វិធីសាស្ត្រ​កម្ចាត់​ដើមទ្រូង​យារ​ធ្លាក់​

, , Leave a comment

102-103

​ក្នុងពេល​បច្ចុប្បន្ននេះ​ការណែនាំ​ពី​ភោជនីយដ្ឋាន​នៅ​ប​ស្ចឹ​ម​ប្រទេស ការទទួល​ទាន​អាហារ​ឆ្អិន​ស្រាប់​ព្រមទាំង​បែបបទ​ជីវិត​ជាមួយនឹង​ភាព​គ្មាន ការងារ​ធ្វើបាន​ធ្វើ​ឲ្យ​សុភាពនារី​មាន​ដើមទ្រូង​ធំ​ដែល​អាច​ហៅ​ម្យ៉ាង​ទៀតថា “​ដើមទ្រូង​យារ​ធ្លាក់​” (​ឬក៏ gynecomastia ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​)​។ ខណៈដែល​វា​មាន​លក្ខណៈ​ខុសប្លែក​ពី​រូបរាងកាយ​ធម្មតា​នោះ យើង​អាច​និយាយបានថា​វា​កំពុងតែ​ចោទ​ជា​បញ្ហា​ដែលមាន​មនុស្ស​មួយចំនួន​អាច​នឹងមាន​វិធានការ​ក្នុងការ​កម្ចាត់​វា​បាន​។ ខណៈដែល​អ្នកមាន​ដើមទ្រូង​រីក​ធំ​ជា​លំដាប់ វា​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​អៀនខ្មាស​នោះទេ ការដែល​នារី​ដែល​ឈាន​ចូលដល់​ពេញវ័យ​មិនមែនជា​រឿង​ស្មុគស្មាញ​ដែល​អ្នក​គួរតែ​ពិបាកចិត្ត​ឡើយ ដូច្នេះ​ចូរ​អាន​គន្លឹះ​ខ្លះៗ​ដែល​អាចជួយ​ឲ្យ​អ្នក​ចៀស​ផុតពី​បញ្ហា​មួយ​នេះ​ព្រមទាំង​ពី​វិធី​ដែល​អ្នក​អាច​កម្ចាត់​ចោល​នូវ​ដើមទ្រូង​យារ​ធ្លាក់​របស់​អ្នក​បាន​ផងដែរ​។​

 

+​វិធី​ការពារ​
​មនុស្ស​មួយចំនួន​និយាយថា ៖ ការទទួល​ទាន​អាហារ​ឆ្អិន​ស្រាប់​ដែល​ពោរពេញ​ទៅដោយ​សារធាតុ​ខ្លាញ់ ចូលទៅក្នុង​រាងកាយ​របស់​អ្នកជា​ទៀងទាត់​អាចធ្វើ​ឲ្យ​កើត​មាននូវ​ដើមទ្រូង​យារ​ធ្លាក់​បាន​យ៉ាង​ឆាប់រហ័ស​។ ជាពិសេស​កត្តា​ដ៏​សំខាន់បំផុត ក្នុង​បញ្ហា​នេះ​គឺ​ជ្រើស​រើសយក​បែបបទ​ជីវិត​ដែល​នឹងធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​។ ដូច្នេះ​ប្រសិនបើ​រូបរាងកាយ​របស់​អ្នក​ចាប់ផ្ដើម​ប្រែប្រួល វិធីសាស្ត្រ​ខាងក្រោម​នេះ​អាចជួយ​លោកអ្នក​បាន​យ៉ាង​ឆាប់រហ័ស​៖

 

​ទី​១-​ការលេង​កីឡា : ចូរ​កុំ​ខ្ជិលច្រអូស​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ ឬក៏​លេង​កីឡា​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ព្រមទាំង​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន​ផងដែរ​។ ចូរ​កុំ​ផ្ដោតអារម្មណ៍​ទៅលើ​ការទទួលបាន​សាច់ដុំ​ធំ​តែមួយ​មុខ​ដោយ​លើក​អាល់​ទែ​រ​ក្នុងពេល​ធ្វើ​លំ​ហាត់ប្រាណ​ព្រោះតែ​វា​នឹងធ្វើ​ឲ្យ​អ្នក​ផ្ទុក​ខ្លាញ់​កាន់តែច្រើន​នៅក្នុង​រាងកាយ​របស់​អ្នក​។ ជំនួស​មកវិញ​ចូរ​ផ្ដោតអារម្មណ៍​ទៅលើ​បែបបទ​ដែល​នឹងធ្វើ​ឲ្យ​អ្នក មាន​សុខ​ភាពល្អ​ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​ផ្សេង (​ចូរ​គិតគូរ​ទៅដល់​ការ​វាស់​ចង្វាក់បេះដូង ព្រមទាំង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ហូរ​ញើស​ក្នុង​រយៈពេល​៣០​នាទី​ក្នុង​មួយថ្ងៃ​)​។​

 

​ទី​២-​កាត់បន្ថយ​ការទទួល​ទាន​នំ​ដូ​ណាត់ : យើង​កំពុងតែ​និយាយ​អំពី​ការកាត់បន្ថយ​កាបូ​អ៊ី​ដ្រា​ត​សុទ្ធ ពី​រាងកាយ​របស់​អ្នក ដូច្នេះ​ចូរ​កុំ​ទទួលទាន​នំ​ដូ​ណាត់ នំប៉័ង ប៉ា​ស្តា ភី​ហ្សា ព្រមទាំង​ផ្លាស់ប្ដូរ​មក​ទទួលទាន​អង្ករសម្រូប​វិញ​ទើប​ប្រសើរ​។​

