ខ្មាន់កាំភ្លើងម្នាក់ ជាកូនក្មួយថ្នាក់ដឹកនាំជាន់ខ្ពស់ បាញ់ច្រើនគ្រាប់ នៅហាង «អាណាចក្រអង្គរ»

, , Leave a comment

ភ្នំពេញ ៖ នារសៀល ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៥នេះ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា ជា កូន ក្មួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បានទាញកាំភ្លើងបាញ់ជាច្រើនគ្រាប់ ពេលចូលផឹកស៊ី នៅហាងយីហោ

«អាណាចក្រអង្គរ»ស្ថិតនៅភូមិកោះនរាសង្កាត់និរោធខណ្ឌច្បារអំពៅផ្អើលរត់ជាន់ជើងគ្នា។

 

បើតាមលោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបាន អោយដឹង ថា : ពិតជាមានករណីផ្ទូះ អាវុធជាច្រើនគ្រាប់នៅហាងផឹកស៊ីខាងលើមែន ប៉ុន្តែសមត្ថកិច្ច មិនទាន់ដឹងថា តើជនសង្ស័យមានឈ្មោះអី និងធ្វើការនៅកន្លែងណានោះឡើយ គ្រាន់តែគេដឹងថា ជាកូនក្មួយរបស់ មន្រ្តី ជាន់ខ្ពស់ប៉ុណ្ណោះ។

 

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈពេលនេះជនសង្ស័យ បាញ់បោះសេរី ដែលត្រូវបានគេ ស្គាល់ថា ឈ្មោះ ហ៊ុន គិមជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរ ជាមន្ត្រីក្រសួងមហាផ្ទៃ (នាយកដ្ឋាន ព្រហ្មទណ្ឌ័) ជាកូនក្មួយ មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ ត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ។ ហើយជនសង្ស័យត្រូវបានហៅទៅ សួរនាំនៅក្នុងបន្ទប់ របស់លោក ណុប ផា អភិបាល រង ខណ្ឌច្បារអំពៅ ដែលនៅក្នុងបន្ទប់សួរចម្លើយនោះមានទាំងលោក អេម សារ៉ាវុធ អធិការនគរបាល ខណ្ឌច្បារអំពៅ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌម្នាក់ និងតំណាង អាយ្យការ ម្នាក់ផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការសួរចម្លើយនេះហាក់លាក់លៀមមិនព្រមឱ្យអ្នកកាសែតសួរនាំអ្វីសោះ  នេះប្រហែលជាខ្លាចឥទ្ធិពលជនសង្ស័យជា កូនក្មួយមន្ត្រីជាន់ខ្ពស់ ហើយមើល ទៅ?  ប្រត្យក្ស

sokhemra-3 sokhemra-1

 

 

Leave a Reply

(*) Required, Your email will not be published