ឃាតកម្មយ៉ាងព្រៃផ្សៃ កាប់ដាច់ក្បាល ធ្លាក់ចេញពីក ស្លាប់ យ៉ាងអណោចអធ័ម

, , Leave a comment

ព្រះវិហារ៖កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧មិថុនា២០១៥ ស្ថិតក្នុងភូមិស្វាយបាតឃុំរំដោះស្រុករវៀង ខេត្តព្រះវិហា ខណៈពេលដែលជនរងគ្រោះ ដេកចាំចម្ការនៅក្នុងខ្ទម ត្រូវបានជនសង្ស័យ ប្រើកំាបិតផ្គាក់

កាប់ដាច់ក្បាលចេញពីកស្លាប់ យ៉ាងអណោច អធ័ម នៅក្នុងខ្ទមចាំចំការ ។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន អុន មានស្រុកកំណើត នៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មករស់នៅ ធ្វើស្រែចម្ការ ស្ថិតក្នុងភូមិស្វាយបាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានជនដៃដល់ប្រើកាំបិត ខ្វាវកាប់សម្លាប់ និងកាត់ក្បាល ខណៈដែលជនរងគ្រោះ ដេកចាំចំការនៅក្នុងខ្ទម បន្ទាប់មកជនដៃដល់ បានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចបានឲ្យដឹងប្តទៀតថា មក ដល់ពេលនេះ ជនសង្ស័យ២នាក់ មានឈ្មោះ អ៊ួ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើត ជាមួយ ជនរងគ្រោះ និងម្នាក់ទៀតឈ្មោះ ធន់ បូរី អាយុ១៦ឆ្នាំ ស្រុកកំណើតនៅភូមិតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មកស្នាក់បណ្តោះអាសន្ន និងធ្វើចំការនៅភូមិ-ឃុំកើតហេតុខាងលើត្រូវបាន ឃាត់ខ្លួនដើម្បីយក មកសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារនៅ ព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៥នេះ ។ ករណីឃាតកម្មនេះ សមត្ថកិច្ចសង្ស័យ អាចមកពីរឿងគំនុំ ៕

Hong-1317

 

 

Leave a Reply

(*) Required, Your email will not be published