ស្នងការ​ខេត្តកណ្តាល អ៊ា​វ ចំរើន បន្ថែម​មុខរបរ​ថ្មី ពុះ​ជ្រៀក​អង្កន់​ដី​មាត់​ស្ទឹង​ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង​

, , Leave a comment

01-7-2015

ខេត្តកណ្តាល :  មាន​សេចក្តីរាយការណ៍​មក​ថា លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល កំពុងពុះ​អង្កន់​ចំណី​ដី មាត់​ស្ទឹង​ក្រុង​តាខ្មៅ នៅ​ទល់មុខ​ស្នងការដ្ឋាន ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង​។ ក្នុងការ​ពុះ​អង្កន់​ចែកគ្នា​នេះដែរ ត្រូវបាន​ប្រជាពលរដ្ឋ ព្រមទាំង​មន្ត្រីប៉ូលិស ស្ទើរ​នៅ​ទូទាំង​ក្រុង​តាខ្មៅ ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល ដោយ​និយាយថា ក្នុងនាម​លោក ជា​ថ្នាក់ដឹកនាំ​គ្រប់គ្រង មន្ត្រីប៉ូលិស ក្នុង​ខេត្តកណ្តាល​ទាំងមូល និង​ជា​ថ្នាក់ដឹកនាំ​មួយរូប ដែលមាន​បទពិសោធ អំពី​ច្បាប់ បែរជា​ឃុបឃិត​ជាមួយ​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​មួយចំនួន​យក​ដី​មាត់​ស្ទឹង ជា​ដី​រដ្ឋ ឬ​ជា​ដី​រួម​ក្នុង​អង្គភាព ទៅ​ពុះ​កាត់​អង្កន់​ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង ទាំង​បំពាន​ច្បាប់​។ អំពើ​ដែល​លោក​កំពុង​ធ្វើ​នេះ​ល្មើសច្បាប់​ច្បាស់ក្រឡែត កោតតែ​លោក​ធ្វើ​ទៅរួច​។​

 

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា តាំងពី​ជំនាន់​លោក មុំ សា​មាន និង​លោក ឯក ក្រឹត្យ ធ្វើជា​ស្នងការ​ខេត្ត ចំណី​ដី​មាត់​ស្ទឹង នៅ​ទល់មុខ​ស្នងការ​នេះ គឺ​នៅ​ទំនេរ មិនមាន​មន្ត្រីប៉ូលិស​រូប​ណា ហ៊ាន​ប៉ះពាល់​នោះទេ​។ លុះ​មកដល់​អាណត្តិ លោក អ៊ា​វ ចំរើន បាន​ឡើង​ធ្វើជា​ស្នងការ​ខេត្ត ក៏មាន​ការឃុបឃិត ពុះ​អង្កន់​ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង​តែម្តង ហើយ​ការ​ពុះ​កាត់​អង្កន់​ចែកគ្នា​នេះ គឺ​បានតែ​មេៗ មួយចំនួន​តែប៉ុណ្ណោះ​។ ចំពោះ​មេៗ​មួយចំនួនទៀត ដែល​មិន​ស្និទ្ធ​ជាមួយ​លោកស្នងការ គឺ​មិនមាន​ចំណែក​ទេ​។​

 

​មន្ត្រីរាជការ​ក្នុង សង្កាត់ ក្រុង រហូត​ក្នុង​សាលាខេត្ត​កណ្តាល​ផងដែរ សុទ្ធតែ​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ករណី​ពុះ​អង្កន់​ចំណី​ដី មាត់​ស្ទឹង​ទល់មុខ​ស្នងការដ្ឋាន ខេត្តកណ្តាល ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង​នេះ គឺជា​អំពើ​ខុសច្បាប់ ។ កន្លងមក អាជ្ញាធរ​បានធ្វើការ ហាមឃាត់ ប៉ុន្តែ​មន្ត្រី​ទាំងនោះ នៅតែ​គឃ្លើន មិន​ស្តាប់​រហូត​ឈានដល់​ពុះ​អង្កន់​ចែកគ្នា​លក់ និង​ធ្វើ​ផ្ទះល្វែង ទាំង​បំពាន​ច្បាប់​ទៀតផង​។​

 

​ចំពោះ​ករណីនេះ​លោក ហេង ធៀ​ម ជា​អភិបាលក្រុង​តាខ្មៅ ដែល​ទើប​ឡើងកាន់តំណែង​ថ្មីថ្មោង លោក​កំពុង​ធ្វើ​ច្បាប់ ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់ ។ លោក​បាន​បន្ថែមថា ដី​មាត់​ស្ទឹង​នោះ ជា​ដី​រដ្ឋ ដូច្នេះ​មិនមាន​មន្ត្រី ថ្នាក់ក្រោម​ជាតិ​ណាមួយ ហ៊ានស៊ី​ញ៉េ​ទទួលស្គាល់​ឡើយ​៕

01-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published