ស្លាប់ និង របួសធ្ងន់ស្រាល១៥នាក់ ករណីរថយន្តដឹកអ្នកដំណើរ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ នៅខេត្តស្ទឹងត្រែង

, , Leave a comment

ខេត្តស្ទឹងត្រែង : កាលពីវេលាម៉ោង១៣កន្លះ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងត្រង់ផ្លូវបំបែកជាបួន។មនុស្សម្នាក់ស្លាប់និង១៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីរវាងរថយន្ត ២ គ្រឿងបុកគ្នាលាន់ដូចរន្ទះ ។

 

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបុកគ្នាទាំងពីរគ្រឿងនោះមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សំបក ឪឡឹក គ្មានស្លាកលេខដឹកអ្នកដំណើរពីខេត្តរតនគិរី ទៅកាន់ខេត្តសៀមរាប និងរថយន្តមួយគ្រឿងទៀត ម៉ាកហ្វ័តតាន់របស់ក្រុម រតនៈសម្បត្តិ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-7961ដឹកអ្នកដំណើរ រតនគីរី-ភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប។បានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាពេញទំហឹង បណ្តាល ឲ្យ មនុស្សស្រីម្នាក់ឈ្មោះ អ៊ន ស្រុន អាយុ៣៣ឆ្នាំរស់នៅខេត្តព្រៃវែង ជាប្រពន្ធតៃកុងឡានសាំយ៉ុងបាន ស្លាប់និងប្រុសស្រីចំនួន១៤នាក់រងបួសធ្ងន់ស្រាលក្នុងនោះ៨រងរបួសធ្ងន់មនុស្សស្រីចំនួន៤នាក់។ ចំណែក រថយន្តម៉ាកសាំយ៉ុងខូចខាតផ្នែកខាងមុខនិងខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តហ្វ័តតាន់ ខូចខាតផ្នែកខាងមុខ ទាំងស្រុង។

ប្រភពបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ស្នងការដ្ឋាននគរបាល ខេត្ត បានដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿង ទៅរក្សា ទុកនៅស្នងការដ្ឋានខេត្ត ដើម្បីឲ្យភាគីទាំងសងខាងចូលទៅដោះស្រាយគ្នាតាមផ្លូវច្បាប់៕

T-06-29-15-k-full-700x400

 

Leave a Reply

(*) Required, Your email will not be published