 

​ទី​៣-​គិតគូរ​ពី​ភេសជ្ជៈ​ដែល​អ្នក​ទទួលទាន : វា​ពិតជា​រឿង​ដ៏​ពិបាក​ក្នុង​ការជឿ​បុរស​ភាគច្រើន​មិនបាន​យល់ដឹង​ពី​បរិមាណ​នៃ​ជាតិ​ស្ករ ជាតិ​កាបូ​អ៊ី​ដ្រា​ត ព្រមទាំង​ចំនួន​កាឡូរី​ដែលមាន​នៅក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​ពួកគេ ទទួលទាន​នោះទេ​។ ប្រសិនបើ​អ្នកជា​បុរស​ដែលមាន​មាឌធំ ដែល​អង្គុយ​នៅ​ពីមុខ​តុ​ធ្វើការ​ក្នុងពេល​មួយថ្ងៃ​ពេញ​វា​គ្មាន​ហេតុផល​ណា ដែល​អ្នក​គួរតែ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឡើយ ចូរ​កុំ​ទទួលទាន​រាល់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហើយ​ប្ដូរ​ទៅ​ទទួលទាន​កាហ្វេ​ខ្មៅ ដោយ​មិនចាំបាច់​ដាក់​ស្ករ​។ ការកាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក៏​ធ្វើ​ឲ្យ​ដើមទ្រូង​របស់​អ្នក​មើលទៅ​មាន​ភាព​ខុសប្លែកគ្នា​ផងដែរ​។​

 

+​ចុះ​ប្រសិនបើ​អ្នកមាន​វា​រួចហើយ​?
​ល្អ​ណាស់​ឥឡូវនេះ​អ្នកមាន​ដើមទ្រូង​យារ​ធ្លាក់ ហើយ​អ្នក​នឹងមាន​ភាពលំបាក​ក្នុងការ​ផ្លាស់ប្ដូរ​បែបបទ​ជីវិត​ក្នុងការ​រស់នៅ​និង​ធ្វើ​ឲ្យ​ដើមទ្រូង​របស់​អ្នក​វិល​ទៅរក​សភាព​ដើម​វិញ​។​

 

​ទី​១-​លំ​ហាត់ប្រាណ : អ្នក​នឹងមិន​កម្ចាត់​វា​ចោល​បានទេ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​! អ្នក​ត្រូវតែ​ធ្វើ លំ​ហាត់ប្រាណ​ដើម្បី​សម្រួល​ចង្វាក់បេះដូង (​ធ្វើ​វា​នៅ​កន្លែង​ហាត់ប្រាណ ឬ​លេង​កីឡា​ជា​ក្រុម​) យ៉ាងហោចណាស់​៥​ដង​ក្នុង​មួយ​សប្ដាហ៍​ហើយ​ក្នុង​រយៈពេល​៣​ខែ​អ្នកនឹង​ឃើញ​ពី ប្រសិទ្ធិភាព​របស់​វា​។ ប្រសិនបើ​អ្នក​ប្ដេជ្ញា​ថា​នឹងធ្វើ​វា​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​របស់​អ្នក​ក៏មាន​ការប្រែប្រួល​ផងដែរ​។​

 

​ទី​២-​ការ​តម​អាហារ : ការទទួល​ទាន​តាម​ចំណង់​របស់​អ្នកធ្វើ​ឲ្យ​អ្នក​ជួបប្រទះ​នូវ​បញ្ហា​នេះ ដូច្នេះ​ជំនួស​ឲ្យ​ការជ្រើសរើស​យក​ការ​តម​អាហារ​ដ៏​តឹងរឹង​របស់​អ្នក អ្នក​គួរតែ​ចាប់ផ្ដើម​កាត់បន្ថយ​កាបូ​អ៊ី​ដ្រា​ត និង​ស្ករ​សុទ្ធ​ព្រមទាំង​ទទួលទាន​បន្លែ​ជំនួស​វិញ​។ ព្យាយាម​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​អាស៊ី ហើយ​បោះបង់​ចោលការ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ប​ស្ចឹ​ម​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​ការ​តម​អាហារ​របស់​អ្នកមាន​ភាពងាយស្រួល​ជាង​មុន​។​

 

​ទី​៣-​កំណត់​គោលដៅៈ គេ​និយាយថា “​ប្រសិនបើ​អ្នក​គ្មាន​គម្រោង​ច្បាស់លាស់​” ចូរ​អ្នកកំណត់​គោលដៅ​ជាក់លាក់​ណាមួយ​ជាមួយនឹង​ពេលវេលា​ដ៏​សមស្រប​មួយ​( កំណត់​គោលដៅ​រយៈពេល​វែង​បន្ទាប់មក​ប្រតិបត្តិ​វា​ជា​រៀងរាល់​សប្ដាហ៍​ឬ រៀងរាល់ខែ​)​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ហើយ​ចូរ​កុំ​ភ្លេច​ផ្ដល់​ជា​រង្វាន់​ដល់​សមិទ្ធិផល​ជាមួយនឹង​អ្វី​ផ្សេងទៀត ក្រៅពី​មុខម្ហូប (​ដូចជា​អាវ​សាច់​ក្រណាត់​ដែលមាន​ទំហំ​ថ្មី​)៕ ដោយ ស្រស់ និការ

98-99

 

Leave a Reply

(*) Required, Your email will not be published