ជនបាញ់បោះសេរីនៅហាងផឹកស៊ីយីហោ ស្រីណា សមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនបានហើយ

, , Leave a comment

ភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះ លោកអេង ហ៊ី អ្នកនាំពាក្យមន្រ្តី អាវុធហត្ថលើផ្ទៃប្រទេសបានអោយដឹងថា បុរសម្នាក់ដែលបាញ់ផ្ទុះអាវុធ នៅហាងផឹកស៊ីឈ្មោះ

ស្រីណា តាមផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួនហើយរួមនឹងបក្ខ ពួក ២នាក់ទៀត ព្រមទាំងអាវុធចំនួន១ដើម ប៉ុន្តែមានតែម្នាក់ទេ ដែលជនដៃដល់ បន្ទាប់ពីជនបង្ក ទាំងបីរូបនេះបានជិះរថយន្ត Lexus 330 ពណ៌ស គេចខ្លួនភ្លាមៗកាលពីយប់ថ្ងៃទី០២កក្កដា ក្រោយពេលបាញ់បោះនៅហាងផឹកស៊ីរួចជនបង្ករនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។

 

លោក អេង ហ៊ី អ្នកនាំពាក្យមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា បុរសម្នាក់ ដែល បាញ់ផ្ទុះយ៉ាងអាណាធិបតេយ្យនោះ មានឈ្មោះ ហោ ចាន់ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មានឋានៈ អនុសេនីយឯកជំនួយការិយាល័យព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបាញ់ ទៅដីហើយផ្លាតអំបែង ត្រូវជនរងគ្រោះម្នាក់ ដែលអង្គុយនៅតុក្បែរកន្លែងនោះ ក្នុងហាងផឹកស៊ី ឈ្មោះ ស្រីណា។ ដោយឡែកជនរងគ្រោះមានឈ្មោះ យល់ សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានអង្គុយផឹកស៊ីជាមួយ ក្រុមបុគ្គលិក របស់ស្ថានីយ ទូរទស្សន៍បាយ័ន ដែលផឹកស៊ីនៅក្បែរតុរបស់ជនបង្កមានគ្នាទាំងអស់៣នាក់ ស្ថិតនៅក្នុងហាង ខាងលើនេះដែរ ។

 

គួររំលឹកថា នៅម៉ោង៩កន្លះយប់ថ្ងៃទី០២ ខែកក្កដានេះ មាន ករណីផ្ទុះអាវុធ១គ្រាប់ ខណៈ កំពុង ផឹកស៊ី បង្កឲ្យមនុស្សម្នាក់រងរបួស ស្ថិតនៅក្នុង ហាង មួយ កន្លែងឈ្មោះ ស្រីណា នៅម្តុំ វិទ្យាល័យឥន្រ្ទទេវី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ជនរង គ្រោះឈ្មោះ រស់ សារុំ អាយុ ៣៨ឆ្នាំ អង្គុយផឹកស៊ីជាមួយ ក្រុមបុគ្គលិករបស់ស្ថានីយ័ទូរទស្សន៍ បាយ័ន ដែលផឹកស៊ី នៅក្បែរតុ របស់ជនបង្កមានគ្នាទាំងអស់៣នាក់ ស្ថិតនៅក្នុងហាងខាងលើនេះដែរ ។ ចំណែកជនបង្ក ការផ្ទុះ អាវុធជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ជិះរថយន្ត Lexus 330 ពណ៌ស បានបើករត់គេច ខ្លួនបាត់ ក្រោយផ្ទុះអាវុធ៕ ដោយ បំពេរ ចិត្ត

PM CH-00068

 

 

Leave a Reply

(*) Required, Your email will not be published