កញ្ញា អុល មែ​ល​លីន​ដា លាតត្រដាង​អារម្មណ៍​ពិត​

, , Leave a comment

​ដោយមាន​អត្តចរិត​សាមញ្ញ និង​មាន​ទំនុកចិត្ត​កញ្ញា​ដ៏​ស្រស់ស្អាត អុល មែ​ល​លីន​ដា (Melinda Ol) បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កាមេរ៉ា និង​អង្គុយ​ចុះ​ដើម្បី​ផ្តល់​សម្ភាសន៍​។ ខាងក្រោម​នេះ​ជា​ចម្លើយ​ដែល​យើង​ទទួលបាន​ពី​រូបនាង​៖

 

-​តើ​សព្វថ្ងៃនេះ​កញ្ញា​មាន​អាជីព​ជា​អ្វី​ដែរ​?
​នាង​ខ្ញុំ​ជា​អ្នកដើរ បង្ហាញ​ម៉ូដ អាជីព ក្រៅ​ម៉ោង​។​

 

-​តើ​ផ្នែក​ណាខ្លះ​នៃ​រាងកាយ​ដែល​កញ្ញា​ចូលចិត្ត​ក្នុងនាម​ជាតា​រា​បង្ហាញ​ម៉ូដ​? ហេតុអ្វី​?
​ខ្ញុំ​ចូលចិត្ត​គ្រប់កន្លែង​ទាំង​អស់នៃ​រាងកាយ​(​ប៉ុន្តែ​មិនមែន​អាក្រាត ទេ​)​ពីព្រោះ​ខ្ញុំ​មាន​អារ​ម្ម​ណ៏​និង​គិតថា​ជា​មោទកភាព​របស់ខ្ញុំ​ដែល មានលទ្ធភាព និង​ឱកាស​ក្នុងការ​បង្ហាញ​រូប​សម្រស់​ដ៏​ស្អាត​និង​លក្ខណៈ ពិសេស​ដាច់ដោយឡែក​នៃ​ផ្នែក​នីមួយៗ​នៃ​រាងកាយ​យើង​វា​ជា​តំណាង ភាពស្រស់ស្អាត​របស់​ម​នុស្ស​ស្រី្ត​គ្រប់ៗ​រូប ។​

 

-​តើ​កញ្ញា​ចាប់អារម្មណ៍​ទៅលើ​អ្វី​ដំបូង​គេ​បង្អស់​ចំពោះ​បុរស​?
​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ដំបូង​គេ​បង្អស់​ចំពោះ​បុរស​នោះ​គឺ របៀប​នៃ​ការ​ស្លៀកពាក់​របស់គេ ពីព្រោះ​ការ​ស្លៀក ពាក់​នេះ​គឺជា​កត្តា​មួយ​ដែល​បង្ហាញថា​គេ​ជា​បុរស​ប្រភេទ​ណា​។​

 

-​តើ​បុរស​មាន​អត្តចរិត​បែបណា​ដែល​កញ្ញា​មិន​ចូលចិត្ត​ទាល់តែសោះ​?
​ខ្ញុំ​មិន​ចូលចិត្ត​បុរស​ជក់បារី និង មិនមាន​អនាម័យ​ល្អ ដូច​ជាមាន​ក្លិន​មិនល្អ​ពេល​នៅក្បែរ​ម្យ៉ាងទៀត​គឺ​ស្អប់​បុរស​និយាយ​ច្រើន ជាពិសេស​និយាយដើម​គេ​។​

 

-​តើ​កញ្ញា​គិតថា​ការ​ស្លៀកពាក់​បែបណា​ទើប​ហៅថា​សិច​ស៊ី​?
​ខ្ញុំ​គិតថា ស្លៀកខោ រឺ សំពត់​ខ្លី ជាមួយ​អាវយឺត​ខើច​។​

 

-​តើ​កញ្ញា​ចូលចិត្ត​បុរស​ស្លៀកពាក់​បែបណា​?
​ខ្ញុំ​ចូលចិត្ត​បុរស​ស្លៀកពាក់​បែប ហ៊ី​ប ហប់ ឬ​បែប​សាមញ្ញ​៕

MG_7480 MG_7700 MG_7726 MG_7967

 

Leave a Reply

(*) Required, Your email will not be published