កញ្ញា Misaki Hoshi បង្ហាញ​ពី​អាថ៌កំបាំង​របស់​នាង​

, , Leave a comment

misaki1

​គួរ​ឲ្យ​ស្រឡាញ់ ទាន់សម័យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍ នារី​ជនជាតិ​ជប៉ុន ដែល​ចូលចិត្ត​ភាព​រីករាយ កញ្ញា Misaki Hoshi បាន​នាំ​យើងទាំងអស់គ្នា​ទៅកាន់​ទីក្រុង​ដ៏​ស្រស់ស្អាត​ព្រមទាំង​បាន​និយាយ​រៀបរាប់​អំពី​បុរស និង​ការបង្ហាញ​ម៉ូដ​ផងដែរ​។​

 

-​ការកម្សាន្ត​ប្រចាំថ្ងៃ​របស់​នាង​
​នាង​ខ្ញុំ​ជា​អ្នកសរសេរ​/​រចនា​ម៉ូដ​ហ្វេ​ហ្សិ​ន​ទាន់សម័យ​។​នាង​ខ្ញុំ​តែង​បង្ហាញ​សម្លៀកបំពាក់​ដែល​នាង​ខ្ញុំ​បាន​រចនា​នៅលើ​ប្រព័ន្ធ Instagram (@misakitokyo)​។ បច្ចុប្បន្ននេះ​នាង​ខ្ញុំ​រស់នៅ ក្រុង​តូ​ក្យូ ព្រមទាំង​ធ្វើការ​នៅក្នុង​ហាង​លក់​សម្លៀកបំពាក់​ដែលមាន​ម៉ូដ​រាង​បុរាណ ដែល​ត្រូវបាន​គេ​ហៅថា Qoo ជា​អ្នក​បង្ហាញ​ម៉ូដ​ប្រចាំ​ហាង ចាង​ហា្វ​ង​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នក​រចនា​ម៉ូដ​ហ្វេ​ហ្សិ​ន​។​

 

-​នៅ​ពីមុខ​កាមេរ៉ា​
​នាង​ខ្ញុំ​ចូលចិត្ត​ថតរូប​ព្រោះ​វា​អាច​ឲ្យ​នាង​ខ្ញុំ​បង្ហាញ​ចេញពី អារម្មណ៍​របស់​នាង​ខ្ញុំ​បែប​សិល្បៈ​។ នាង​ខ្ញុំ​ចូលចិត្ត​ទទួលបាន​អារម្មណ៍ ទំនាក់ទំនង​ជាមួយនឹង​អ្នក​ថតរូប​តាមរយៈ​កែវ​ឡេ​ន​ម៉ាស៊ីនថតរូប​។​

 

-​អ្វីដែល​នាង​កត់សម្គាល់​លើ​បុរស​
​អ្វីដែល​នាង​ខ្ញុំ​កត់សម្គាល់​ដំបូង​គេ​គឺ​ការនិយាយ​របស់គាត់​។​

 

-​អ្វីដែល​ធ្វើ​ឲ្យ​នាង​មិន​ពេញចិត្ត​
​នាង​ខ្ញុំ​មិនមាន​អ្វី​ជាក់លាក់​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មិន​ពេញចិត្ត​ឡើយ ប្រសិនបើ​នាង​ខ្ញុំ​ដឹងថា​បុរស​ម្នាក់​និយាយ​ទៅកាន់​មនុស្ស​ស្រី​ជាច្រើន (​ក្រៅពី​នាង​ខ្ញុំ​)​នាង​ខ្ញុំ​នឹង​បាត់បង់​ការចាប់អារម្មណ៍​ទៅលើ​គាត់ ភ្លាម​។​នាង​ខ្ញុំ​មិន​ចូលចិត្ត​ឲ្យ​គេ​ធ្វើបែបនេះ​ដាក់​នាង​ខ្ញុំ​ឡើយ នាង​ខ្ញុំ​ចូលចិត្ត​មាន​អារម្មណ៍​ថា​ខ្លួនឯង​ជាម​នុស្ស​ពិសេស​។​

 

-​អ្វីដែល​ពិ​ព័ណ៌នា​អំពី​នាង​ត្រូវ​បំផុត​
​នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​បញ្ចេញ​មនោសញ្ចេតនា រំជើបរំជួល និង​មាន​មហិច្ឆតា​ខ្ពស់​។​

 

​ចំពោះ​ការណែនាំ​របស់​នាង​សម្រាប់​បុរស​ទាំងពួង​
-​ធ្វើ​អ្វី​ដែលជា​ខ្លួន​អ្នក​!​នឹងមាន​មនុស្ស​ម្នាក់​ដែល​នឹង​ទទួលយក​អ្នក​មិន ថា​អ្នកជា​មនុស្ស​បែបណា​ឡើយ​ដូច្នេះ​ចូរ​រក្សា​អ្វី​ដែលជា​ការពិត សម្រាប់​តម្លៃ ខ្លួន​របស់​អ្នក​ហើយ​អ្នកនឹង​អាច​រកឃើញ​ដៃគូ​ដ៏​ពិតប្រាកដ​របស់​អ្នក​ជាក់ ជាមិនខាន​។​ការ ព្យាយាម​ខ្លាំងពេក​ដើម្បី​ឲ្យ​គេ​ស្ងើចសរសើរ​នឹង​នាំ​ឲ្យ​អ្នក​រង​បរាជ័យ​៕

 misaki2 misaki3 misaki4

leshommes.biz

 

Leave a Reply

(*) Required, Your email will not be published