Devi Vanhon លាត​ត្រដាង​អារម្មណ៍ពិត

, , Leave a comment

devi1

​អ្នកនាង​ដែលមាន​សញ្ជាតិ​ខ្មែរ​ស្វ៊ី​សបាន​ឈរ​បង្ហាញ​ស្តា​យល៍ ដ៏​ស្រស់ស្អាត​នៅ​ពីមុខ​កាមេរ៉ា​ព្រមទាំង​បាន​និយាយ​រៀបរាប់​ជីវិត ផ្ទាល់ខ្លួន​របស់​អ្នកនាង​ផងដែរ​។​ ​បើទោះជា​អ្នកនាង​បាន​ធំ​ចម្រើន​វ័យ​នៅក្នុង​ប្រទេស​ស្វ៊ី​ស ក៏ដោយ ប៉ុន្តែ​អ្នកនាង​បានរស់នៅ​ក្នុងប្រទេស​អា​ស៊ី​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ លោកអ្នក​មួយចំនួន​ប្រហែលជា​ធ្លាប់បាន​ស្គាល់​អ្នកនាង​តាមរយៈ​ស្ថានីយ​វិទ្យុ​ប៉ុស្តិ៍​៩៧.៥ Love FM​និង​ស្ថានីយទូរទស្សន៍​អប្សរា ឬក៏​DJ​នៅក្នុង​ក្លឹប​កម្សាន្ត​មួយចំនួន​នៅ​ក្រុងភ្នំពេញ​។ សព្វថ្ងៃនេះ​នាង​ជា​អ្នក​នាំ​របាំ​បា​ឡេ ព្រមទាំង​បាន​បើក​ដំណើរការ​នូវ សាលា​បង្ហាត់​របាំ​បា​ឡេ​តែមួយ​និង​លើកដំបូង​គេ​ជាមួយនឹង​អ្នករាំ​អាជីព​ដែល​អញ្ជើញ​មកពី​ចក្រភព​អង់គ្លេស​។​

 

-​តើ​មាន​នរណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​អ្នកនាង​ដែលមាន​អាជីព​ជា​អ្នកសិល្បៈ​ដូច​អ្នកនាង​ដែរឬទេ​?
​បងប្អូន​ខាង​ម្ដាយ​របស់​នាង​ខ្ញុំ​ជាច្រើន​សុទ្ធតែជា​អ្នកសិល្បៈ​និង តន្ត្រី​។​មាន​អ្នក​ផលិត​ព្យ៉ា​ណូ ហើយ​លោកយាយ​ខាង​ម្ដាយ​របស់​នាង​ខ្ញុំ​ជា​អ្នកចម្រៀង​នៅក្នុង​ក្រុង Lausanne ប្រទេស​ស្វ៊ី​ស​។ គាត់​មាន​ក្ដី​សុបិន​ដ៏​ធំ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស ប៉ុន្តែ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរបាន​មកដល់​អ្វីៗ គ្រប់យ៉ាង​ក៏ត្រូវ​បាន​បង្អាក់​។ ក្មួយ​ស្រី​របស់ខ្ញុំ​ជា​អ្នកលេង​ហ្គី​តា និង​ព្យ៉ា​ណូ​។​

 

-​តើ​អ្នក​ចាប់ផ្ដើម​ធ្វើជា​អ្នក​បង្ហាញ​ម៉ូដ​នៅពេលណា​?
​ដំបូង​ឡើយ​នាង​ខ្ញុំ​ជា​អ្នករាំ​និង​ជា​អាជីវករ​ម្នាក់​។​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូដ គ្រាន់តែ​ជាការ​ងារ​ដែល​នាង​ខ្ញុំ​ធ្វើ​យូៗ​ម្ដង​តែប៉ុណ្ណោះ ប៉ុន្តែ​នាង​ខ្ញុំ​ពិតជា​ចូលចិត្ត​ការងារ​មួយ​នេះ​ខ្លាំងណាស់​។​ការ បង្ហាញ​ពី​រាងកាយ​ក្នុងន័យ​បង្ហាញ​ម៉ូដ​ពិតជា​មាន​ដែន​កំណត់​សម្រាប់​នាង ខ្ញុំ​ផ្ទាល់​។​នាង​ខ្ញុំ​ទទួលបាន​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូដ​លើកដំបូង​គេ បង្អស់​នៅ ប្រទេស​ថៃឡង់​ដ៍​នៅពេលដែល​នាង​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ​។​វា​សម្រាប់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​កញ្ចក់​ទូរទស្សន៍​។ សម្រាប់​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​ឆ្នាំ​២០០៨ នៅពេលដែល​នាង​ខ្ញុំ​ធ្វើការ​នៅ​ស្ថានីយ​វិទ្យុ​ប៉ុស្តិ៍​៩៧.៥ Love FM និង​ស្ថានីយទូរទស្សន៍​អប្សរា​។​

