អ្នក​នៅ​លីវ និង​អ្នក​រៀបការ​រួច មួយណា​មាន​សេចក្ដីសុខ​ផ្លូវភេទ​ជាង​?

, , Leave a comment

30-6-2015 (1) beautiful young caucasian couple in a bed on isolated background

​បន្លែ​ផ្លែឈើ​ទាល់តែ​ទទួលទាន​ពេល​វា​នៅ​ស្រស់ៗ ទើប​រសជាតិ​កាន់តែ​ឆ្ងាញ់​។ ផ្ទុយទៅវិញ​ចំពោះ​អាហារ​ខ្លះ​ដូចជា ស្រា និង​ឈី​ស​ក្លិន​ឆួល កាន់តែ​ទុក​យូរ កាន់តែ​ឆ្ងាញ់​។ តើ​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ស្ថិតនៅក្នុង​គន្លង​ណាមួយ​ដែរ​? តើ​ក្រុម​បុរស​នៅ​លីវ និង​បុរស​ដែល​បាន​រៀបការ ហើយ​មួយណា​ទទួលបាន​រសជាតិ​សិច​ប្រសើរ​ជាង​?

 

+​ដៃគូ​មុខ​ដដែល​ល្អ​ជាង​
​បើ​យោងតាម​របាយការណ៍​ស្ទាបស្ទង់​មតិ​មួយ​នៅ​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា បុរស​៩០​ភាគរយ​យល់ថា សិច គឺជា​រសជាតិ​ដែល​កាន់តែ​ឆ្ងាញ់​ប្រសិនបើ​ដៃគូ​ស្ម័គ្រស្មោះ​នឹង​គ្នា​កាន់តែ​យូរ​។ ច្បាស់​ណាស់ គ្រាន់តែ​ឮ​ពាក្យ​នេះ​មនុស្ស​ជាច្រើន​អាច​ពេបមាត់​មិន​ជឿ ប៉ុន្តែ​សូម​អាន​ការពន្យល់​របស់​អ្នកជំនាញ​សិន​ថា​តើ​ការ​រួមភេទ​ជាមួយ​ដៃគូ មុខ​ដដែល​ជាប់លាប់​នោះ បង្កើន​គុណភាព និង​រសជាតិ​សិច​របស់​អ្នក​បែបណា​។​

 

+​ការបកស្រាយ​ពី​អ្នកជំនាញ​
​លោក ប៉ូល ហូ​គេ​មី​យើរ បណ្ឌិត​ជំនាញ​ខាង​ចិត្តសាស្ត្រ​នៅ​សង្កាត់​ម៉ាន់​ហា​តាន់ បាន​ឲ្យ​ដឹងថា​៖ «​ពេល​បុរស​ខំ​អូស​ក្រឡា​ដឹក​ដៃ​នារី​ឡើង​គ្រែ អ្វីដែល​ពួកគេ​ទទួលបាន​គឺ​មោទនភាព​ឈ្នះ​លើ​ដៃគូ ភាព​ស្កប់ស្កល់ និង​សេចក្ដីសុខ​លើ​គ្រែ​ដល់​កំពូល​។ វា​ពិតជា​រឿង​រំភើប​ញាប់​ញ័រ​មួយគ្រា​»​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​បាន​ព្រមាន​ថា​៖ «​បុរស​ទាំងនោះ​ក៏​រង​នូវ​អារម្មណ៍​អវិជ្ជមាន​ដូចជា ភាព​ហេលហាល និង​អារម្មណ៍​បែប​ឯកា​ក្រោយពី​សម្រេច​គោលដៅ​ផងដែរ​»​។​

 

​ជាការ​ពិតណាស់ ទិន្នន័យ​ស្រាវជ្រាវ​ឆ្នាំ​២០១៣ ដែល​ផ្តោតលើ​និស្សិត​៣៩០០​នាក់​បាន​រកឃើញថា បុរស​ទទួលបាន​នូវ​បទពិសោធ​អន្ទះអន្ទែង និង​បាក់​ទឹកចិត្ត​ខ្លះៗ​ក្រោយពី​ពួកគេ​បណ្ដោយ​ខ្លួន​រួមភេទ​មួយ​រាត្រី ជាមួយ​ដៃគូ​រហេតរហូត​។ បុរស​ដែល​ទម្លាប់​ប្ដូរ​ដៃគូ​រួមភេទ ស្ថិតក្នុង​ក្រុមមនុស្ស​ដែល​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួន មិនចេះ​ស្កប់ស្កល់ និង​ខ្វះ​ភាពកក់ក្ដៅ​ក្នុង​ជីវិត បើ​ធៀប​នឹង​បុរស​ដែលមាន​ដៃគូ​ស្ម័គ្រស្មោះ​មួយ​ទល់នឹង​មួយ​។​

 

​លោក​បាន​ពន្យល់ថា ក្នុង​ទំនាក់ទំនង​ស្មោះស្ម័គ្រ បុរស​មានឱកាស​ទទួល​បាន​រសជាតិ​ប្លែកៗ​មិន​ថា​ការប្រើ​ក្បាច់ ការប្រើ​ឧបករណ៍​ជំនួយ ឬ​ការលេង​ល្បែង​លើ​គ្រែ​បែប​ដើរតួ​អង្គ​ផ្សេងៗ​នោះទេ​។ ពួកគេ​អាច​ហ៊ាន​បង្ហើប​ប្រាប់​ដៃគូ​ពី​ចំណូលចិត្ត​សិច​របស់ខ្លួន​។ ផ្ទុយទៅវិញ បើ​សមរភូមិ​សិច​ជាមួយ​ដៃគូ​ត្រឹម​មួយ​រាត្រី កុំ​សង្ឃឹមថា​ពួកគេ​ហ៊ាន​និយាយ​ពី​អារម្មណ៍​ពិត​នោះ​។​

 

+​អ្នក​នៅ​លីវ​កុំ​អស់សង្ឃឹម​
​បើ​និយាយ​ពី​អ្នក​នៅ​លីវ​វិញ មានការ​បែង​ចែកជា​ក្រុម​គឺ អ្នកមាន​សង្សារ អ្នកស្វែងរក​ត្រឹម​ដៃគូ​លើ​គ្រែ អ្នក​បណ្ដោយ​ខ្លួន​ឡើង​គ្រែ​តាម​កាលៈទេសៈ និង​អ្នកយក​មិត្តភក្ដិ​ធ្វើជា​ដៃគូ​រួមភេទ​បាន​ស្រណុក​ស្រួល​រៀងខ្លួន​។​

 

​ក្រុម​បុរស​មាន​សង្សារ​ទំនងជា​អាច​វិ​វត្ត​ទំនាក់ទំនង​របស់ខ្លួន​ឲ្យ ស្មោះស្ម័គ្រ ដោយ​ព្យាយាម​ស្វែងយល់​ពីគ្នា​ឲ្យ​បាន​ច្រើន ដូច្នេះ​ជីវិត​ផ្លូវភេទ​ពួកគេ និង​ដៃគូ​ក៏​អាច​ទទួលបាន​សេចក្ដីសុខ និង​ភាពកក់ក្ដៅ​ប្រហាក់ប្រហែល​នឹង​អ្នក​រៀបការ​ហើយ​ដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published