សមត្ថកិច្ចចុះបង្ក្រាប មេ​ឆ្នោត​ធំ​នៅ​ក្រុ​ង​ស្ទឹងត្រែង ពលរដ្ឋថា បា​ន​ល​ទ្ឋ​ផ​ល​តិ​ចតួច គឺបានត្រឹមល្អមើលប៉ុណ្ណោះ

, , Leave a comment

ស្ទឹងត្រែង ៖សេចក្តីរាយការណ៍បានអោយ កំណើតថ្មី ដឹងថា នៅថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៥ គេឃើញមានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្ងន់ ដឹកនាំដោយលោកស្រី ស៊ុនយ៉ឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ចុះឡោមព័ទ្ធទីតាំងបនល្បែង មេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន ឆ្នោតលាវ ឆ្នោតថៃ) ខុសច្បាប់ បើកលេងរាប់សិបឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាប ចំនួន៣ទីតាំងនៅក្នុងក្រុង ស្ទឹងត្រែង។ តែការបង្ក្រាបនេះ ត្រូវបានមហាជនរិះគន់ថា គ្រាន់តែជាឆាកល្ខោន ព្រោះការចុះបង្ក្រាបនេះមិនបានចាប់មេឆ្នោតខុសច្បាប់ទាំងនេះយកទៅផ្តន្ទាទោសទេ ក្រៅពីប្រើពាក្យចុះ ធ្វើកិច្ចសន្យា បញ្ឈប់ ខុសពីអ្នកញាណលេងបៀរតងកំប៉ិកកំប៉ុករួមនឹងអ្នកបោះសេះ ចាប់ឃុំខ្លួនគ្មានការយោគយល់អ្វីឡើយ។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ការចុះបង្ក្រាបបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន ឆ្នោតលាវ ឆ្នោតថៃ) ខុសច្បាប់ នៅក្នុងក្រុងស្ទឹងត្រែង នោះហាក់បីដូចជាមានគេ ជូនដំណឹងមុនដល់មេៗកន្ទុយលេខជាមុន ព្រោះនៅថ្ងៃបង្ក្រាបនោះ ផ្ទះមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន ឆ្នោតលាវ ឆ្នោតថៃ) ខុសច្បាប់ទាំង៣កន្លែង ដែលមានឈ្មោះ សុខ ងី ហៅងីកំប៉ោងទី២ឈ្មោះ ប៊ុនថាន់ លក្ខណា ហៅ(ចែមុំ)លក់មាសផ្សារស្ទឹងត្រែង ទី៣ ឈ្មោះចាន់ សែនចំរុង បានបិទទ្វារពុំមានធ្វើសកម្មភាពនោះទេខុសពីនៅថ្ងៃធម្មតាគេឃើញមាន បើកលេង និងអោយកូនកញ្ជ្រែងដើរលក់ពេញផ្សារក្រុងស្ទឹងត្រែង មិនខ្វល់អំពីការបង្ក្រាបពីសមត្តកិច្ចសោះឡើយដែលគេសង្ស័យអាចជាត្រូវរ៉ូវគ្នាទើបមេល្បែងបើកលេងជាចំហរដោយសុខស្រួលបែបនេះ។

 

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន ឆ្នោតលាវ ឆ្នោតថៃ) ខុសច្បាប់ទាំង៣កន្លែង ដែលបើកលេងខួបប្រាំង ខួបវស្សាដែលមានឈ្មោះ សុខ ងី ហោងីកំប៉ោង ទី២ឈ្មោះ ប៊ុនថាន់ លក្ខណា ហៅ(ចែមុំ)លក់មាសផ្សារស្ទឹងត្រែង ទី៣ ឈ្មោះចាន់ សែនចំរុង ត្រូវបានហៅមកបំភ្លឺនៅស្នងការនិងបានធ្វើកិច្ចសន្យា បញ្ឈប់ ហើយព្រះរាជអាជ្ញាបាន បញ្ជាឲ្យចង ក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើតាមនីតិវិធី ប៉ុន្តែមិនត្រូវបានប្រើវិធានការណ៍ក្តៅឃាត់ខ្លួននោះទេ។ហើយការបង្ក្រាបខាងលើនេះត្រូវបានបងប្អូនមេកន្ទុយលេខនិយាយប្រាប់អាជ្ញាធរថា ដោយសារមេឆ្នោតដល់ថ្ងៃទី២៨បង់លុយមិនបានទៅបង់ឲ្យ ទើបមានការបង្ក្រាបបែបនេះ៕ ដោយ  ខេម រិន្ទ

 

11709833_1580805555517242_1136979578215058092_n

 

Leave a Reply

(*) Required, Your email will not be published