ខេត្តរតនគិរី ៖ ច្រើនឆ្នាំមកហើយ ដែលលោក នូវ ដារ៉ា ឈ្មោះដើមគឺ ឡុក ឈុន បានទិញឈ្មោះគេចូល បម្រើក្របខ័ណ្ឌនគរបាល កាលពីឆ្នាំ១៩៩៣ រហូតប៉ែងជើងមេខ្លួនឯង ឡើង ធ្វើជាប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ហើយលោក នូវ ដារ៉ា មានជំនាញប្រមូលលុយ ពីបទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើមិនដែលខ្វះចន្លោះ ទើបលោក នូវ ដារ៉ា ក្លាយជាគ្រាប់ពេជ្រ ដ៏មានតម្លៃដែលថ្នាក់ដឹកនាំ ស្នងការនគរបាលខេត្តរតនគិរី ត្រូវការទាំងការងារជំនាញ និងការងារសេដ្ឋកិច្ច។