មេឈ្មួញ ហ៊ត​ ប៊ុន​គីម​ និង ជា​ប់​ សា​រឿ​ន អា​ង​ស្បែក​ជា​យោធា​ប្រ​ចាំ​ស្រុ​ក​ស្នួល ដឹ​ក​ជញ្ជូនឈើខុសច្បាប់ទៅវៀតណាម គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តក្រចេះ-មណ្ឌលគិរី ៖ លោក ហ៊ត ប៊ុនគីម មេបញ្ជាការ កងអនុសេនាធំលេខ៣ ចំណុះឲ្យ វរសេនាតូច ការពារព្រំដែនលេខ២០៤ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នូល និង ឈ្មោះជាប់ សារឿនជាយោធាយោធភូមិភាគទី២ ជាកូនចៅតា០៧០ ប្រចាំស្រុកស្នួល បានក្លាយជាមេឈ្មួញ រកស៊ីឈើ ប្រណីតដ៏ល្បីល្បាញ មិនដែលមាននរណាហ៊ានក្អកទេ ហើយលោក ហ៊ត ប៊ុនគីម បានចាត់តាំង ឲ្យសាច់ញាតិរបស់ខ្លួនចេញមុខប្រមូលទិញឈើ ដើម្បីដឹកចេញទៅលក់នៅស្រុកយួន យ៉ាងគគ្រឹក គគ្រេង មិនដែលខ្វល់ខ្វាយពីបទបញ្ជារបស់ថ្នាក់លើ ក្នុងការបង្ក្រាបបទល្មើស រកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ ម្តងណាឡើយ។ សូម្បីតែមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងនគរបាលការពារ ព្រំដែនតាមវរៈនានា ឬសមត្ថកិច្ចក៏មិនដែលហ៊ានហើបមាត់អ្វីទាំងអស់ ព្រោះលោក ហ៊ត ប៊ុនគីម បានបែងចែកផលប្រយោជន៍ជាប់ជាប្រចាំដើម្បីកុំឲ្យរំខានដល់ការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំរបស់គាត់ជាពិសេស គឺលោក គង់ គឹមនី អភិបាលស្រុកស្នួលតែម្តង។

 

សេចក្តីរាយការណ៏បានឲ្យដឹងថា ឡាន យីឌុបដឹកឈើហ៊ុបប្រភេទសុក្រំចេញទៅវៀតណាមម្តងៗ ប្រមាណជិតមួយរយម៉ែត្រគូប ត្រូវបានលោកហ៊ត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំណុះឲ្យវរសេនាតូច ការពារព្រំដែនលេខ២០៤ស្ថិតនៅឃុំ២ធ្នូស្រុកស្នូល។បញ្ជាឲ្យកូនចៅរត់ ការបង់លុយគ្រប់ស្ថាប័នតាមដងផ្លូវ ដើម្បីដឹកយកទៅលក់ឲ្យថៅកែវៀតណាមតាមច្រកព្រំដែន ក្រុមហ៊ុនធីធីវ៉ាយដោយបានដឹកឆ្លងកាត់តាមប៉ុស្តិ៏ការពារព្រំដែនជាច្រើនកន្លែងគ្មានឃើញសមត្ថកិច្ច ណាប៉ះពាល់ឬបង្ក្រាបសោះឡើយ ជាពិសេសគឺសមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើព្រោះបានលា បាតដៃទទួលប្រាក់ពីឈ្មួញជួញឈើយ៉ាងអាណធិបតេយ្យ។

 

ប្រជាពលរដ្ឋសាមញ្ញ នៅក្នុងស្រុកស្នួល បានអោយដឹងថា លោក ហ៊ត ប៊ុនគីម មេបញ្ជាការ កងអនុសេនាធំលេខ៣ចំណុះឲ្យវរសេនាតូចការពារព្រំដែនលេខ២០៤ស្ថិតនៅឃុំ២ធ្នូស្រុកស្នូល ត្រូវបាន គេមើលឃើញថា កំពុងក្លាយជាថៅកែឈើ ដ៏ល្បីឈ្មោះ ប្រចាំតំបន់ព្រំប្រទល់ ខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ មិនត្រឹមតែប៉ុណ្ណោះលោក ហ៊ត ប៊ុនគីម ក៏មានបើកសង្វៀន បញ្ជល់មាន់ចាញ់-ឈ្នះរាប់លាសិបលានរៀល ក្នុងចម្ការកៅស៊ូក្រោយផ្ទះរបស់ខ្លួន ជិតផ្សារកាបី ដ៏ធំមួយកន្លែងផងដែរ។មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសលោក គង់ គឹមនី អភិបាលស្រុក ស្នួល មិនដឹងជាទទួលបានផលប្រយោជន៍ ដែលលោក ហ៊ត ប៊ុនគីម បន្តក់ឲ្យក្នុងមួយខែៗ ប៉ុន្មាន នោះទេ ទើបអាចរក្សាភាពស្ងៀមស្ងាត់ បិទភ្នែកបិទត្រចៀក ទុកឲ្យលោក ហ៊ត ប៊ុនគីម និង ឈ្មោះ ជាប់ សារឿន អាងស្បែកយោធា ធ្វើអ្វីៗតាមតែទំនើងចិត្ត មិនដែលគិតគូរពីការ កែទម្រង់ របស់ថ្នាក់លើនោះទេ៕ ដោយ មុត ស្រួច

image

 

Leave a Reply

(*) Required, Your email will not be published