ប្រពន្ធ​ទៅ​មើល​ម្ដាយ​ឈឺ​ធ្ងន់​នៅ​ស្រុកកំណើត ប្ដី​កើត​ខ្យល់គរ​ដេកស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​បងថ្លៃ​ប្រទះ ឃើញ​ដេកស្លាប់ ខណៈដែល​ប្រពន្ធ​រវល់​ទៅ​ស្រុកកំណើត​មើល​ម្តាយ​ឈឺ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​កាលពី​ម៉ោង​៣ និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​៣០ ខែមិថុនា នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​បើតាម​សម្តី​របស់​បងថ្លៃ​ស្រី មានឈ្មោះ អូ​ម ផល្លី អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ អេង ធៀ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​បបរ​តាម​រទេះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ អូ​ម ស្រី​ទូច អាយុ​២៦​ឆ្នាំ មុខរបរ​លក់​បបរ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង មានកូន​ស្រី​ម្នាក់ អាយុ​៣​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ​នៅ​ស្រុកកំណើត​។ ប្រភព​ដដែល​បាន​បន្តទៀតថា ដោយសារតែ​ប្អូនស្រី​របស់គាត់​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ទៅ​ស្រុកកំណើត​មើល​ម្តាយ​ឈឺ​រយៈពេល​៧​ថ្ងៃ​មកហើយ មិនទាន់​វិលត្រឡប់​មកវិញ​នៅឡើយ​ទេ នៅសល់​ប្អូនថ្លៃ​គាត់​លក់​បបរ​ម្នាក់ឯង​ហើយ​ជា​រៀងរាល់​ព្រឹក​គាត់​តែង តែ​ទៅ​ដាស់​ឲ្យ​ភ្ញាក់​ទៅ​ដាំបបរ​យកទៅលក់ ហើយ​នៅ​ព្រឹក​កើតហេតុ​នេះ គាត់​បាន​ចូលទៅ​ដាស់​ដូច​រាល់ថ្ងៃ ស្រាប់តែ​ឃើញ​ប្អូនថ្លៃ​របស់គាត់​ដេកស្លាប់​ឡើង​រឹង​ទៅហើយ មិនដឹងថា ស្លាប់​តាំងពី​ពេលណា​មក​ទេ​។​

 

​សមត្ថកិច្ច​ចុះទៅពិនិត្យ​ដល់​កន្លែង កើតហេតុ តែ​តាម​ការអះអាង​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ចំណែក​សព​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួចហើយ បាន​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕

01-7-2015

 

Leave a Reply

(*) Required, Your email will not be published