ទំនាស់ក្នុងវង់ផឹកស៊ី នៃពិធីខួបកំណើត បាញ់ស្លាប់មួយ រត់ចោលស្រុកមួយ

, , Leave a comment

ខេត្តកណ្តាល ៖ នៅវេលាម៉ោង ៩៖៥០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនេះ នៅ ក្នុង ភូមិគោគពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលក្នុងពិធី ខួបកំណើត ជនល្មើស ជា

មន្ត្រីនគរបាលខាងអង្គរក្សម្នាក់បានដកកាំភ្លើងខ្លីរបស់ខ្លួន ធ្វើការបាញ់ប្រហារលើគូ ទំនាស់ពាក្យ សំដី ក្នុងវង់ផឹកស៊ីម្ខាងទៀតចំនួន ១៥គ្រាប់ ធ្វើឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ខណៈជន សង្ស័យរត់គេខ្លួនបាត់ស្រមោល។

 

សមត្ថកិច្ចមូលដ្នានបានអោយដឹងថា មុនកើតហេតុជនរងគ្រោះនិងជនល្មើស បានអង្គុយផឹកស្រា បៀរ នៅក្នុងពិធីខួបកំណើតចៅរបស់ម្ចាស់ផ្ទះ ឈ្មោះ សៀង ចាន់ធី ភេទស្រី ដោយមានភ្ញៀវ ជាបងប្អូន កូនក្មួយសាច់ញាតិជិតខាងក្នុភូមិ ចូលរួមប្រហែល ៣០នាក់ ចាប់ផ្ដើមកម្មវិធី ពីម៉ោង ៥៖០០ល្ងាច ពេលកំពុងហូបចុករហូតដល់ ម៉ោងកើតហេតុខាងលើជនល្មើស ក៏កើតមានទំនាស់ ពាក្យសំដីគ្នា ធ្វើឲ្យជនល្មើស ឈ្មោះ ទឹម សារី អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិកាន់នឹម ឃុំឃ្វាវ ស្រុកសំរោង ខេត្តតាកែវ ខឹង ដកកាំភ្លើងខ្លី ម៉ាក CF.98-9 បាញ់ទៅលើជនរងគ្រោះ ឈ្មោះ ស្រី ចាន់វុទ្ធី ភេទប្រុស ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ត្រូវបាន ជនល្មើសបាញ់ប្រហារមានស្នាមធ្លុះចំនួន១៥កន្លែង បៀមគ្រាប់ជាប់នឹងខ្លួនបណ្តាល អោយស្លាប់ ភ្លាមៗខណះ   ខណៈជនសង្ស័យរត់គេច ខ្លួនបាត់ស្រមោល៕ ដោយ បំពេរ ចិត្ត

10985028_868108176615218_8945640673584575469_n 11232172_868108133281889_8935344741040503958_n

 

Leave a Reply

(*) Required, Your email will not be published