សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ថ្នាំញៀន​ជិត​១​គីឡូក្រាម តែ​សុំ​លាក់​ឈ្មោះ​ជនសង្ស័យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្នាំញៀន​ជិត​១​គីឡូក្រាម ព្រមទាំង​រថយន្ត​៣​គ្រឿង និង​ថ្នាំញៀន​ប្រមាណ​១​គីឡូក្រាម រួមទាំង​ជនសង្ស័យ​មនុស្ស​ប្រុស ស្រី​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ពី​កន្លែង​ផ្សេងគ្នា​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​គ្រឿងញៀន​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា សៀង សុខ ចុះ​ប្រតិបត្តិ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន​ឆែក​២​ទីតាំង​។​ទីមួយ​នៅ ចំណុច​ស្ពានដែក សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កម្លាំង​នគរបាល​បានធ្វើ​ប្រតិបត្តិ​ការឆែកឆេរ និង​ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​។ ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ សមត្ថកិច្ច​ក៏​ឈានដល់​ការចាប់ខ្លួន​បុរស​ជនសង្ស័យ​២​នាក់​ទៀត ដែល​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ចំណុច​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា និង​ម្នាក់ទៀត​ចាប់ខ្លួន​នៅ​ចំណុច​ផ្សារ​សំណង់​១២​។

 

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​បាន​រឹបអូស​រថយន្ត​ជនសង្ស័យ​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស គ្មាន​ស្លាក់​លេខ ១​គ្រឿង​និង​ម៉ាក TOYOTA Camery ហាយ​ប្រី​ត ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ​២R-១៦៨៧១​។​

 

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​បញ្ជូន​ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​សាកសួរ និង​ស្វែងរក​បណ្តាញ​ជា​បន្តបន្ទាប់​ទៀត​៕

01-7-2015 (1) 01-7-2015 (3) 01-7-2015

 

Leave a Reply

(*) Required, Your email will not be published