លោក កាន់​សុង ប្រធានការិយាល័យ ព​ន្ឋ​ដារ​ស្រុក​កំពង់សៀមពុករលួយ​ស៊ីដាច់​លុយ​ពន្ធ​ប៉ាតង់​រាប់​ឆ្នាំ គ្មាននរណាអើពើ

, , Leave a comment

maxresdefault

​ខេត្តកំពង់ចាម : សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​​ស្រុក​កំពង់សៀម បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​រាប់​ឆ្នាំ​យក​លេស​រកលុយ​ជូន​ថ្នាក់លើ គឺប្រធាន​សាខា​ព​ន្ឋ​ដារ​ខេត្តកំពង់ចាម​។ ក្រុមអាជីវករ​កាប់​ជ្រូក គោ ក្របី ដែល​ប្រកបរ​បរកាប់​ជ្រូក​រាប់​ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ ពួកគាត់​បាន​យកលុយ​ទៅ​បង់​ជូន​លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​​ស្រុក​កំពង់សៀម គឺ​បង់​ពន្ធអាករ​ពិឃាត​ជ្រូក និង​បង់ពន្ធ​ប៉ាតង់ មិនដែល​មានការ​ខកខាន​ម្តង​ទេ​។ ប៉ុន្តែ​ក្រោយមក​ពេល​គាត់​ត្រូវ​ការយក​ប​ណ្ណ័​ប៉ាតង់​ទៅប្រើ​ប្រាស់​ផ្សេងៗ គឺ​លោក កាន់​សុង ប្រធានការិយាល័យ​ពន្ធដារ​​ស្រុក​កំពង់សៀម មិនបាន​ចេញ​ប​ណ្ណ័​ប៉ាតង់​ឲ្យ​គាត់​ទេ ដោយ​រក​លេស​ថា ប​ណ្ណ័​ប៉ាតង់​ថ្នាក់​ខេត្ត​ធ្វើ​មិនទាន់​ហើយ បើ​ចង់បាន​លឿន គឺ​ត្រូវ​បង់លុយ​ទ្វេ​មួយ​ជា​ពីរ​។​

 

​ស្រដៀង​គ្នា​នេះដែរ​អាជីវករ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា រៀងរាល់​ដើមឆ្នាំ​គឺ​លោក កាន់​សុង ប្រធានការិយាល័យ​ព​ន្ត​ដារ​ស្រុក​កំពង់សៀម បាន​ទារលុយ ព​ន្ឋ​អាករ​ពិឃាត​ជ្រូក​គោក្របី​ពី​អ្នកកាប់ជ្រូក​ដោយ​ទារ​តំឡើង​ប្រាក់​ព​ន្ឋ​៣០​ទៅ​៤០​ភាគរយ​ជា​រៀងរាល់ឆ្នាំ​បើ​អ្នកណា​មិន​បង់​តាម​ការកំណត់​លោក សុង គម្រាមថា​ប្រ​យ​ត្ន័​ពិន័យ​តាមច្បាប់​ព​ន្ឋ​ដារ​។អជីវ​ករ​បន្តទៀតថា​នៅក្នុង​ក្រដាស​ប្រមូល​ពន្ធ​ដាក់​តែ មួយ​ខែ​បង់​១២​ម៉ឺន​រៀល​តែ​ទារប្រាក់​ពី​អ្នកកាប់ជ្រូក​មួយខែ​ពី​៣០​ទៅ​៤០​ម៉ឺន​។ ចំពោះ​អាជីវករ​កាប់​ជ្រូក​គោក្របី​ថ្មី​ត្រូវ​លោក​កាន់​សុង​ចេញ​លិខិត​កោះហៅ​មក​ទារ លុយ​ដាក់​ហោ​ប៉ាវ​ពី​១០០​ទៅ​២០០​ដុល្លារ​។ សព្វថ្ងៃនេះ​លោក ​កាន់ ​សុង ​ប្រធានការិយាល័យ​ពន្ធដារ​​ស្រុក​កំពង់សៀម កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ចំហ​ដូចជា ការ​កោសរូស​ឲ្យ​អាជីវករ​លក់ដូរ និង​អាជីវករ​កាប់​ជ្រូក​កោ​ក្របី​មក​បង់លុយ​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​ជ្រក​ក្រោមលេស​បង់​ព​ន្ឋ​ដា​។​

 

​អាជីវករ​លក់ដូរ នៅ​ស្រុក​កំពង់សៀម គឺ​មិនអាច​គេច​ផុតពី​ក្រសែភ្នែក របស់លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​ស្តីទី​ស្រុក​កំពង់សៀម​នោះទេ​ហើយ​ការទារលុយ​ពី​អាជីវករ​ទាំងនេះ​លោក សុង ស្បថ​ថា​ប្រាក់​ពន្ធ​ទាំងនោះ​គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ សូម្បី​តែមួយ​សេន​ក្តី​មួយ​រៀល​ក្តី​ក៏​គាត់ មិន​ទុក​ដែរ​។​

 

​តាម​របាយការណ៍​ពី​ចំនួន​អាជីវករ​កាប់ ជ្រូក គោ ក្របី ដែល​ម្ចាស់​ភាស៊ី​ផ្ញើជូន​សាលាស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា ចំនួន​អាជីវករ​កាប់ ជ្រូក គោ ក្របី​នៅ​ស្រុក​កំពង់សៀម​សរុប​ជិត​៥០​នាក់​។ ចុះបើ​លោក សុង យកលុយ​ព​ន្ថ​ប៉ាតង់​ពី​អាជីវករ​កាប់ ជ្រូក គោ ក្របី ហើយ​មិន​ចេញ​ប៉ាតង់​ក្នុង​លក្ខណៈ​ស៊ីដាច់​រាប់​ឆ្នាំ​មកហើយ​នោះ​មិនដឹង លោក កាន់ សុង ប្រធានការិយាល័យ​ពន្ធដារ​​ស្រុក​កំពង់សៀម សល់​លុយ​ចាយ​មិន​អស់​នោះទេ​នេះ​មិន​គិតពី​ការប្រមូលប្រាក់​ពន្ធ​មុខសញ្ញា​ផ្សេង​ទៀត ផង​ហើយ​មិនដឹងថា លុយ​ទាំងនោះ​ចែកចាយ​ថ្នាក់​ណា​ផ្សេងទៀត​ទេ​បានជា​ថ្នាក់លើ ​មិនមាន​ហើបមាត់​នោះ​។​

 

 

 

Leave a Reply

(*) Required, Your email will not be published