 

-​តើ​អ្នកនាង​ចូលចិត្ត​ការដើរ​ម៉ូដ​ត្រង់ចំណុច​ណា​?
​នាង​ខ្ញុំ​ចូលចិត្ត​ការថតរូប​។ វា​បាន​ផ្ដិត​យក​ពេលវេលា​បច្ចុប្បន្ន​ដែល​នឹង​ឃ្លា​តទៅ​ឆ្ងាយ​ជា​រៀងរហូត ដែល​មិនអាច​នឹង​បង្កើតឡើង​សារជាថ្មី​ឡើយ​។ សម្រាប់​នាង​ខ្ញុំ រូបថត​ដែល​នាង​ខ្ញុំ​បាន​ថត​ទាំងអស់ គឺជា​អនុស្សាវរីយ៍​នៃ​នាង​ខ្ញុំ​នៅក្នុង​ពេលវេលា​ដ៏​ជាក់លាក់​។ ក្រៅពីនេះទៀត​នាង​ខ្ញុំ​ចូលចិត្ត​រាំ ដែលជា​ការបង្កើតឡើង​នូវ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​។ នាង​ខ្ញុំ​ចូលចិត្ត​បង្កើត​ដោយផ្ទាល់ និង​ទស្សនា​ភាពស្រស់​ត្រកាល​ទាំងអស់នោះ​។​

 

-​តើ​អ្វីដែល​អ្នកនាង​ចូលចិត្ត​ខ្លាំង​បំផុត​អំពី​ការថតរូប​សិច​ស៊ី​?
​ក្នុងនាម​ជា​អ្នករាំ​ម្នាក់ នាង​ខ្ញុំ​ធ្លាប់​ត្រូវបាន​អ្នកទស្សនា​ទាំងឡាយ​ធ្វើការ​វាយតម្លៃ​ទៅលើ​រាងកាយ​របស់​នាង​ខ្ញុំ គ្រប់ពេលវេលា​ទាំងអស់​។ នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ប្រកបទៅដោយ​ភាព​ត្រេកត្រអាល ហើយ​ជារឿយៗ​នាង​ខ្ញុំ​ពិតជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ក្រៃលែង​ព្រមទាំង​មាន​ផាសុកភាព​ជាមួយនឹង​រាយ​កាយ​របស់​នាង​ខ្ញុំ​ផងដែរ បើទោះបីជា​វា​នៅ​ឆ្ងាយ​ពី​ភាពល្អ​ឥតខ្ចោះ​ក៏ដោយ​។ ខ្ញុំ​គិតថា នារី​ម្នាក់​ដែលមាន​អារម្មណ៍ល្អ​និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នឹង​តែងតែ​មើលទៅ​មាន​ភាពស្រស់ស្អាត​។ ដូច្នេះ​វា​ពិតជា​ល្អ​ខ្លាំងណាស់​ដែល បានឃើញ​រូបនាង​ខ្ញុំ​ផ្ទាល់​នៅក្នុង​រូបថត​។ ហើយ​វា​នឹង​កាន់តែ​អស្ចារ្យ ប្រសិនបើ​នាង​ខ្ញុំ​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកដទៃ​។ បុរស​ដែល​បាន​ចោល ភ្នែក​សម្លឹងមើល​នារី​ទាំងអស់នោះ​នឹងធ្វើ​ជា​សាក្សី​រាងកាយ​របស់​នារី ជា​អ្វីមួយ​ដ៏​អស្ចារ្យ​ដែល​បុរស​គួរតែ​សង្កេតមើល​។​នាង​ខ្ញុំ​ពិតជា​ចូល ចិត្ត​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​ជុំវិញ​នាង​ខ្ញុំ​មាន​ភាពសប្បាយ​រីករាយ​ហើយ​នាង​ខ្ញុំ​។ វា​ពិតជា​គួរ​ឲ្យ​រីករាយ​ខ្លាំងណាស់​ដែល​នាង​ខ្ញុំ​មាន​សមត្ថភាព​ពិតប្រាកដ​មែន សមត្ថភាព​ដែល​ធ្វើ​ឲ្យ​បុរស​ទាំងឡាយ​មាន​ភាព​រំជួល​រំភើប​ញាប់​ញ័រ​ជាមួយនឹង សម្រស់​របស់​នាង​ខ្ញុំ​។​

