ព្រមទាំងចេញថ្លៃសំបុត្រយន្តហោះឱ្យ ទៀតផង។
លោកអែនឌី រៀបរាប់ថា “ស្រីម៉ុចបានចូលប្រឡូកសិល្បៈយ៉ាងឆ្អែត ជាមួយនឹងការលេងឈុតសិចស៊ីស្រើបស្រាលបញ្ចោញគល់ភ្លៅ ដើមទ្រូងមិនប្រណីឡើយ ពិសេសមុនរៀបការប្តីដែលជាប្រុសសាំងហ្គាពួរនោះ។ ស្រីម៉ុច នាងចូលចិត្តបំផុតរឿងសិចស៊ី ចង់ស្ទីលម៉េចក៏បានដែរ ពេលខ្លះចង់ស្រាតដើរលេងពេញផ្ទះទៀតផងព្រោះ ចូលចិត្តបែបធម្មជាតិពិតៗតែម្តង។ យ៉ាងណាការលេងស្ទីលលើកជើងគងលោកអែនឌី បញ្ចោញអស់ល្វែងក្រោមនៅពេលនេះ ស្រីម៉ុច ប្រហែលជាមិនមានបំណងវិលមកអុកឡុក ដណ្តើមភាពល្បីពីតារាជើងថ្មីៗដូចមុនទៀតទេ ព្រោះតែពេលនេះ ស្រីម៉ុច មានទ្រព្យក្តាប់ណែនពេញដៃជីវិតរស់នៅហ៊ឺហា ដូចសេដ្ឋិនី ដោយសារមានប្តីជាជនជាតិសិង្ហបុរី ជាអ្នកមានទ្រព្យ មានមុខជំនួញជាច្រើន។
តាមប្រភពខ្សឹបខ្សៀវថា ស្រីម៉ុច មានលុយរាប់លានដុល្លារឯណោះ ក្នុងកណ្តាប់ដៃ ព្រោះប្តីនាងជាអ្នកជំនួញដ៏ល្បីឈ្មោះ មានរបរជាច្រើននៅស្រុកខ្មែរ ក្នុងនោះ មានហាងអាហារមួយនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (HIMAWARI) ទៀតផង៕