រាជធានីភ្នំពេញ : កិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា-វៀតណាម ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ត្រូវបានលើកពេលទៅធ្វើនៅព្រឹកថ្ងៃទី៧ ខែកក្កដា ស្អែកនេះវិញនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម លើកពេលប្រជុំមួយថ្ងៃ ដោយគ្រោងចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំរវាងភាគីទាំងពីរនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រោយពីមានទំនាស់ព្រំដែន បានកក្រើកឡើងសាជាថ្មី ដោយសារតែភាគីវៀតណាម នៅតែឈ្លានពាន អធិបតេយ្យភាពកម្ពុជា នាពេលថ្មីៗនេះ៕