 

-​ប្រសិនបើ​អ្នកនាង​អាច​ណាត់ជួប​ជន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ពិភពលោក តើ​អ្នកនាង​ចង់​ជួប​អ្នកណា​ជាងគេ​បង្អស់​?
​ហា៎​!​អ្នកដឹង​ឬទេ​នាង​ខ្ញុំ​មិនសូវ​ខ្វល់​ជាមួយនឹង​ពួកគាត់​ឡើយ​។ នាង​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ជាមួយ​អ្នកណា​ដែល​នៅ​នឹង​មុខ​នាង​ខ្ញុំ ផ្ទាល់​តែម្ដង មនុស្ស​ដែល​នាង​ខ្ញុំ​អាច​ជួប​ដោយផ្ទាល់​បាន​។ ទោះជា​យ៉ាងណាក៏ដោយ តារា​ក្នុង​ចិត្ត​របស់​នាង​ខ្ញុំ​ជា​ចាងហ្វាង​នៃ British Chamber of Commerce នៅក្នុង​ប្រទេស​កម្ពុជា​។ ជន​ល្បីល្បាញ​ម្នាក់នេះ​គ្រប់គ្រាន់​ហើយ​សម្រាប់​នាង​ខ្ញុំ​។ ប៉ុន្តែ​យល់ព្រម ប្រសិនបើ​អ្នក​បាន​សាកសួរ​ហើយ​នាង​ខ្ញុំ​សុំ​ឆ្លើយថា អ្នករាំ​របាំ​បា​ឡេ​នៃ Ballet Theater គាត់​មាន​ឈ្មោះថា James Whiteside ហើយ​គាត់​ពិតជា​សង្ហា​ខ្លាំងណាស់​។​

 

-​តើ​អ្នកនាង​គិតថា​អ្នកនាង​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​ខាង​ចែចង់​ដែរឬទេ​?
​អូ​ហ៎ សូម​អង្វរ​! នាង​ខ្ញុំ​កើត​មកជា​មនុស្ស​ដែល​ពូកែ​ខាង​ចែចង់​និង​និយាយ​ឌឺដង​ស្រាប់​ហើយ​។ នាង​ខ្ញុំ​មិនមាន​បញ្ហា​ក្នុង​ការទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់ មនុស្ស​គ្រប់គ្នា​មិន​ថា​ជានា​រី​ឬ​បុរស​ឡើយ​ប្រសិនបើ​នាង​ខ្ញុំ​ចង់​នោះ​។

 

-​តើ​អ្នកនាង​សម្លឹងមើល​ចរិតលក្ខណៈ​អ្វី​ដំបូង​គេ​ពេលដែល​អ្នកនាង​ចាប់អារម្មណ៍​ទៅលើ​បុរស​ម្នាក់​?
​ភាពជឿជាក់​លើ​ខ្លួនឯង​(​ឬ​ខ្វះខាត​ខ្លះ​)​។​បុរស​ម្នាក់​ដែលមាន អារម្មណ៍​ថា​ខ្លួនឯង​មាន​សុវត្ថិភាព​ព្រមទាំង​បានធ្វើ​ឲ្យ​នារី​ដែល​នៅ ក្បែរ​គាត់​មាន​អារម្មណ៍​ដូច​គាត់​ផងដែរ​។​

