អត្ថន័យ​ពិតរ​បស់ពាក្យ​ថា​ស្នេហា និង​អាពាហ៍ពិពាហ៍​

, , Leave a comment

​កូនសិស្ស​ម្នាក់​បាន​សួរ​គ្រូ​របស់ខ្លួន «​តើ​អ្វី​ទៅជា​ស្នេហា​?»

 

​គ្រូ​បាន​ឆ្លើយថា «​ដើម្បី​ឆ្លើយ​សំណួរ​នេះ​ចូរ​អ្នក​ទៅ​ចម្ការ​ស្រូវ​សាឡី ហើយ​រើសយក​ស្រូវ​សាឡី​ណា​ដែល​ធំជាងគេ​បង្អស់​រួច​ត្រឡប់មកវិញ​តែ​បំរាម គឺ​អ្នក​ត្រូវតែ​ឆ្ពោះទៅមុខ​មិនអាច​ត្រឡប់​ក្រោយមក​រើស​ម្ដងទៀត​នោះទេ​»​។​

 

​កូនសិស្ស​បាន​ដើរទៅ​កាន់​ចម្ការ​នោះ ខណៈដែល​ដើរកាត់​ជួរ​ទីមួយ គេ​បានឃើញ​ស្រូវ​សាឡី​ធំ​មួយ ប៉ុន្តែ​គេ​គិតថា​ប្រហែលជា​អាចមាន​ស្រូវ​សាឡី​ធំ​ជាងនេះទៀត​បើ​គេ​ដើរទៅ​មុខ​បន្ដ​។ បន្ទាប់មក​គេ​បានឃើញ​ស្រូវ​សាឡី​មួយទៀត​… ប៉ុន្តែ​គេ​យល់ថា​ប្រហែល​ជាមាន​ស្រូវ​សាឡី​ធំ​ជាងនេះទៀត​កំពុង​រង់ចាំ​គេ​។​

 

​ក្រោយពី​គេ​ដើរ​បាន​អស់​ជាង​ពាក់កណ្ដាល​ចម្ការ គេ​ចាប់ផ្ដើម​ដឹងថា គ្មាន​ស្រូវ​សាឡី​ដែល​ធំ​ដូច​ស្រូវ​សាឡី​ដែល​គេ​ឃើញ​ពីដំបូង​នោះទេ​។ គាត់​ដឹងថា​គាត់​បាន​បាត់បង់​ស្រូវ​សាឡី​ដែល​ធំជាងគេ​ហើយ ហើយ​គេ​សោកស្ដាយ​យ៉ាងខ្លាំង​។ ដូច្នេះ​គេ​ក៏​ឈប់​ដើរ​ហើយ​ត្រឡប់​ទៅកាន់​គ្រូ​របស់គេ​វិញ​ដោយ​ដៃទទេ​។​

 

​គ្រូ​បាន​ប្រាប់​គេ​ថា «​នេះ​គឺជា​ស្នេហា​… អ្នក​តែងតែ​បន្ដ​ស្វែងរក​អ្នក​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ប៉ុន្តែ​នៅពេល​បន្ទាប់មក​បាន​នឹង​ដឹងថា អ្នក​បាន​បាត់បង់​គេ​ទៅហើយ​…»​។​ ​បន្ទាប់មក​កូនសិស្ស​បាន​សួរថា «​អ្វី​ជា​អាពាហ៍ពិពាហ៍​?»។

 

​គ្រូ​បាន​ឆ្លើយថា «​ដើម្បី​ឆ្លើយ​សំណួរ​នេះ ចូរ​អ្នក​ទៅ​ចម្ការពោត ហើយ​រើសយក​ពោត​ណា​ដែល​ធំជាងគេ​បង្អស់​រួច​ត្រឡប់មកវិញ ប៉ុន្តែ​អ្នក​ត្រូវតែ​ឆ្ពោះទៅមុខ​មិនអាច​ត្រឡប់​ក្រោយមក​រើស​ម្ដងទៀត​នោះទេ​»​។​

 

​កូនសិស្ស​បាន​ដើរទៅ​កាន់​ចម្ការពោត លើក​នេះ​គេ​បាន​យកចិត្តទុកដាក់​រើស​ពោត​យ៉ាងខ្លាំង ដើម្បី​ចៀសវាង​កំហុស​ដូច​លើកទីមួយ​។ ពេល​ដើរ​បាន​ពាក់កណ្ដាល​ចម្ការ គេ​បានជ្រើសរើស​យក​ពោត​មធ្យម​មួយ​ដែល​គេ​គិតថា​សមរម្យ​សម្រាប់​គេ ហើយ​គេ​ដើរ​ត្រឡប់​មកកាន់​គ្រូ​របស់គេ​វិញ​។​

 

​គ្រូ​បាន​ប្រាប់​សិស្ស​ថា «​ពេលនេះ​អ្នក​ត្រឡប់មកវិញ​ជាមួយនឹង​ពោត​មួយ​… អ្នក​គ្រាន់តែ​ស្វែងរក​អ្វីដែល​ល្អ​សម្រាប់​អ្នក​តែប៉ុណ្ណោះ ហើយ​អ្នកមាន​ទំនុកចិត្ត និង​ជំនឿ​ជាក់​ថា​អ្វីដែល​អ្នក​ជ្រើសរើស​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក … នេះ​គឺជា​អាពាហ៍ពិពាហ៍​»៕

canstockphoto2066481

 

Leave a Reply

(*) Required, Your email will not be published