អាង​ខ្លួន​ជាម​ន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី គ្មាន​ធម៌​ខន្តី លើកដៃ​វាយ​ក្មេងស្រី មិន​បានទទួល​ប្រជាប្រិយ បាន​ត្រឹម​ពាក្យ​ប្រមាថ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បើទោះបីជា​ខ្លួន​រៀន​ចេះដឹង ដល់​ថ្នាក់​ណាក៏ដោយ ភាព​អា​ធ្យា​ស្រ័យ និង​ខន្តី​ជា​គ្រឿង​គ្រប​បាំង​នៃ​គុណធម៌​របស់​មនុស្ស​ម្នាក់​។ ផ្ទុយទៅវិញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីរាជការ​នៅ​ធ្វើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រើ​អំពើហិង្សា​ទះ លើកដៃ​ទះកំផ្លៀង​សិស្សស្រី​ម្នាក់​នៅក្នុង​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង​កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៥ ឈ្មោះ ទេព ឃុន អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២០JF ក្រុម​២ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ចំណែក​នារី​ជនរងគ្រោះ​ជា​សិស្សស្រី​ឈ្មោះ ញ៉ែម ចាន់​ធី អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ លេខ​២៩ ក្រុម​២៣ ភូមិ​៣ ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​១​។​

 

​គួរ​រម្លឹក​ដែរ​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន សិស្ស​នារី​ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​។ ជុំវិញ​ជម្លោះ​នេះ​គេ​មិនដឹង​ជាមាន រឿង​អ្វី​នោះទេ ទើប​ឈានដល់​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​ម្នា មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​។​

 

​ក្រោយពេល​ឈ្លោះ ប្រកែក​គ្នា​រួចហើយ សិស្ស​នារី​ម្នាក់​ក៏បាន​ទូរស័ព្ទ​ហៅ ឪពុក​ឲ្យ​មក មិនយូរប៉ុន្មាន​ឪពុក ក៏បាន​មកដល់​កន្លែង​កើតហេតុ​ពោរពេញ​ទៅ ដោយ​កំហឹង​ដើរ​សម្ដៅទៅ​ទះកំភ្លៀង​សិស្ស នារី​ម្នាក់​ដែលជា គូ​ជម្លោះ​មួយ​កំភ្លៀង​តែម្តង​។​

 

​ភាគី​ទាំងសងខាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ បឹង​កេងកង​ទី​១ ដើម្បី​ដោះស្រាយ​គ្នា​។

 

​មហាជន​ជាច្រើន​បាន​ទន្ទឹងរង់ចាំ​មើលថា តើ​សមត្ថកិច្ច​ដោះស្រាយ​ករណីនេះ​តាមរបៀប​ណា​?

0505c71278020653de97219b923be18451b80300

 

 

 

Posted by Komneut Thmey News on Friday, 3 July 2015

 

Leave a Reply

(*) Required, Your email will not be published