ពាក្យដោះសារ​រប​ស់បុរ​ស ពេល​មិន​ចង់​ពាក់​ស្រោម ដែល​នាំ​ឲ្យ​ការរួម​ដំណេក មិន​ពុះកញ្ជ្រោល​

, , Leave a comment

Red condom and thumb up

​ថ្វីដ្បិតតែ​ស្រោមអនាម័យ ជា​អាវ​ក្រោះ​ការពារ​បុរស​ស្ត្រី ពី​ជំងឺឆ្លង​និង​ជា​មធ្យោបាយ ពន្យារកំណើត​ដ៏​មាន​ប្រសិទ្ធភាព​ក្ដី ប៉ុន្តែ​បុរស​ភាគច្រើន មិន​និយម​ពាក់​វា​ឡើយ ហើយ​ពួកគេ​បាន​ប្រើប្រាស់​លេស ជាច្រើន​ដើម្បី​លួង​ដៃគូ​របស់ខ្លួន​ឲ្យ ធ្លាក់​ក្នុង​ល្បែង​ស្នេហ៍ ដ៏​ប្រថុយប្រថាន​មួយ​។​

 

​តាម​ការ​ស្ទាបស្ទង់​មតិ ធ្វើឡើង​ដោយ​អ្នកនាង ខេ​លី ឃ្យូ​ដាវី​ស មកពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​បង្ហាញថា បុរស​ស្ទើរតែ​គ្រប់រូប តែង​ព្យាយាម​រក​លេស​ផ្សេងៗ​ដើម្បី បាន​រួមភេទ​ជាមួយ ដៃគូ​ដោយ​មិនបាច់​ពាក់ ស្រោមអនាម័យ ព្រោះតែ​ពួកគេ​យល់ថា វត្ថុ​ការពារ​នេះ​ហាក់​ធ្វើ​ឲ្យ​កាម​តម្រេក មិន​ពុះកញ្ជ្រោល​ដូច​ការ​រួមភេទ សាច់​ប៉ះ​សាច់​ផ្ទាល់​។ សូម​ស្វែងយល់​ពី​លេស ដែល​បុរស​និយម​ប្រើ ចំពោះ​នារី​នៅពេលដែល​ពួកគេ ចង់​ឡើង​គ្រែ​ដោយ​មិន​ពាក់​ស្រោម​។​

 

«​កុំ​ភ័យ​អី​អូន បង​ជា​ប្រុស​ត្រឹមត្រូវ » នេះ​គឺជា​ឃ្លា​ដែល​ក្រុម​បុរស​ឧស្សាហ៍​និយាយ​បំផុត​។ បុរស​តែង​គិតថា ឲ្យ​តែ​រាងកាយ​របស់ខ្លួន​ស្អាត​ប្រក្រតី​នោះ គឺ​ពួកគេ​មាន​សុខ​ភាពល្អ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​ជំងឺ​កាមរោគ និង​រោគ​ឆ្លងតាម​ការរួម​ភេទ​នានា វា​មិនអាច​សម្គាល់​ឃើញនឹងភ្នែក​ទទេ​នោះទេ​។ ទាល់តែ​គ្រូពេទ្យ​ទើប​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​។ ស្ត្រី​ជា​ដៃគូ​ត្រូវតែ​ឆ្លើយតប​វិញ​ដោយ​ស្នាមញញឹម​បែប​សិច​ស៊ី ហើយ​ហែក​ស្រោមអនាម័យ​រង់ចាំ ដោយ​ធ្វើ​ឲ្យ​បុរស​ប្រកែក​មិន​ពាក់​ស្រោម​មិនបាន​។​

 

« អូន​សិច​ស៊ី​ណាស់ បង​ទ្រាំ​មិន​បានទេ កុំ​ប្រើ​វា​អី​បានទេ ? » ប្រុស​ភាគច្រើន​គិតថា ឲ្យ​តែ​ចេះ​និយាយ​ផ្អែម​លួងលោម​ទៅ ស្រីៗ​នឹង​យល់ព្រម​ឲ្យ​ខ្លួន​ធ្វើ​អ្វីៗ​តាមចិត្ត​។ នេះ​ជាស​ម្ដី​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​នារី ដូច្នេះ​នាង​ត្រូវតែ​ប្រកាន់​គោលជំហរ​ដាច់ខាត ហើយ​ព្យាយាម​ដាក់​ស្រោមអនាម័យ​ជិត​ដៃ ដើម្បី​ងាយស្រួល​ឈោង​យក​វា​មក​ជិត​ខ្លួន​ភ្លាម​។​

 

«​កុំ​ពាក់​ស្រោម​ទើប​សប្បាយ​ណា​អូន » វា​ជា​ឃ្លា​ដ៏​ចាស់គំរឹល​បំផុត​ហើយ​វា​ក៏​មិនមែនជា​ការពិត​ដែរ​។ យោងតាម​ការសិក្សា​បាន​បង្ហាញថា ការរួម​ភេទ​ដោយ​ប្រើ​ស្រោមអនាម័យ​មាន​ភាព​រោលរាល​តណ្ហា​និង​អាច​កាត់បន្ថយ ស្ត្រេ​ស ព្រមទាំង​ក្ដីបារម្ភ​ពី​ការឆ្លង​មេរោគ​ផ្សេងៗ​ថែម​ទៀតផង​។​

 

« កុំ​ពាក់​វា​អី​បានទេ​អូន ? » បុរស​មួយចំនួន​ព្យាយាម​និយាយ​ដូច្នេះ ដោយ​ប្រើ​ទឹកមុខ​គួរ​ឲ្យ​អាណិត​ដើម្បី​បន្ទន់ចិត្ត​ដៃគូ​របស់ខ្លួន​ឲ្យ ព្រម​ប្រឡូក​នឹង​ការ​រួមភេទ​ដែល​គ្មាន​ការការពារ​។​
« អូន​មិន​ទុកចិត្ត​បង​ទេ​ឬ ? » នេះ​ជា​ឃ្លា​ដែល​បុរស​ព្យាយាម​វាយលុក​ផ្លូវចិត្ត​របស់​នារី ដូច្នេះ​ពួកនាង​មិនត្រូវ​ចាញ់ល្បិច​ពាក្យសម្ដី​បែបនេះ​ឡើយ​។​

 

« បើ​បង​ពាក់​ស្រោម បង​មាន​អារម្មណ៍​ថា​យើង​ហាក់ដូចជា​មិន​ទុកចិត្ត​គ្នា » តាមពិត​ការពាក់​ស្រោម​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​សុវត្ថិភាព​គ្នា ទៅវិញ​ទេ​។​

 

« គេ​ប្រើ​វា​ពេល​គេង ជាមួយ​ស្រីរកស៊ីផ្លូវភេទ វា​មិន​សម​នឹង​ប្រើ​ជាមួយ​អូន​ទេ » នេះ​ជាស​ម្ដី​បញ្ជោរ​ស្ត្រី​ដ៏​គ្រោះថ្នាក់​បំផុត​។ ប៉ុន្តែ​អ្នកជំនាញ​ណែនាំ​ថា ឲ្យ​តែ​ស្ត្រី​ប្រកាន់​គោលជំហរ «គ្មាន​ស្រោម គ្មាន​ការរួម​ភេទ​»​នោះ នាង​ប្រាកដជា​អាច​ឈ្នះ​លើ​ការ​ល្បួង​របស់​បុរស​បាន​៕

 image-10-for-yourlife-telly-31-05-2011-gallery-828584825

 

Leave a Reply

(*) Required, Your email will not be published