លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បង្ហាញ​ផែនទី បង្ហាញ​ផែនទី​ដែល​បាន​យកទៅ​ប្រើប្រាស់​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​

, , Leave a comment

02-7-2015 (2)

រាជធានី​ភ្នំពេញ : អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដើម្បី បង្ហាញ​ផែនទី​ផ្លូវការ ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកទៅ​ប្រើប្រាស់​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

 

​ទន្ទឹមនឹង​ការបង្ហាញ​ផែនទី​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លោក វ៉ា គឹមហុង ដែល​កំពុង​ធ្វើ​សន្និសីទកាសែត បាន​អះអាងថា លោក​ស្វាគមន៍​ចំពោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យក​ផែនទី​មកពី​ប្រទេស​បារាំង​ចំនួន​២៦​ទំព័រ​នោះ មក​ធ្វើការ​ផ្ទៀងផ្ទាត់​គ្នា​។ ការប្រកាស​ស្វាគមន៍ របស់លោក វ៉ា គឹមហុង បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥​នេះ។

 

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចុះ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា “​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន កិច្ចការ​ព្រំដែន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​បើកចំហ​មួយ ដើម្បី​បង្ហាញ​ផែនទី​ផ្លូវការ ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​យកមកប្រើ​ប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ក្រុម​អ្នកតំណាង រាស្ត្រ​ទាំងនោះ បាន​លើកឡើងថា ចាប់តាំងពី​មានការ បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​កន្លងមក​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្តោយ​ព្រំដែន ដែលមាន​ភូមិករ​ស្រែចម្ការ និង​រស់នៅ​កាន់កាប់​ដីធ្លី​តាំងពី​ដូនតា​រៀងមក​បច្ចុប្បន្ន ភូមិករ​ដីស្រែ​ចម្ការ​ទាំងនោះ ត្រូវបាន​គ្រប់ គ្រង​កាន់កាប់​ដោយ​ប្រទេស​វៀតណាម ទៅវិញ ជាហេតុ​ធ្វើ​ឲ្យ​មនា​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​គ្រោះជា បន្តបន្ទាប់ ដូច​ក្នុងករណី​នៅ​ជាំ ភូមិ​ជើង ឃុំ​ជាំ ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ ជាដើម​។​

 

​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងនោះ​លើកឡើង​ទៀតថា ចំពោះ​បញ្ហា​ទាំងអស់នេះ គឺមាន​ការអះអាង​ផ្សេងៗ​គ្នា រវាង​ពលរដ្ឋ ដែល​រងគ្រោះ និង​ការបកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​នាំ​មានប្រតិកម្ម​ដ៏​ចម្រូងចម្រាស​យ៉ាងខ្លាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះ​មេត្តា​ផ្តល់​ផែនទី ដែល​ប្រើប្រាស់ សម្រាប់​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ពន្យល់​បង្ហាញ​អំពី​នីតិវិធី​នៃ ដំណើរការ​បោះបង្គោល​នេះ មក​ក្រុម អ្នកតំណាងរាស្ត្រ ដោយ​ឈរលើ​ឧ​ត្ត​ម ប្រយោជន៍​ជាតិ​ខ្ពស់បំផុត ។ ប៉ុន្តែ​ពេល នោះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន ឆ្លើយ ថា​រាជរដ្ឋាភិបាល​ពុំមាន​ផែនទី​ណា​ផ្សេង​ខុសពី​ផែនទី​ផ្លូវ​ការដែល​បានបង្ហាញ​ជូន​ជា​សាធារណៈ​នោះទេ​៕

02-7-2015 (1)  02-7-2015

 

Leave a Reply

(*) Required, Your email will not be published