លោក ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ព្រំដែន វ៉ា គឹមហុង ឆ្លើយតប​ទៅ​តំណាងរាស្ត្រ​បក្សប្រឆាំង ករណី​វៀតណាម​ចូលកាន់​កាប់​នៅ​តំបន់​ព្រំដែន​

, , Leave a comment

01-7-2015

​រាជធានី​ភ្នំពេញ : លោក ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុក​កិច្ច​ព្រំដែន បានធ្វើ​លិខិត​ជម្រាបជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទង​សំណើ​របស់​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ដោះស្រាយ ករណី​ទាហាន​វៀតណាម ចូល​យាមល្បាត​ប្រចាំការ ក្នុង​តំបន់​ត្រពាំង​ត្រឡោក ភូមិ​ត្រពាំង​រំ​សែង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

 

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ របស់លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​ជម្រាបជូន​សម្តេច​ប្រធានសភា​ថា ពាក់ព័ន្ធ​ទៅនឹង​សំណើ​របស់លោក វ៉ាន់ ណា​រិ​ទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ស្នើសុំ​ដោះស្រាយ​ករណី​ទាហាន​វៀតណាម ចូល​យាមល្បាត​ប្រចាំការ​ក្នុង​តំបន់​ត្រពាំង​ត្រឡោក ត្រពាំង​ធ្លក ភូមិ​ត្រពាំង​រំ​សែង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​តំបន់​បង្គោល​ព្រំដែន​លេខ​១១៤ ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លងកាត់ ឬ​ចូល​រក​អនុផល​ព្រៃឈើ ក្នុង​តំបន់​នោះ សូម​បំភ្លឺ​ដូចខាងក្រោម ៖

 

-​តំបន់​ខាងលើនេះ​មាន​ចម្ងាយ​២០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន បាន​ខណ្ឌសីមា​រួច​មិនមែន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​បង្គោល​ព្រំដែន​លេខ​១១៤ ដូច​លោក វ៉ាន់ ណា​រិ​ទ្ធ បានលើកឡើង​នោះទេ​។​

 

២-​ទោះជា​ការលើកឡើង​រប​ស់លោក វ៉ាន់ ណា​រិ​ទ្ធ  ថា ប្រជាពលរដ្ឋ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់ ឬ​ចូល​រក​អនុផល​ព្រៃឈើ​ក្នុង​តំបន់​នោះ​ក្តី​តាម​ការសិក្សា​បង្ហាញថា វៀតណាម បាន​យាមល្បាត និង​គ្រប់គ្រង​តំបន់​នេះ​មុន​ការបោះបង្គោល​ព្រំដែន លេខ​១១៤​។​

 

៣-​ការដែល​លោក វ៉ាន់ ណា​រិ​ទ្ធ ស្នើ​ដោះស្រាយ​ករណី​ទាហាន​វៀតណាម ចូល​យាមល្បាត​ប្រចាំការ ក្នុង​តំបន់​ខាងលើ​សូមជម្រាបថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ បាននិងកំពុង​ធ្វើការ​ងារ​នេះ នៅតាម​បណ្តា​ខេត្ត​ទាំង​៩​ដែល​កម្ពុ​ជាមាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​វៀតណាម ហើយ​បញ្ហា​ដែល​ភាគី​ទាំងពីរ នៅ​បន្ត​ការគ្រប់គ្រង​ដី ចេញ​ចូលគ្នា​ទៅវិញទៅមក នៅ​តំបន់​មួយ ចំនួន នៅតាម​បណ្តោយ​ព្រំដែន​នោះ នឹង​បញ្ចប់ នាពេលខាងមុខ តាម​ការ​ឯកភាពគ្នា រវាង​ប្រទេស​ទាំងពីរ​៕

01-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published