ចាស់ទំនើងលើកដៃវាយក្មេងស្រី ចៅក្រមសម្រេចក្តីឃុំខ្លួន ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន (មានវីដេអូ)

, , Leave a comment

 KA-03-07-2015-01-500x288

ភ្នំពេញ : សេចក្តីរាយការណ៍ពិសមត្ថកិច្ចប៉ូលីសបានអោយដឹងថា ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរស

វ័យចំណាស់ទំនើង ឈ្មោះ ទេព ឃុន អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០JF ក្រុម២ ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ដែលបានទះកំផ្លៀងក្មេងស្រីសិស្សសាលា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយ បន្ទាប់ពីមន្ដ្រីនគរបាលធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយព្រះរាជអាជ្ញាបានសម្រេចធ្វើការចោទប្រកាន់រួចមក ។

 

យោងតាមព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ខែកក្កដា បន្ទាប់ពីមន្ដ្រីនគរបាលបញ្ជូន បុរស វ័យចំណាស់ខាងលើនេះទៅតុលាការ លោកព្រះរាជអាជ្ញារង តុប ឈុនឡុង បានធ្វើការសាកសួរ រួចហើយសម្រេចធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស រួចហើយ បញ្ជូនទៅ ឱ្យចៅក្រមស៊ើបសួរលោក ហេង សុខណា ធ្វើការសាកសួរបន្ដ ។

 

              គួររម្លឹកដែរ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បន្ទាប់ពីក្មេងស្រី រងគ្រោះ និងកូនស្រីរបស់បុរសវ័យចំណាស់ទំនើងខាងលើ ដែលជាសិស្សរៀននៅ សាលាជាមួយ គ្នាកើតមានជម្លោះនឹងគ្នារួចមកហើយកូនស្រី បានទូរស័ព្ទហៅឪពុករបស់ខ្លួនទៅជួយ។ លុះពេល បុរសវ័យចំណាស់ជាឪពុកខាងលើទៅដល់គេមិនដឹងច្បាស់ថាមានរឿងរ៉ាវយ៉ាងណានោះទេស្រាប់ តែបុរសវ័យចំណាស់រូបនេះបានស្ទុះទៅទះកំផ្លៀងក្មេងស្រីដែលជាគូទំនាស់ជាមួយកូនស្រីខ្លួនតែម្ដង ហើយក៏ត្រូវបាន អ្នកឈរមើលថត ជាវីដេអូបានយកទៅបង្ហោះក្នុងហ្វេសប៊ុក បង្កការរិះគន់ពី សាធារណជនរហូតដល់សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ដោយតាមស្រាវជ្រាវរហូតដល់ឃាត់ខ្លួន បានតែម្ដង៕  ដោយ មុត ស្រួច

18785_383342391859457_3310658920717216287_n

 

នាំចាស់ទំនើងវាយសិស្សសាលាបឹងកេងកងដាក់គុកព្រៃសនៅល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៥ លោក ហេង សុខណា ចៅក្រមសើុបសួរសាលាដំបូងរ…

Posted by ខ្សឹបតិចឮខ្លាំង on Friday, July 3, 2015

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published