នារី​វ័យក្មេង យក​ល្បែង​មរណៈ​មក​ទម្លាក់​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​

, , Leave a comment

30-6-2015 (1)

​ខេត្តកណ្តាល : នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ចង​.​ក​ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ចងក​សម្លាប់ខ្លួន​នៅលើ​ធ្នឹម​ផ្ទះ​កាលពី វេលា​ម៉ោង​២១​និង​២៥​នាទី​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា​នារី​រងគ្រោះ​មានឈ្មោះ ហុក​ស្រី ណា​ង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

 

​បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​នៃ​សព​បាន​បញ្ជាក់ថា គេ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​។ ខណៈដែល​ក្រុមគ្រួសារ កំពុង​ជាប់រវល់​លក់​ឥ​វ៉ាន់​នៅក្រោម​ផ្ទះ គ្មាន​នរណា​ដឹងថា ជនរងគ្រោះ​ឡើងទៅ​នៅលើផ្ទះ​ដើម្បី​ចងក​នោះឡើយ​។ ទើបតែ​នៅវេលា​កើតហេតុ​ខាងលើ​ទើប​ប្រទះឃើញ​៕

 30-6-2015 (2) 30-6-2015 (3) 30-6-2015

 

Leave a Reply

(*) Required, Your email will not be published