លោ​ក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន រដ្ឋ​ម​ន្រ្តី​ក្រ​សួង​ក​សិក​ម្ម ចេ​ញ​លិ​ខិ​ត​ព្រ​មា​ន​លោ​ក​ ម៉ៅ ធ​និ​ន​ អ​ភិ​បាល​ខេ​ត្ត​ពោ​ធិ៍​សាត់​ ក​រ​ណី​ប្រើ​អំ​ណា​ច​លើក​គ្នា​ទៅចា​ប់​ត្រី​ពូជ ​ក្នុ​ង​ដែ​ន​ឡូតិ៍​អ​ភិ​រ​ក្ស (Video Inside)

, , Leave a comment

khmerNews.TODAY54ed81fa4461e

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៥ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញលិខិតព្រមានអភិបាលខេត្តពោធិ៍សាត់មួយច្បាប់

ផ្ញើជូន អភិបាលខេត្តពោធិ៍សាត់ ឈ្មោះ ម៉ៅ ធនិន ក្នុងករណីលើកគ្នា ទៅចាប់ត្រីពូជក្នុង ដែនឡូត៏អភិរក្ស។

 

ខ្លឹមសារនៃលិខិតរៀបរាប់ថា សម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយបានឃើញ សកម្មភាព ប្រើប្រាស់ឧបករណ៍អួន ធ្វើការនេសាទ នៅក្នុងអតីតឡូតិ៍នេសាទលេខ៦ ដែលបច្ចុប្បុន្នជាកន្លែងអភិរក្សជលផលដ៏សំខាន់មួយរបស់ខេត្តពោធិ៍សាត់សកម្មភាពខាង លើបង្ហាញនូវភាពមិនត្រឹមត្រូវតាមខ្លឹមសារ នៃច្បាប់ស្តីពីជលផល ត្រង់មាត្រាទី១៩ ចំណុច១បានចែងថាហាមឃាត់ការធ្វើនេសាទគ្រប់ប្រភេទនៅក្នុងកន្លែងអភិរក្សជលផល លើកលែង តែមានការអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់ រដ្ឋបាលជលផលធ្វើការពិសោធន៍ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជលផលឡើយ….។(អានលិខិតព្រមានខាងក្រោម)

 

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា មុនថ្ងៃបិទឡូត៍នេសាទ ២ថ្ងៃ ឆ្នាំ២០១៥ កន្លង ទៅនេះ ធ្លាយវីដេអូឃ្លីប តាមបណ្តាញសង្គមហ្វេសប៊ូក និង តាមគេហទំព័រក្នុងស្រុក បាន បង្ហាញ មន្ត្រីមានអំណាចថ្នាក់ដឹកនាំនៅក្នុងខេត្តពោធ៏សាត់មួយក្រុម បានលើកគ្នា យកអួនជិះទូកជាច្រើនគ្រឿងទៅធ្វើសកម្មភាពចាប់ត្រី នៅតំបន់ដែនឡូត៏អភិរក្សពូជត្រី ក្នុងអតីតដែនឡូត៏នេសាទលេខ៦ ដោយហ៊ុមព័ទ្ធចាប់បានត្រីពូជធំៗ មួយៗមានទម្ងន់ ២-៣គីឡូបានរាប់តោន យកទៅលក់និងចែកគ្នាយ៉ាងរំភើយដោយ គ្មានកោតខ្លាចច្បាប់ សូម្បី តែបន្តិច។ គឺមិនធម្មតាទេ ចាប់ពូជមេត្រីធំៗអស់រាប់តោន ពេលនេះ បើទុកឲ្យវា ពងកូនសម្រាប់ឆ្នាំក្រោយវិញវា អាចឲ្យផល រាប់ រយ រាប់ពាន់តោនឯណោះ។

 

ខាងក្រោមនេះជាឃ្លីបវីដេអូ ថតពីសកម្មភាពក្រុមមន្ត្រីមានអំណាចនៅខេត្តពោធិ៍សាត់ នាំគ្នាទៅចាប់ត្រីពូជ ក្នុងដែនអភិរក្សពូជត្រី អតីតតំបន់ដែនឡូត៍នេសាទលេខ៦ ក្នុងបឹង ទន្លេសាប នាខេត្តពោធិ៍សាត់៖

11536450_646423552161338_3849318522379635811_o

 

 

Leave a Reply

(*) Required, Your email will not be published