
គុណរបស់ម្ដាយគ្មានអ្វីស្មើដែលនឹងអាចកាត់ថ្លៃបាន អ្នកម្ដាយស៊ូធ្វើអ្វីគ្រប់យ៉ាង ដោយហ៊ានលះបង់កម្លាំងកាយចិត្តព្រមទាំងជីវិតឲ្យតែកូនស្ងួនមានជីវិតនិងអនាគតថ្លាថ្លៃ។ បើទោះបីជាត្រូវរងទុក្ខវេទនាយ៉ាងណាក្ដី អ្នកម្ដាយសុខចិត្តទួលរែកជំនួសបុត្រភ្ងារ បីដូចសំពៅផ្ទុកនូវបន្ទុកដ៏ធ្ងន់ កំពុងចម្លងវត្ថុដែលសំខាន់ឆ្លងឲ្យផុតសាគរ ហើយធ្វើដំណើរឆ្ពោះទៅកាន់ត្រើយដែលជាទីសុខសាន្ត។
អ្នកម្ដាយគ្រប់រូបក្នុងលោកនេះត្បិតតែមានរាងកាយ និងបេះដូងខុសគ្នាប៉ុន្តែសុទ្ធតែមានក្ដីស្រឡាញ់ចំពោះកូនដូចគ្នា ការស្រឡាញ់មើលថែរក្សាដោយយកចិត្តទុកដាក់ដល់បុត្ររបស់ខ្លួនដោយមិនលំអៀង ហើយក៏គ្មានក្ដីស្រឡាញ់ណា ដែលពោរពេញដោយភាពកក់ក្ដៅ ដូចជាក្ដីស្រឡាញ់ដូច្នេះដែរ៕
តើមិត្តអ្នកអានរបស់សារព័ត៌មានកំណើតថ្មីស្រឡាញ់ម្ដាយរបស់អ្នកប៉ុណ្ណាដែរ?