ឪពុកក្មេកក្លាយ ជាឃាតករសម្លាប់កូនប្រសា ព្រោះទប់កំហឹងមិនបាន

, , Leave a comment

កំពង់ចាម ៖ កាលពីវេលាម៉ោង ជិត៧យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បុរសម្នាក់ជា ឪពុកក្មេកបានជ្រុលដៃ

វាយសម្លាប់ កូនប្រសាររបស់ខ្លួន រហូតដល់ស្លាប់ ដោយប្រើដំបងឬស្សី ខណៈដែលជនរងគ្រោះ បានចូលទៅ ឃាត់ពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេកជនរងគ្រោះ ។

 

មន្ត្រីប៉ូលីសព្រហ្មទណ្ឌ័បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្ករ ឈ្មោះ វ៉ាត វឿន អាយុ៥៥ឆ្នាំដែលមានអាការៈស្រវឹងផងនោះ បានឈ្លោះប្រកែក ជាមួយប្រពន្ធ របស់ខ្លួន ឈ្មោះ លន់ ផន អាយុ៥៧ឆ្នាំ ពេលនោះ កូនប្រសារឈ្មោះ ថៃ ស៊ាងហៃ អាយុ៣៣ឆ្នាំ ក៏ចូលទៅជួយឃាត់ ស្រាប់តែត្រូវឪពុកក្មេក វាយសម្លាប់ និងដំបងឬស្សី ចំកញ្ចឹងកពីក្រោយស្លាប់ភ្លាមៗតែម្តង។ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ដោយឡែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ ប្រត្យក្ស

11202971_1467153296932370_2471736978316029576_n

 

Leave a Reply

(*) Required, Your email will not be published