នាង CICI MONYVORN បង្ហាញ​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​

, , Leave a comment

cici108-109 cici110-111

​នាង CICI MONYVORN ជានា​រី​ដ៏​ស្រស់ស្អាត និង​មាន​ភាព​រាក់ទាក់​មួយរូប​។ នាង​មាន​ទំនុកចិត្ត​នៅពេល​នាង​បានបង្ហាញ​ចេញពី​អារម្មណ៍​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឲ្យ​យើង​ចង់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​រក​ឲ្យ​ឃើញថា​តើ​បុរស​ប្រភេទ​ណា​ដែល​នាង​ស្រឡាញ់​ពេញចិត្ត​ធ្វើ​បែបណា ដើម្បី​ឈានទៅ​កាន់​កន្លែង​មួយ​ដែល​នាង​ចង់​ទៅដល់​និង​អ្វី​កើត​ឡើងជា​បន្ត​បន្ទាប់មក​ទៀត​។​

 

-​តើ​អ្នកនាង​អាច​ណែនាំ​អំពី​ជីវប្រវត្តិ​ដោយ​ត្រួសៗ​បានទេ​?
​នាង​ខ្ញុំ​ឈ្មោះ Monyvorn ប៉ុន្តែ​ខ្ញុំ​មានឈ្មោះ​ហៅ​ក្រៅ​មួយ​ផ្សេងទៀត​គឺ CI.CI (​មនុស្ស​ភាគច្រើន​ហៅ​ខ្ញុំ​ថា​CI.CI)​។​ខ្ញុំ​មាន​អាយុ​២៦​ឆ្នាំ​។ ពេលបច្ចុប្បន្ន​នេះ​ខ្ញុំបម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​។ ខ្ញុំ​ធ្លាប់​ធ្វើជា​DJ​ឲ្យ​ស្ថានីយ៍វិទ្យុផ្សាយសម្លេង​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​ខ្ញុំ​ក៏​ជា​អតីត​អ្នកដើរ​បង្ហាញ​ម៉ូដ​ឲ្យ Sapor Modeling Agency ផងដែរ​។​

 

-​តើ​ពាក្យ​ថា​សិច​ស៊ី​មាន​អត្ថន័យ​យ៉ាងដូចម្តេច​?
​វា​មិន​ទាក់ទង​ទៅនឹង​ការ​ស្លៀក​សម្លៀកបំពាក់​បែប​សិច​ស៊ី​ដូចជា​សំពត់​ខ្លី​ដែល​បង្ហាញ​សាច់​នោះទេ​។ វា​ទាក់ទង​ទៅនឹង​ការ​មាន​រូបរាង​ស្អាត​មាន​សម្រស់​តាមបែប​ធម្មជាតិ​អាកប្បកិរិយា និង​អត្តចរិត​របស់​អ្នក​ហើយ និង​របៀបរបប​នៃ​ការនិយាយស្តី​របស់​អ្នក​ទៅកាន់​មនុស្ស​ទាំងឡាយ​។​

 

-​តើ​អ្នកនាង​អាច​ពិពណ៌នា​អំពី​ស្តា​យល៍​ផ្ទាល់ខ្លួន​បាន​ដោយ​របៀប​ណា​?
​នៅ​កន្លែងធ្វើការ​ខ្ញុំ​ចូលចិត្ត​ស្លៀកសំពត់​ខើច​ខ្លី​ជាមួយនឹង​អាវយឺត ហើយ​ពេលខ្លះ​រ៉ូ​ប​ខ្លីៗ និង​ពាក់អាវ​ពី​ក្រៅ​។ សម្រាប់​ថ្ងៃ​សម្រាក​ពី​ការងារ ឬ​ថ្ងៃ​ត្រូវ​ដើរ​ស្សប​ពីង​ខ្ញុំ​ចូលចិត្ត​ស្លៀកខោ​ខូ​ប៊​យ​ខ្លី​ជាមួយនឹង​អាវយឺត​។ ខ្ញុំ​ចូលចិត្ត​ស្លៀក​សម្លៀកបំពាក់​ដែលមាន​ផាសុកភាព សាមញ្ញ ប៉ុន្តែ​សិច​ស៊ី​។​

 

-​តើ​អ្នកនាង​ចង់​ឲ្យ​សុភាពបុរស​ទាំងឡាយ​ស្លៀកពាក់​បែបណា​?
​សាមញ្ញ និង​មាន​លក្ខណៈ​ជា​បុរស​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​បុរស​ដែលមាន​ជំនឿ​ទុកចិត្ត​។ សម្រាប់​រូបនាង​ខ្ញុំ​បុរស​ដែល​ស្លៀកខោ​ខូវប៊យ​ជាមួយនឹង​អាវយឺត​ពណ៌​ស គឺ​គួរ​ឲ្យ​ទាក់ទាញ​ណាស់​ខ្ញុំ​មិន​ចូលចិត្ត​នៅពេលដែល​បុរស​ស្លៀកពាក់​តាម​ស្តា​យល៍​កូរ៉េ​នោះទេ​!

