ជ្រើសរើស​សម្លៀកបំពាក់​ឲ្យ​សម​ទៅតាម​សម្បុរស្បែក​របស់​អ្នក​

, , Leave a comment

01-7-201501-7-2015 (4)

​ចំពោះ​សម្លៀកបំពាក់​មិន​ថា តែ​ម៉ូដ​នោះទេ រីឯ​ពណ៌​ក៏​សំខាន់​ណាស់ដែរ​ចង់ដឹងថា ស្បែក​របស់​អ្នក​ស័ក្តិសម​ជាមួយនឹង​សំលៀកបំពាក់​ប្រភេទ​ពណ៌​អ្វី​នោះ​ចូរ​ធ្វើការ​ជ្រើសរើស​ដូចខាងក្រោម​នេះ​៖

 

១.​ក្រុមមនុស្ស​ដែលមាន​ថ្ពាល់​ក្រហម​ភ្លឺ​ថ្លា​
​ចូរ​ជ្រើសរើស​សំលៀកបំពាក់​ដែលមាន​ពណ៌​ក្រហម​ចាស់ ឬ​ពណ៌​បៃតង​ក្រ​ម៉ៅ ប៉ុន្តែ​មិន​ស័ក្តិសម​ចំពោះ​ការ​ស្លៀក​ពាក់អាវ​ពណ៌​បៃតង​ស្រស់​ឡើយ ព្រោះ​ធ្វើ​ឲ្យ​មើលទៅ​មិន​ស៊ីគ្នា ជាមួយ​ផ្ទៃមុខ និង​មិន​ទាន់សម័យ​។​

 

២.​ក្រុមមនុស្ស​ដែលមាន​ផ្ទៃមុខ​ពណ៌​លឿង​
​គួរ​ជ្រើសរើស​សម្លៀកបំពាក់​ពណ៌​ខៀវ ឬ​ផ្ទៃមេឃ​។ ស្បែក​មុខ​ប្រភេទ​នេះ មិន​ស័ក្តិសម ចំពោះ​ការប្រើ​សំលៀកបំពាក់​ឆើត​ស្រស់ ឬ​ពណ៌​ឆ្លុះ ព្រោះ​កាន់តែ​ធ្វើ​ឲ្យ​ផ្ទៃមុខ​មើលទៅ​កាន់តែ​លឿង​ថែមទៀត​។​

 

៣.​ក្រុមមនុស្ស​ដែលមាន​ផ្ទៃមុខ​ស​ស្លេក​
​គួរ​ជ្រើសរើស​អាវ​ពណ៌​ស ដើម្បី​ជួយ​ឲ្យ​មើលទៅ​មាន​សុខ​ភាពល្អ​។ ចំពោះ​អ្នកមាន​ស្បែក​បែបនេះ មិន​ស័ក្តិសម​ក្នុងការ​ពាក់អាវ​ពណ៌​ប្រផេះ ពណ៌​ស្វាយ​ឡើយ ព្រោះ​នៅពេល​គេ​ស្លៀកពាក់​ហើយ​កាន់តែ​មើលទៅ​ហាក់បីដូចជា​គ្មាន​កម្លាំងកំហែង និង​សោះកក្រោះ​ក្នុង​ខ្លួន​។​

 

៤.​ក្រុមហ៊ុន​ដែលមាន​ស្បែ​កស និង​លឿង​ព្រឿងៗ​
​គួរ​ស្លៀកពាក់​ខោអាវ​ពណ៌​ស្រាល ដែល​មើលទៅ​កក់ក្តៅ ដូចជា​ពណ៌​ស៊ី​ជម្ពូ ពណ៌​ទឹកក្រូច​។ មនុស្ស​ដែលមាន​ស្បែក​ស្ថិតក្នុង​ក្រុម​នេះ មិនគួរ​ជ្រើសរើស​សំលៀកបំពាក់​ពណ៌​បៃតង និង​ពណ៌​ប្រផេះ​ខ្ចី​ឡើយ ពីព្រោះ​ធ្វើ​ឲ្យ​មើលទៅ​ហាក់បីដូចជា​កំពុង​កើតរោគ​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន​។ ៥.​ក្រុមមនុស្ស​ដែលមាន​សម្បុរ​ស្រអែម​​គួរ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្ចី​ភ្លឺ ដូចជា លឿងខ្ចី ពណ៌​ជម្ពូ​ខ្ចី ពណ៌​ស ជាដើម​ព្រោះ​វា​ជួយ​ឲ្យ​មើលទៅ​ស្បែក​ភ្លឺ​ថ្លា​ល្អ​។​

 

៦.​ក្រុមមនុស្ស​ដែលមាន​ស្បែក​គ្រើម​
​គួរ​ជ្រើសរើស​ខោអាវ​ធ្វើ​ពី​តម្បាញ​មាន​ពណ៌​ចម្រុះ មាន​ប៉ាក់ ប៉ុន្តែ​ពុំគួរ​ប្រើ​អាវ​ធ្វើ​ពី​តម្បាញ​ពណ៌​ខ្ចី ដែលមាន​ក្បូរក្បាច់​ល្អ​ប្រណីត​នោះឡើយ​៕

01-7-2015 (3)   01-7-2015 (1) 01-7-2015 (2)

 

Leave a Reply

(*) Required, Your email will not be published