Liza Owen លាតត្រដាង​អំពី​ស្នាដៃ​របស់ខ្លួន​

, , Leave a comment

​កញ្ញា​កូនកាត់ អង់គ្លេស​-​ខ្មែរ Liza Owen ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​កែវភ្នែក​ទាំង​គូ​ធំៗ​របស់​នាង ស្បែក​សម្បុរ​ដាំដែង ត្រគាក​មូលក្លំ​សម​នឹង​ដងខ្លួន​រាង​រាវ ប្រកបដោយ​អត្តចរិត​រួសរាយ​រាក់ទាក់ និង​ដោយសារតែ​នាង​ជា​តារាចម្រៀង និង​ជា​អ្នកនិពន្ធ​ផងដែរ​។​

 

-​ការជោគជ័យ​ដ៏​លឿន​ក្នុង​អាជីព​: ខ្ញុំ​ចាប់ផ្តើម​ច្រៀង​តាំងពី​ក្នុង​វ័យ​១៣​ឆ្នាំ ហើយ​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ចម្រៀង​នៅពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ សូម​ទស្សនា​វី​ឌី​អូ​របស់ខ្ញុំ​ឈរ​កាន់​ទង់ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១ កក្កដា​! ខ្ញុំ​ចូលចិត្ត​ការសម្តែង​ណាស់​។​

 

-​ម៉ូដ​សម្លៀកបំពាក់​: ខ្ញុំ​ចូលចិត្ត​លេង​ម៉ូដ​បន្តិច​! ខ្ញុំ​បាន​ច្នៃ​ម៉ូដ​សម្រាប់​អាល់​ប៊ុ​ម​ចម្រៀង​ទោល​ដែល​នឹង​ចេញលក់​នៅពេល​ខាងមុខ​នេះ​។​

 

-​ការបង្ហាញ​ម៉ូដ​:​ចំពោះ​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ ខ្ញុំ​មិនដែល​ធ្លាប់​គិត​ទេ​ថា​ខ្លួនឯង​នេះ​ជាតា​រា​ម៉ូ​ដែល ខ្ញុំ​គ្រាន់តែ​ឈរ​នៅមុខ​កាមេរ៉ា ហើយ​សង្ឃឹម ថា​នឹង​ស្អាត​អាច​ទទួលយកបាន​។​

 

-​អាហារ​៖ ចូល​ចិ​ត្ត​ញ៉ាំ ភី​ហ្សា ( ខ្ញុំ​អាច​ញុំ​ា វា បី​ដង​ក្នុង​មួយថ្ងៃ ប្រសិន​ជាមាន​) ហើយ​មើល ប្រអប់​ភី​ហ្សា​ឈុត តាម​អ៊ី​ន​ធឺ​ណេ​ត​ម្តង​ក្នុង​មួយ​យប់ ប៉ុន្តែ​ខ្ញុំ​មិនមែន​ចង់​ញ៉ាំ​វា​ជា​រៀងរាល់ថ្ងៃ​នោះទេ​។​

 

-​បុរស​ដែល​នាង​ប្រតិព័ទ្ធ​: បុរស​ដែល​អាចធ្វើ​ឲ្យ​នាង​សើច​សប្បាយ​។ ជាងនេះទៅទៀត នាង​ចូលចិត្ត​បុរស​ដែលមាន​មហិច្ឆតា ឧស្សាហ៍​ព្យាយាម និង មាន​ជំនាញ​ច្បាស់លាស់ គឺ​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​៕

102-103 104-105

 

Leave a Reply

(*) Required, Your email will not be published