គម្រោង​សាងសង់​ប្រាសាទ​របស់​រដ្ឋាភិបាល​ឥណ្ឌា ត្រូវបាន​អាសា​របង់​

, , Leave a comment

​យោងតាម​កាសែត​របស់​ឥណ្ឌា​ឈ្មោះ ឌឹ​ថែម​អូវ​ឥណ្ឌា ចេញផ្សាយ​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ប្រាសាទ​ហិណ្ឌូ​ដែលមាន​ទម្រង់​ដូច​ប្រាសាទអង្គរវត្ត​កម្ពុជា ឈ្មោះ Virat Ramayan Mandir នៅ​ប្រទេស​ឥណ្ឌា​នោះ ត្រូវបាន​ផ្អាក ដោយសារ មានការ​តវ៉ា ពី​ប្រទេស​កម្ពុជា​។​

 

​បន្ទាប់ពី​មានការ​តវ៉ា​ជា​ផ្លូវការ​ពី​ឯក ឧ​ត្ត​ម ហ៊ុន ហាន ឯកអគ្គរាជទូត​ខ្មែរ នៅ​ប្រទេស​ឥណ្ឌា ក្រសួងការបរទេស​ឥណ្ឌា បាន​ផ្ញើលិខិត​មួយ​ទៅ​ក្រសួង​វប្បធម៌​របស់ខ្លួន ឲ្យ​ផ្អាក​ការសាងសង់​នោះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ចំណងមិត្តភាព ជាមួយ​ប្រទេស​កម្ពុជា​។​

 

​សូមជម្រាបថា ក្រសួងការបរទេស​ក​ម្ពុ​ជា កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១ ៥​កន្លងទៅ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ទៅនឹង​គម្រោង​សាងសង់​ប្រាសាទ Virrat Ramayan Mandir ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត នៅក្នុង​រដ្ឋ Bihar របស់​ប្រទេស​ឥណ្ឌា​៕

Ramayana-Temple-Full-Model

 

Leave a Reply

(*) Required, Your email will not be published