កែវ ស្រី​នាង ៖ ខ្ញុំ​ហ៊ាន​ថត​ស្រាត បើ​សម​តាម​តម្លៃ និង​មានការ​អនុញ្ញាត​

, , Leave a comment

02-7-2015 (3)

រាជធានី​ភ្នំពេញ : ថ្លែង​នៅ​រោងភាពយន្ត​ប្លា​ទី​នៀម ក្នុង​ផ្សារ​ទំនើប​សូរិយា ក្នុងឱកាស​សម្ពោធ​ដាក់​បញ្ចាំង​រឿង “​ក្រមុំ​សៅកែ​” តារា​កូន​មួយ​សាច់​ចាំ​ស្អាត​ជាង​ក្រមុំ កែវ ស្រី​នាង បញ្ជាក់ថា សម្រាប់​ការងារ​សម្តែង នាង​អាច​សម្តែង​បាន​គ្រប់​ឈុត​ឆាក គ្រប់​ទម្រង់​ទាំងអស់ គឺ​នាង​អាច​លេង​តម្រូវ​តាម​ការចង់បាន​របស់​ក្រុម​ផលិតករ​។ នៅពេលដែល​ត្រូវ​សួរថា តើ​ស្រី​នាង​ហ៊ាន​ទទួល​ថត​ឈុត​សិច​ស៊ី​ដែរ ឬទេ​? ស្រី​នាង តប​ថា “​ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង សំខាន់​សិល្បៈ ខ្ញុំ​អត់​បញ្ហា​ទេ ថត​ប៉ុនណា​ក៏បាន​ដែរ​ឲ្យ​តែ​ស្ថិតក្នុង​រង្វង់​សិល្បៈ​។ និយាយ​រួម​ឲ្យ​តែ​បុកលុយ​ដល់​ខ្ញុំ​អាច​ថត​បាន​ឲ្យ​តែ​ជា​លក្ខណៈ​ភាពយន្ត​”​។​

 

​ករណី​ថត​ដោះអាវ​លែង​ល្វែងលើ​ដូច​កញ្ញា​ឌុ​ច លីដា នៅក្នុង​រឿង “​ស្បែក​គង់​” តើ​ស្រី​នាង​ហ៊ាន​ទេ​? ស្រី​នាង ថ្លែងថា “​អត់​បញ្ហា​ទេ បើ​ឲ្យ​ថត​ស្រាត​១០០% ក៏បាន​ដែរ​ឲ្យ​តែ​ខ្សែភាពយន្ត​នោះ ខ្មែរ​យើង​ទទួលយកបាន​ហើយ​ខាង​ក្រសួង​វប្បធម៌​សិល្បៈ​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង ខ្ញុំ​អាច​ថត​ឲ្យ​បាន​។ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​ដែរ​បើ​ឲ្យ​ខ្ញុំ​ថត​ស្រាត ទាល់តែ​តម្លៃ​១​លាន​ដុល្លារ បើ​អ្នកដឹកនាំ​រឿង ឬក៏​ខាង​ផលិតកម្ម​នោះ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ​ប៉ុណ្ណឹង ខ្ញុំ​នឹង​ថត​ឲ្យ​ភ្លាម​”​។​

 

​ទស្សនិកជន​ពិតជា​នឹកស្មាន​មិន​ដល់​មែន កែវ ស្រី​នាង ដែលមាន​ទឹកមុខ​ស្រគត់ស្រគំ ធ្លាប់​ថត​តែ​រឿង​កម្សត់ៗ សម្រក់​ទឹកភ្នែក​នោះ តែ ការពិត​នាង​ក៏​ហ៊ាន​ថត​ឈុត​សិច​ស៊ី​ស្រើបស្រាល និង​ស្រាត​ននលគក​ផង​។​ទោះជា​យ៉ាងណា ក្រុម​ផលិតករ ឬ​ផលិតកម្ម​នៅ​ស្រុក​ខ្មែរ ប្រហែលជា គ្មាន​លទ្ធភាព​ជួល​តួកុន​ក្នុង​ម្នាក់​តម្លៃ​១​លាន​ដុល្លារ​នោះទេ ដ្បិតអី​តួ​ល្បីៗ នៅ​ស្រុក​ខ្មែរ​ស៊ីថ្លៃ​ខ្ពស់បំផុត​ត្រឹមតែ​៤​ទៅ​៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ ។ មួយវិញទៀត​កន្លងមក ថៅកែ​ផលិតកម្ម​មួយចំនួន​បាន​ឲ្យ​ដឹងថា ខ្សែភាពយន្ត​ខ្នាត​ធំ ក្នុង​មួយ​រឿង ហ៊ាន​ចាយ​ទុន​ផលិត​តែ​៧-៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គឺមាន​តែ​រឿង “​ស្បែក​គង់​” មួយ​ទេ ដែល​ហ៊ាន​ចាយ​ទុន​ជាង​៥០​ម៉ឺន​ដុល្លារ​។​

 

​ដូច្នេះ​ប្រហែលជា​គ្មាន​ផលិតកម្ម​របស់​ខ្មែរ ហ៊ាន​ជួល​កែវ ស្រី​នាង​១​លាន​ដុល្លារ ឲ្យ​ថត​ឈុត ស្រាត​នោះទេ​។ ម្យ៉ាង​បើទោះជា​មាន​ផលិតកម្ម​ណា​ហ៊ាន​ថត ក៏​មិនអាច ដាក់​បញ្ចាំង នៅ​ស្រុក​ខ្មែរ​បានដែរ​៕

02-7-2015 02-7-2015 (1) 02-7-2015 (2)

 

Leave a Reply

(*) Required, Your email will not be published