ម្នាក់​ចាប់រំលោភ ម្នាក់​លួច​របស់ គេច​មិន​ផុត​ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : បុរស​២​នាក់​ដែលជា​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​មិនបាន​សម្រេច និង​ប្លន់​កាបូប​លុយ​របស់​ភ្ញៀវ​បរទេស​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ស៊ុន សំណាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងសំណង់ និង​២ ឈ្មោះ ខាត់ សារ៉េត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​បម្រើការ​ក្នុង​ហាង​។ មុនពេល​កើតហេតុ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ស្ត្រី​រងគ្រោះ​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ជប៉ុន​ឈ្មោះ CHIHARU YABUKI ភេទ​ស្រី ជនជាតិ​ជប៉ុន លិខិតឆ្លងដែន​លេខ TR2788881 បាន​អង្គុយលេង​នៅ​មាត់​ឆ្នេរ​ខ្សាច់ ស្រាប់តែ​ពេលនោះ​មាន​ជនសង្ស័យ​ម្នាក់​មក​ចាប់​សម្រាត​ខោ​លី​អូ​របស់​នាង​ប៉ុន​ប៉ុង​រំលោភ ប៉ុន្តែ​នាង​បាន​រើ​បម្រាស ហើយ​ខាំ​បបូរមាត់​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេចខ្លួន​។ បន្ទាប់មកទៀត​ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់ទៀត​មក​ប្លន់​កាបូប​លុយ​របស់​ស្ត្រី​រងគ្រោះ​តែម្តង ដោយ​ក្នុងនោះ​រួមមាន កាបូប​២, លិខិតឆ្លងដែន​១ ទូរស័ព្ទ Iphon ២​គ្រឿង​, ប្រាក់​ដុល្លារ 200$ និង លុយ​ផ្សេងៗ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​។​

 

​ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​ប្តឹង​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះរ៉ុង ក្រុងព្រះសីហនុ ហើយ​សមត្ថកិច្ច​ក៏​ចាប់ផ្តើម​ចេញ​ធ្វើ​ប្រតិបត្តិការ​រហូត​ចាប់បាន ជនសង្ស័យ​តែម្តង​៕

01-7-2015 (2) 01-7-2015 (3) 01-7-2015 01-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published