 

-​ប្រសិនបើ​អ្នក​អាច​ពិពណ៌នា​អំពី​ខ្លួន​អ្នក​ក្នុង​បី​ពាក្យ តើ​វា​ជា​អ្វី​?
​រំជើបរំជួល រស់​រវើក តស៊ូ​ខ្នះខ្នែង​។​

 

-​តើ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកនាង​មាន​ភាព​រីករាយ​បំផុត​ក្នុង​ការដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​?
​នាង​ខ្ញុំ​បាន​ចំណាយពេល​៣​ភាគ​នៃ​ជីវិត​របស់​នាង​ខ្ញុំ​ក្នុងការ​រស់នៅ ទីនេះ​។​បើទោះជា​នាង​ខ្ញុំ​មិនបាន​ធ្វើ​សមា​ហ​រ័​ណ​កម្ម​ពេញលេញ​នៅទីនេះ​ក៏ ពិតមែន កម្ពុជា​ជា​ផ្ទះ​របស់​នាង​ខ្ញុំ​នៅពេលនេះ​។​នាង​ខ្ញុំ​ចូលចិត្ត​អ្នក ទាំងអស់គ្នា ម្ហូបអាហារ និង​បែបបទ​ជីវិត ដែល​នាង​ខ្ញុំ​អាច​ទទួលយកបាន និង​ឱកាស​ដែល​នាង​ខ្ញុំ​ទទួលបាន​នៅទីនេះ​និង​មិនអាច​ទទួលបាន​នៅ​កន្លែង ណា​ផ្សេង ដូចជា​ការ​មាន​វត្តមាន​នៅក្នុង​ទស្សនា​វ​ដ្តី​ឡេ​ហ្សោ​ម​ស៍​ផងដែរ​។​

 

-​តើ​អ្វី​ទៅជា​គម្រោងការណ៍​ប្រកបដោយ​វិ​ជ្ជ​ជីវៈ​របស់​អ្នកនាង​សម្រាប់​ពេលអនាគត​?
​នាង​ខ្ញុំ​ចង់​ពង្រីក​សាលា​របស់​នាង​ខ្ញុំ​ព្រមទាំង​ផ្សព្វផ្សាយ​បន្ថែម ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ហាត់រៀន​របាំ​បា​ឡេ​។​វា​ពិតជា​គួរ​ឲ្យ​រំភើប ខ្លាំងណាស់​ប្រសិនបើ​បានឃើញ​របាំ​បា​ឡេ​ជា​សកម្មភាព​បន្ទាប់ពី​សកម្មភាព ផ្សេងៗ​ដែល​អ្នក​រាល់គ្នា​បានធ្វើ និង​កាន់តែ​ប្រសើរ​បើ​វា​ជា​ជម្រើស​នៃ​អាជីព​របស់​អ្នក​គ្រប់គ្នា​ផងដែរ​។ នាង​ខ្ញុំ​ក៏​ចង់​ត្រលប់​ទៅកាន់​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​ផងដែរ​។​នាង ខ្ញុំ​ពិតជា​នឹក​ដល់ពេល​វេលា​ដែល​នាង​ខ្ញុំ​ធ្វើការ​នៅក្នុង​ស្ថានីយ វិទ្យុ ស្ថានីយទូរទស្សន៍​និង​ក្លឹប​កំសាន្ត​នានា​ជាដើម​។​ដូច្នេះ​នាង​ខ្ញុំ ចង់សង្កត់ធ្ងន់​ទៅលើ​ផ្នែក​នៃ​ការសម្ដែង​សមត្ថភាព​នៃ​អ្វីៗ​ទាំងឡាយ​ដែល​នាង ខ្ញុំ​បាន​ចូលរួម​៕

 devi2 devi3 devi4

 

Leave a Reply

(*) Required, Your email will not be published