 

-​តើ​អ្នកនាង​អាច​ពិពណ៌នា​អំពី​ចំណង​មេត្រីភាព​ដ៏​ល្អ​របស់​អ្នកនាង​បាន​យ៉ាងដូចម្តេច​ដែរ​?
​ចំណុច​មួយ​នោះ គឺ​ពោរពេញ​ទៅដោយ​ការគោរព​ការចេះ​យល់​អធ្យាស្រ័យ​និង​ចេះ ខ្វាយខ្វល់​ព្រួយបារម្ភ​ពីគ្នា​ទៅវិញទៅមក​និង​ក្រុមគ្រួសារ​ទាំងសង្ខាង​ផងដែរ​។​

 

-​តើ​ថ្ងៃ​ណាត់ជួប​ដ៏​ល្អឥតខ្ចោះ​របស់​អ្នកនាង​យ៉ាងណាដែរ​?
​ខ្ញុំ​ចង់​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ដ៏​ស្រស់ស្អាត​មួយ ជាមួយនឹង​តន្ត្រី​ដ៏​សែន​រ៉ូ​មេន​ទិ​ក​ឬក៏​ជិះទូក​លេង​កម្សាន្ត​តាម​មាត់ ទន្លេ​នាពេល​ថ្ងៃ​លិច​។​

 

-​តើ​អ្នកនាង​គិតថា ខ្សែជីវិត​កំពុងតែ​មានការ​ផ្លាស់ប្តូ​រ​សម្រាប់​សុភាពនារី​ទាំងឡាយ​យ៉ាងដូចម្តេចខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា​?
​រឿងនេះ​ពិតជា​ពិបាក​តាំងពី​បុរាណកាល​មកម្ល៉េះ​។ បច្ចុប្បន្ននេះ​សុភាពនារី​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាព​ឆ្លាត​វៃ​រឹងមាំ​មាន​ទំនុកចិត្ត​ឯករាជ​ក៏ដូចជា​ទាន់សម័យ​និង​មានការ​ស្រឡាញ់​ចូលចិត្ត​វិស័យ​ហ្វេ​ហ្សិ​ន​ផងដែរ​។​

 

-​តើ​អ្នកនាង​មើលឃើញ​ខ្លួនឯង​ថា​អភិវឌ្ឍន៍​ដល់​កម្រិតណា​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​?
​ខ្ញុំ​មានបំណង​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់ខ្ញុំ សារជាថ្មី​ម្តងទៀត​។​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ខាង​វិស័យ​ហ្វេ​ហ្សិ​ន​ហេតុនេះ​ការ​មាន​ហាង​លក់​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​មួយ​គឺជា​គម្រោង​ទៅ​ថ្ងៃ អនាគត​របស់​នាង​ខ្ញុំ​។​

 

-​ប្រសិនបើ​អ្នកនាង​អាច​ផ្តល់​ដំបូន្មាន​ទៅកាន់​សុភាពបុរស​ទាំងឡាយ​តើ​ដំបូន្មាន​នោះ​មាន​អ្វីខ្លះ​?
​សុភាពបុរស​ទាំងឡាយ​ប្រសិនបើ​អ្នក​ចង់​និង​មានបំណង​ធ្វើ​ឲ្យ​នារី​ម្នាក់ ចាប់អារម្មណ៍​ចូរ​កុំ​ប្រើប្រាស់​ទឹកប្រាក់​របស់​អ្នក​។​នារី​ដ៏​ពិតប្រាកដ ម្នាក់​នឹង​ធ្លាក់​ទៅក្នុង​អន្លង់​ស្នេហ៍​ជាមួយនឹង​អ្នក​អ្នក​គឺជា​អ្នក របៀប​ដែល​អ្នកធ្វើ​និង​ក្តី​ស្រឡាញ់​ដែល​អ្នក​ប្រគល់ជូន​នាង​គឺ​មិនមែន ទឹកប្រាក់​នោះឡើយ​។ ប្រសិនបើ​នាង​ត្រូវបាន​ទាក់ទាញ​ចិត្ត​ដោយសារ​ទឹកប្រាក់​មែន​ជឿជាក់​ខ្ញុំ​ចុះ​ខណៈនោះ​នាង​មិនមែន​ស្រឡាញ់​អ្នក​ពិតប្រាកដ នោះទេ​៕

 

 

Leave a Reply

(*) Required, Your email will not be published